រាងកាយតូចញាប់ញ័រទៅតាមសម្លេងយំខ្សឹបខ្សួល នៅក្នុងបន្ទប់របស់ខ្លួនទាំងគេខំប្រឹងទប់សម្លេងយំមិនឲ្យឮ តែការខំទប់ទឹកភ្នែកមិនឲ្យស្រក់ចុះមកវាបានត្រឹមតែជាការឈឺចាប់ផ្តល់មកអោយបេះដូងវិញតែប៉ុណ្ណោះ ។« ហេតុអីៗទៅ ធ្វើបែបនេះដាក់ខ្ញុំ ហេតុអ្វីកុហកខ្ញុំ ហេតុអ្វីលោកពូមិនប្រាប់ខ្ញុំមួយម៉ាត់សោះ ព្រះអើយ
ម្ត៉េចមិនសម្លាប់ខ្ញុំតែម្តងទៅ ហឹកៗ... ហេតុអ្វីគេមិនមែនជាលោកពូ ហេតុអ្វីបងមិនប្រាប់ខ្ញុំ ហឹកៗៗ...» បៀវទួញយំសោកដែលរឿងមិនគួរទៅជាបែបនេះទេ ទាំងម៉ាក់ទាំងបៃបល ហេតុអ្វីពួកគេមិនប្រាប់ខ្លួនឲ្យបានដឹងមុន ហេតុអីលាក់បាំងរឿងគ្រប់យ៉ាងពីគេ ទុកឲ្យខ្លួនធ្វើជាមនុស្សល្ងង់ ហេតុអ្វីព្រហ្មលិខិតលេងសើចនឹងជីវិតគេអញ្ចឹង ជាមួយបៃបឺនបៀវត្រូវបង់អស់ចិត្តនឹងភាពបរិសុទ្ធនៃខ្លួនប្រាណឲ្យនាយទៅហើយ តែសម្រាប់បៃបលវិញគឺ ទាំងខ្លួនប្រាណទាំងចិត្តហើយពេលនេះពួកគេមានទាំងកូនប្រុស2នាក់ជាមួយគ្នាទៀត តើឲ្យបៀវត្រូវសម្រេចចិត្តបែបណាទើបល្អ តែក្នុងពេលនេះបៀវពិតជាឈឺចាប់រកអ្វីមកថ្លែងពុំបានទេ បើមិនមែនព្រោះតែការស្រលាញ់លំអៀងរបស់លោកម្ចាស់ទេ ហើយក៏ព្រោះតែការឈ្នានីសប្រគួតប្រជែងពីអ្នកជំនួញដូចគ្នាទេ បៀវនឹងបៃបឺនក៏មិនអាចជួបរឿងឈឺចាប់ដែរ ប៉ុន្តែបៃបលក៏មិនអាចមើលឃើញនូវពិភពលោកដ៏ស្រស់ស្អាតបែបនេះដូចគ្នាដែរ ។« តុកៗ.....បៀវ បើកទ្វាឲ្យម៉ាក់សិនមក បៀវស្តាប់ម៉ាក់បន្តិចបានទេ កូនកុំធ្វើបែបនឹងអី ម៉ាក់សុំអង្វរណាកូន បើកទ្វារឲ្យម៉ាក់បាននិយាយខ្លះបានទេ បៀវ...» ការឈឺចាប់ដែលបៀវមានវាមិនមែនត្រឹមតែរាងតូចនោះទេ តែសម្រាប់អ្នកជាម្តាយបើឃើញកូនត្រូវឈឺចាប់បែបនេះគាត់ក៏មិនអាចអោបដៃមើលទឹកភ្នែកដែរពោពេញដោយក្តីវេទនាបានដែរ ។
« ហឹកៗ...ម៉ាក់ខ្ញុំៗ..ចង់នៅម្នាក់ឯង » បៀវដោយសម្លេងដាច់ៗញ័រៗ ។
« បៀវ ម៉ាក់ដឹងថាម៉ាក់ខុសដែលមិនប្រាប់ការពិតដល់កូនឲ្យបានដឹង តែកូនកុំបន្ទោសខឹងស្អប់កូនបៃបលអី បៃបលគេមិនដឹងរឿងអ្វីទេ កូនឲ្យម៉ាក់បកស្រាយអ្វីខ្លះបន្តិចទៅណាកូន » ក្នុងចិត្តជាម្តាយខ្វល់ព្រួយបារម្ភមិនចង់
ឃើញកូនៗមកទទួលទូលទុក្ខរឿងដែរកើតឡើងរួចហើយ រឿងដែលកន្លងទៅហួសអស់ទៅហើយ វាមិនអាចបក់ក្រោយឲ្យទៅកែខៃឲ្យល្អបានទៀតទេ ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔