ក្រោយរាងតូចចាក់ចេញពីបន្ទប់របស់បៃបឺនក៏ស្រាប់តែឮសម្លេងបោករបស់របបជាច្រើនឲ្យរាយប៉ាយពេញបន្ទប់ធំនេះ ក៏ព្រោះតែកំហឹងដល់ចំនុចកំពូលទៅហើយតាំងតែពីនាយធំដឹងក្តីមកក៏មិនដែលមានអ្នកណាមកវៃសកបក់មកឲ្យនាយពេញៗមុខដូចជាបៀវនៅពេលនេះ តើក្មេងនោះសំអាងអ្វីបានជាហា៊ននិយាយមិនក្រែចិត្តគេទាំងដែលបុរសដែលរាងតូចតប.តនេះគឺជាប្រមុខរបស់លោក Sumettikul ដែរ ។
" យើងមិនដែលអោយអ្នកណាជាអ្នកជ្រើសយើងនោះទេ ប្រាវ...កុំគិតថាឯងនឹងរស់បានសុខឲ្យសោះ " សម្លេងបោកកែវស្រាក៏នៅតែបន្លឺក្រោយពាក្យសម្តីរបស់បៀវ ថាអោយនាយវាចេះតែឮរំពងក្នុងត្រចៀកគេម្តងៗវាមិនខុសអីពីឆេះចំម្បើងនោះទេ បៃបឺនគេយកស្រាមកផឹកអស់ជាច្រើនដប ផឹកហើយក៏ផឹកទៀតមិនដឹងថាតើគេកំពុងផឹកស្រាឬងូតស្រាឲ្យប្រាកដ ។ រាងក្រាស់ដេកលើសាឡុងនិយាយតែម្នាក់ឯងដោយមិនមានអ្នកណាបានដឹងថាតើគេកើតទុករឿងអ្វីខ្លះឬខឹងដែរក្មេងមិនគោរគេ ។
ម៉ោងប្រហែលជា1អាធ្រាតុបន្ទប់ធំដែលដឹងច្បាស់ថាគឺជាបន្ទប់របស់បៃបឺន ដែលមិនបានបិតទ្វាជិតតែមានភ្លើងអំពូលពង់មាន់បើកនៅជិតក្បាលគ្រែធំរបស់នាយដែលបើកទុកនោះ សម្រោលស្ទុងៗចាំងដោយភ្លើងអំពូលដោយដឹងថាមានមនុស្សដើរចូលមកខាងក្នុងបន្ទប់នាយដោយស្ងប់ស្ងាត់ ហើយគេក៏ផ្តើមធ្វើការងារគេដោយស្ងប់ស្ងាត់តាមស្ថានភាពបន្ទប់នេះ ។
" ពូឈឺទេ...ខ្ញុំសុំទោសដែលនិយាយមិនល្អដាក់ពូ តែពូកុំបារម្ភណាពេលលោកម្ចាស់មកវិញពេលណាខ្ញុំនឹងសុំគាត់ចេញពីទីនេះមិនអោយពូទើសចិត្តទៀតនោះទេ " បៀវ ទម្លាក់ខ្លួនជិតរាងក្រាស់ដែលដេកលក់ដោយសារជាតិស្រាមាននៅក្នុងខ្លួន ដោយនៅក្នុងដៃក៏មានប្រអប់ថ្នាំសម្រាប់លាងរបួសផងដែរ ព្រោះថាប្រអប់ខ្នងដៃនាយមានរបួសតាមម្រាមនីមួយៗដោយមានឈាមផងដែរ ពេលនេះបៀវដឹងច្បាស់ហើយថាពេលខ្លួនចេញមកបន្ទប់នោះគេពិតជាខឹងខ្លាំងណាស់ ខឹងដល់ថ្នាក់មិនអាចទប់កំហឹងក្នុងខ្លួនបានហើយក៏ធ្វើទោសលើខ្លួនឯងទៀត ។ បៀវបានយកអាកុលមានលាងតាមមុខរបួសអោយគេព្រមទាំងរុំរបួសអោយគេអោយបានល្អទៀតផង បៀវអង្គុយសម្លឹងមើលមុខនាយដោយទឹកភ្នែកក៏ហូរចុះមកទាំងមិនដឹងខ្លួនគេចាប់ដៃនាយមកអង្អែលដែររុំរបួសហើយនោះ មិនដឹងថាតើគេឈឺខ្លាំងដែរឬអត់ តែសម្រាប់បៀវវិញពេលនេះគេឈឺចាប់ខ្លាំងណាស់នៅពេលដែលឃើញមនុស្សកំណាចម្នាក់នេះដេកលក់ហើយក៏ចញ្ចើមចងចូលគ្នាមិនលែងសូម្បីតែពេលគេងលក់ ឯដៃក៏មានរបួសទៀត រាងតូចអង្គុយសម្រក់ទឹកភ្នែកចុះមកទាំងដឹងហើយការយំឬសោកសៅច្រើនវាប៉ះពាល់សុខភាពកូន ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔