29 គ្រួសារ

243 24 2
                                    

  
“ អ្ហឺម... Krisកុំរញ៉េរញ៉ៃម៉ាក់បានទេ ម៉ាក់សុំគេងបន្តិចទៀត ” រាងកាយតូចកំពុងតែលង់លក់ក្នុងដំណេកតែក៏មានម្រាមដៃតូចត្រជាក់កំពុងតែស្ទាប់អង្អែលលើផ្ទៃមុខរលោងខ្លួន ហើយក៏គ្មានអ្នកណាក្រៅពីអាច្រមក់តូចកំពូលរពឹសនោះទេ ដែលជាទម្លាប់គឺតែងតែរ៉ាវឆានម៉ាក់គេបែបនេះ ។

“ Kris ម៉ាក់ប្រាប់ហើ... BooBee កូន...” រាងតូចមានអារម្មណ៍ថាខឹងនឹងកូនប្រុសជាទីបំផុតហើយដែរនិយាយមិនស្តាប់គ្នា គេស្ទុះក្រោបជាប្រញាប់ដូចជាខឹងកូនប្រុសខ្លួនតែត្រូវគាំងពេលឃើញអ្នកក្បែរខ្លួនគឺជាកូនប្រុសច្បងម្នាក់ទៀតទៅវិញ ។

“ បងស្អាត គឺខ្ញុំតើ មិនមែនអូន Kris ទេ ” BooBee សើចស្ញេញដាក់រាងតូចព្រោះគិតថា បងស្អាតច្រឡំខ្លួនថាជាកូនប្រុសគេហើយ ។

“ គឺៗ...ខ្ញុំ...”

“ Daddy ប្រាប់ថាយប់ម្សិល បងស្អាតមកមើលខ្ញុំទាំងយប់ តែខ្ញុំសុំទោសផងដែរគេងលក់មិនដឹងថាបងស្អាតមក ” BooBee និយាយតាមដែលលោកប៉ាខ្លួនប្រាប់ព្រោះយប់មិញក្មេងតូចលេបថ្នាំហើយក៏ងងុយគេងតែម្តងទើបមិនដឹងថា បៀវ បានមកមើលខ្លួន លុះព្រឹកឡើងក៏ឃើញថាបងស្អាតគេមកនៅគេងជាមួយខ្លួនបាត់ទៅហើយ ។
បៀវធ្វើអ្វីមិនត្រូវនៅពេលឮកូនប្រុសនិយាយបែបនេះ ហើយនៅហៅគេថាជាបងស្អាតទៀត ទាំងBooBee មិនដឹងថាគេជាម្តាយបង្កើតខ្លួន ។

“ គឺ...យប់មិញបងអស់កម្លាំងពេកទើបជ្រុលខ្លួនគេងយូបែបនេះ ហើយនេះ BooBee មាននៅឈឺត្រង់ណាទៀតទេ ប្រាប់បងមកណា ” រាងតូចមានអារម្មណ៍ថាខ្មាស់ខ្លួនឯងជាទីបំផុតដែលបានជួបកូនប្រុសហើយតែមិនអាចនិយាយប្រាប់តាមត្រង់បាន 
បៀវប្រញាប់ចាប់ក្មេងតូចមកមើលថាគេអាចមានរបួសត្រង់កន្លែងផ្សេងដែលឬអត់ ។

“ បាទ គឺអត់ទេ BooBee ជាហើយ Daddy ថាធ្វើជាកូនប្រុសមិនត្រូវទម្រន់ពេកទេ ពេលនេះBooBee មានសុខភាពល្អហើយ ” ក្មេងតូចអង្គុយនៅលើគ្រែនិយាយតាមបែបជាកូនក្មេងនោះឯង ចំណែកបៀវបានត្រឹមតែមើលមុខកូនប្រុសដោយក្តីអាណិត នេះគេឈឺក៏មិនហ៊ានប្រាប់ថាឈឺដែរឬ ? ម្រាមដៃទន់ល្មើយសូកស្ទាប់អង្អែលមុខក្មេងតូចថ្នមៗដែរបៀវក៏ប្រែជាស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now