05 : មុខយើង

381 34 1
                                    


" តុកៗ...." សម្លេងគោះទ្វាបន្ទប់ធ្វើការរបស់លោកម្ចាស់ ដោយវត្តមានរបស់សាមីផ្ទាល់តែម្តង ។

" ចូលមក " សម្លេងស្អកៗបន្តិចបន្លឺទៅអ្នកខាងក្រៅអោយបានដឹងដូចគ្នា ។

" លោកម្ចាស់ លោកស្រីម្ចាស់គេមកដល់ហើយ " សាមីឱនគោរពអ្នកជាចៅហ្វាយតាមច្បាប់ទម្លាប់ ព្រមទាំងក្មេងដែរនៅខាងក្រោយជាមួយនឹងគ្នាផងដែរ ។

" ល្អហើយ នាងទៅវិញទៅ " លោកម្ចាស់ Sumettikul បក់ដៃបញ្ជាអោយសាមីដែរជាម៉ែដោះចេញទៅខាងក្រៅដោយអស់តួនាទីគេហើយ តែសម្រាប់ក្មេងរាងតូចប្រែជាឈរទ្រឹងនឹងថ្កល់បន្តិច ទើបប្រញាប់រៀបរឹកមកជាធម្មតាវិញ ។

" នេះឬជាប្រពន្ធចុងរបស់លោកបង មិនគិតថានៅតែមានចំណងដូចដើម " ស្ត្រីវ័យ60ឆ្នាំជាងផ្លាយអង្គុយគង់ទាក់ខ្លាមើលមកក្មេងប្រុសតូចល្អិតឈរឱនមុខចុះដោយខ្លបខ្លានូវទឹកមុខព្រមទាំងពាក្យសម្តីរបស់ម្ចាស់ស្រី ។

" កុំនិយាយផ្តេសផ្តាស " លោកម្ចាស់ដឹងហើយថាលោកស្រីម្ចាស់ចង់និយាយពីអ្វីហើយ ។

" តើវាជាការពិតឬអត់ មើលចុះគេទាំងក្មេង ស្អាត បែបនេះបើលោកបងមិនគិតដូចពីមុនតើវាយ៉ាងម៉េចទៅវិញ "

" មូ៉លីធិយ៉ា អូនកុំនិយាយអីឲ្យក្មេងខ្លាចជាងនេះបានទេ អូនក៏ដឹងច្បាស់ក្នុងចិត្តរួចហើយ "

" យ៉ាងម៉េចខ្ញុំនិយាយប៉ះពាល់បន្តិចមិនបានទេឬ ឯងចូលមកនេះមក " លោកម្ចាស់ស្រី ម៉ូលីធិយ៉ា គឺជាភរិយារបស់លោកម្ចាស់ Sumettikul ដែរលោកស្រីគឺជាកូនម្ចាស់ជំនួញវល់លាននៅប្រចាំប្រទេសហើយលោក Sumettikul ក៏ជាស្តេចជំនួញវល់លាននឹងក៏ជាសេដ្ឋីជំនួញដូចគ្នា ។ បៀវក៏បោះជំហ៊ានយឺតៗចូលទៅរកលោកស្រីម្ចាស់ទាំងក្នុងចិត្តភ័យញាប់ញ័រអស់ហើយ នេះគេគឺនៅក្មេងហើយត្រូវមកធ្វើជាប្រពន្ធចុងគេទៀត អ្វីសំខាន់ត្រូវប្រពន្ធដើមវៃធ្វើបាបគ្រប់សព្វ មិនដឹងទេថាជីវិតគេនឹងទៅជាយ៉ាងណានោះទេ ។

" លោកស្រីម្ចាស់ ខ្ញុំ....!

" ដៃតូចស្រលូនដូចមនុស្សស្រី សាច់ទន់ល្មើយ មុខសម៉ដ្ឋទន់រលោងគ្មានស្លាកស្នាម សក់ស្អាតរលោងរលស់ ចិញ្ចើមក្រាស់ខ្មៅកោងដូចឥន្ទូរ រោមភ្នែកវែង.ងរខ្វង កែវភ្នែកមូលក្រឡង់មានពន្លឺថ្លាល្អស្អាត ច្រមុះតូចស្រួចមានខ្ទង់ បបូរមាត់តូចស្តើងក្រហម ពុម្ភមុំមាត់ស្អាតខ្លែនក្រូចដូចបេះដូងទៀត នេះឯងជាមនុស្សប្រុសឬជាស្រីឲ្យប្រាកដ ហើយវ័យប៉ុន្មានដែរ ? " បៀវ អង្គុយចុះបត់ជើងក្បែរលោកស្រីម្ចាស់ទាំងចិត្តនូវភ័យបេះដូង
ភើតៗលោតមកតិចៗ តែក៏ត្រូវភ័នភាំងក្រោយលោកស្រីម្ចាស់ចាប់ដៃតូចស្ទាប់អង្អែលផ្ទៃមុខតូចព្រមទាំងសសើរពីរូបសម្បត្តិគេថាស្អាតមិនដាច់ពីមាត់ទៀត ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now