35 ពាលស៉ីពាល

171 32 7
                                    

ថ្ងៃដែលគ្រប់គ្នារង់ចាំក៏បានឈានចូលមកដល់ ហើយក៏ជាថ្ងៃដែលគ្រប់យ៉ាងនឹងត្រូវបញ្ជប់ផងដែរ នៅក្នុងសាលបន្ទប់ធំនៅក្នុងសណ្ឋាគារលំដាប់មួយ ដែរមានការរៀបចំយ៉ាងប្រណិតសម្រាប់ចាំទទួលភ្ញៀវកិត្តិយសព្រមទាំងម្ចាស់កម្មវិធីផងដែរ មនុស្សជាច្រើនដែរបានចូលរួមគឺសុទ្ធសឹងតែជាអ្នកជំនួញនឹងដៃគូរសហកាណ៍ជាមួយនឹងលោកម្ចាស់Sumettikul ទាំងអស់ ក៏ដូចជាថ្ងៃនេះផងដែរលោកម្ចាស់ត្រូវតែប្រកាស់ប្រាប់គ្រប់គ្នាឲ្យបានដឹងថាអ្នកណាជាអ្នកស្នងតំណែងរបស់Sumettikul ទាំងមូល ។ ហើយក៏ដូចដឹងផងដែរថាមិនមែនតែបៃបឺននោះទេដែលជាអ្នកត្រូវស្នងគ្រប់យ៉ាងរបស់លោកម្ចាស់ តែបើមានអ្នកណាមានថ្វីដៃល្អជាងរាងក្រាស់គេក៏អាចធ្វើការប្រកួតប្រជែងនឹង
បៃបឺនដូចគ្នាដើម្បីដឹងថាតើនរណាសាកសមនឹងគ្រប់គ្រង់មហាជំនួញ Sumettikul (វគ្គនេះសុំហៅបៃបឺន) ជាពិសេសគឺ សាយផាយុគ ដែលត្រូវជាពូសាច់ញាតិខាងម៉ាក់នាយតែម្តង ។ គ្រប់គ្នាដែររង់ចាំវត្តមានរាងក្រាស់នៅក្នុងសាលប្រជុំក៏មានរង់ចាំរាងក្រាស់ដូចគ្នាផងដែរ នេះវាជិត2ម៉ោងទៅហើយដែរវត្តមានអ្នកដែលត្រូវមានមុខសំខាន់ចាំបាច់ដូចជាបៃបឺនផងដែរ ។

« យ៉ាងម៉េចទៅហើយ លោកម្ចាស់ Sumettikul នេះតើឲ្យពួកយើងរង់ចាំគេដល់ពេលណាទៀត នេះជាថ្ងៃសំខាន់ក៏ធ្វើឱ្យគ្រប់គ្នាក្តៅក្រហាយទៅហើយ ហ៊ើ!!! ក្មេងៗពិតជាមិនដឹងអីសោះ » បុរសម្នាក់ក៏ដើរចូលមករអ៊ូដាក់លោកម្ចាស់ទាំងដែលលោកម្ចាស់ក៏រង់ចាំ នាយដូចគ្នាផងដែរ តើនេះជាចេតនារបស់នាយមែនទេ ។

« ក្មេងគឺបែបនេះឯងហើយលោក គេមិនស្គាល់ថាពេលវេលាមានតម្លៃប៉ុណ្ណាទេ មិនដូចយើងជាមនុស្សចាស់នោះទេ អើ...ខ្ញុំនិយាយនេះមិនមែនមានចេតនាចង់ថាឲ្យបៃបឺនគ្មានមាយាទនោះទេលោកម្ចាស់ » សាយផាយុគដែរឈរក្បែរក៏និយាយលើកឡើងមកហាក់ដូចប្រាប់ដល់បុរសអ្នកជំនួញម្នាក់នោះថា បៃបឺនគ្មានសមត្ថភាពមិនសូវយល់ការរ៉ាកជ្រៅដូចពួកគេជាមនុស្សចាស់នឹងមានបទពិសោធន៍ច្រើនឆ្នាំទេ តែស្របនឹងក្រខ្សែរភ្នែកមុតស្រួចរបស់លោកម្ចាស់មើលទៅប្រសប់នឹង សាយផាយុគទើបគេខំនិយាយយកល្អវិញ ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now