គម្រាម
ចាប់តាំងពីថ្ងៃដែលលោកម្ចាស់បានប្រកាសជាផ្លូវការថា រាងក្រាស់
បៃបឺននឹងត្រូវភ្ជាប់ពាក្យជាមួយកូនស្រីលោកឈិនដែលជាម្ចាស់មុខជំនួញធំនៅប្រទេសចិន ហើយអ្នកកម្លោះ Wichapas ក៏ត្រៀមខ្លួនរៀបការនឹងបៀវនៅខែក្រោយមក បៀវត្រូវបានចាត់ទុកជាម្ចាស់ផ្ទះនៅទីនេះមួយរូបផងដែរហើយតុអាហារធំក៏តែងតែមានវត្តមានរាងតូចជានិច្ចកាលដូចគ្នា ពេលខ្លះក៏មានតែ បៀវនឹងរាងក្រាស់តែ2នាក់ត-ទល់តែក៏មិនមានពាក្យសម្តីនិយាយរកគ្នាដែរ ពួកគេបែកចែកកន្លែងគ្នារស់នៅហើយ មិនថាបែបណាបៀវក៏នៅតែលួចដៀងភ្នែកមើលទៅនាយម្តងម្កាលដែរខុសពីគេដែលទុកបៀវដូចជាផ្សែងហោះកាត់គេបែបនេះអញ្ចឹង ។ កន្លងទៅជាច្រើនថ្ងៃរាងតូចពិតជាចង់និយាយសួរនាំជាមួយរាងក្រាស់ខ្លាំងណាស់ហើយក៏ចង់សុំ
យោបល់ពីនាយដូចគ្នាដែរថាតើគេគួរតែធ្វើបែបណាចំពោះរឿងរៀបការរបស់ខ្លួន ព្រោះមុនមានរឿងនេះកើតឡើងនាយមិនបានប្រងើយកន្តើយហើយមានអារម្មណ៍ល្អៗជាមួយគ្នាទៀត ខុសពីពេលនេះគេធ្វើដូចជាសត្រូវឬជាមនុស្សមិនដែលស្គាល់គ្នាទៅវិញ ។“ អ្នកប្រុសធំនេះគឺ...” ម៉ែដោះស្ទើរតែមិនជឿនឹងភ្នែករបស់គាត់ទេ ។
“ កុំមកចេះដឹងរឿងខ្ញុំ នាំនាងទៅបន្ទប់របស់ខ្ញុំទៅ ឯងបន្តិចទៀតយកផ្លែឈើនឹងទឹងដោះគោឲ្យ ហ្វារ នៅបន្ទប់យើង ផង ” សម្លេងរាប់ស្មើបញ្ជារទៅអ្នកក្រោមឱវាទដែរពេលនេះទាំងម៉ែដោះនឹងរាងតូចស្ទើរតែស្លុតចិត្តនៅពេលនាយក្រាសនាំនារីរូបស្រស់ស្អាតស្លៀកពាក់ស៉ិចស៉ីទាក់ទាញ រ៉ូបដៃតូចខ្សែរមួយបញ្ចេញគល់ទ្រូងត្រលុកត្រលុនហូរហៀរ សម្រុងរឹបរាងប្រវែងលើជង្គង់បញ្ចេញសាច់សខ្ចីរលោងនោះ តើអ្នកណាដែលមើលហើយមិនស្រក់ទឹកមាត់ជាប់ចិត្តបាន កែវភ្នែកមុតស្រួចងាកមកមើលរាងតូចដោយអាការះមិនខ្វល់ទើបបញ្ជារគេបន្ថែមទៀត ។ ម៉ែដោះប្រញាប់ម្នីម្នារនាំនារីរូបស្រស់ឡើងទៅបន្ទប់ចៅហ្វាយប្រុស ឯរាងតូចបានត្រឹមតែលេបទឹកមាត់ផ្សើមបំពុងក.មើលដំណើរអ្នកជាចៅហ្វាយនឹងស្រីស្នេហ៍គេចេញទៅ មួយសន្ទុះក្រោយចានផ្លែឈើនឹងកែវទឹកដោះគោក៏បានយកមកដល់បន្ទប់រាងក្រាស់ ដៃតូចស្រលូនចាប់ផ្តើមញាប់ញ័រដោយហាក់មិនចង់គោះទ្វាសោះ តែយ៉ាងណា
បៀវក៏មិនអាចប្រឆាំងនឹងបញ្ជារគេបានដូចគ្នាដែរ ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔