" ហឺស...លោក..." កំពុងស្លុងអារម្មណ៍បណ្តែតចិត្តគិតដល់រឿងជាច្រើន ក៏ស្រាប់តែមានដៃមួយសូកមកដាក់លើស្មាធ្វើឲ្យបៀវ ភ្ញាក់ក្រញា៉ញខ្លួនងាកយ៉ាងលឿនមករកម្ចាស់ដៃនោះ ។" ឆាប់ចុះមក " លោកម្ចាស់ ដាស់ស្មារតីរាងតូចបន្តិចហើយក៏ហៅឲ្យក្មេងតូចនេះចុះពីឡាន ព្រោះថាពេលនេះគេបានមកដល់ផ្ទះលោកម្ចាស់ហើយ ។
" នេះឬ ជាផ្ទះគាត់ ហេតុអ្វីធំម្លឹងៗ " រាងតូចឈរភ្លឹកមើលភូមិគ្រឹះ អូទេ មើលទៅវាដូចជាសិតាកវិមានច្រើនជាង ។
" ចូលទៅខាងក្នុងទៅ " លោកម្ចាស់ ដៃកាន់ឈើច្រត់ព្រមទាំងចាប់ដៃបៀវ ឲ្យដើរតាមចូលទៅខាងក្នុងជាមួយគាត់ ដែរវត្តមានគេធ្វើឲ្យអ្នកបម្រើទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំង ម្នាក់ៗតាមសម្លឹងមើលគេស្ទើរតែមិនដាក់ភ្នែកព្រោះរូបសម្រស់របស់ បៀវ មិនខុសពីមនុស្សស្រីក្រមុំនោះទេ ទាំងក្មេងទាំងស្អាតមិនដឹងថាប្រពន្ធមុនៗរបស់គាត់ច្រណែនបែបណានោះទេ បើជាមនុស្សប្រុសនាយតូចស្អាតម្លឹងៗទៅហើយនេះ ។" មកជុំគ្នាហើយមែនទេ " លោកម្ចាស់អង្គុយនៅសូហ្វារ សម្លឹងមើលពួកអ្នកបម្រើគ្រប់គ្នាដែរនៅបរិវេណបន្ទប់ទទួលភ្ញៀវ ។
" ចា៎ មកគ្រប់គ្នាហើយលោកម្ចាស់ " ស្ត្រីវ័យចំណាស់អាយុប្រហែលជា50ជាងឆ្នាំ ឱនគោរពតបនឹងលោកម្ចាស់តាមច្បាប់ទម្លាប់ ។
" ចុះគេ..."
" អ្នកប្រុសធំចេញទៅខាងក្រៅបាត់ហើយលោកម្ចាស់ " សាមី គឺជាស្ត្រីចំណាស់ដែរគាត់គឺជាអ្នកមើលការខុសត្រូវក្នុងផ្ទះទាំងមូលផងដែរ លោកម្ចាស់ចោលភ្នែកមើលមកគាត់សួររកអ្នកណាម្នាក់ ទើបសាមី តបដោយដឹងថាលោកម្ចាស់កំពុងតែចង់រកសួរកអ្នកណាហើយ ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔