15 ខូចចិត្ត💔

267 39 26
                                    

ចាប់តាំងពីថ្ងៃដែលលោកម្ចាស់បាននាំអ្នកកម្លោះ Wichapas ចូលមកធ្វើការនៅក្នុងក្រុមហ៊ុនជាមួយនឹងបងប្រុសទីទៃហើយមក អ្នកកម្លោះក៏មិនដែលបានចូលទៅរស់នៅក្នុងភូមិគ្រឹះរបស់លោកម្ចាស់ទៀតដែរ ដោយមានពេលខ្លះលោកស្រីម្ចាស់នឹកក៏ចង់ឲ្យគេមករស់នៅបានជុំគ្នាបង្កភាពសប្បាយរីករាយនៅផ្ទះធំផងដែរតែនាយកម្លោះដោយអាងថាគេត្រូវមានការងារនៅមន្ទីរទេព្យច្រើនយូៗចូលមកផ្ទះធំម្តងម្កាលក៏មិនអីដែរ ។ ចំណែករាងតូចមួយរយះនេះក៏មានទឹកមុខស្រស់ស្រាយរីករាយច្រើនដែរព្រោះទទួលបានការយកចិត្តទុកដាក់ពីសំណាករាងក្រាស់យើង ហើយពោះរបស់បៀវក៏ចាប់ផ្តើមប្រែរូបរាងធំបន្តិចហើយដូចគ្នាដោយពេលនេះកូនរបស់បៀវក៏ចូលក្បាល3ខែហើយ ហើយអាការះចាញ់ក៏មិនសូវជាធ្វើទុកដូចមុនៗទៀត ទាំងរបបអាហារទាំងថ្នាំត្រូវបាននាយក្រាស់អោយប្រើប្រាស់ថ្នាំដែលល្អៗនឹងអ្វីដែរសំខាន់ទៀតនោះគឺរបស់ដែរបៀវចង់ញាំក៏ត្រូវបានញាំដូចចិត្ត នេះហើយជាកត្តាសំខាន់សម្រាប់ទារកនឹងអ្នកម្តាយធ្វើឲ្យសុខភាពពួកគេរឹងមាំជាងមុន ។

រយះពេល១សប្តាហ៍ដែលបៃបឺនត្រូវបានចេញទៅមើលការងារនៅក្រៅប្រទេសវាធ្វើឲ្យពួកគេហាក់ដូចជាមិនស្រណុកក្នុងចិត្តទេតែយ៉ាងណាក៏នាយមិនទុកឲ្យរាងតូចនៅម្នាក់អផ្សុកដែរ បន្ទាប់ពីចប់ការងារមួយពេលៗនាយតែងតែធ្វើការCallមើលមុខនិយាយគ្នាលេងសុំមើលកូនតើគេធ្វើទុកឬអត់ ឬអាចនិយាយថាខ្លាចរាងតូចឆ្លៀកឱកាសពេលគេមិននៅក្បែរដើរហើរទៅណាត់ជួបប្រុសឈ្មោលឯណាទៀតក៏ថាបាន ។

" អ្នកប្រុសតូច ថ្ងៃនៃអារម្មណ៍ល្អម្ល៉េះទើបបានមកលេងផ្ទះធំបែបនេះ " ម៉ែដោះដើរចូលមកជាមួយនឹងអ្នកកម្លោះ Wichapas ទាំងបបូរមាត់គេនៅតែចង់ស្នាមញញឹមជានិច្ចនោះ ។

" បាទ...គឺថាថ្ងៃនេះខ្ញុំចូលមកយកឯកសារខ្លះពីលោកតា " នាយតបទាំងដៃគេអោបស្មារបស់ម៉ែដោះដូចជាម្តាយបង្កើតអញ្ចឹង ។

" ជំរាបសួរលោកយាយ " ចូលមកដល់ខាងក្នុងផ្ទះធំនាយកម្លោះលើកដៃមកសំពះទៅកាន់មនុស្សស្រីវ័យចំណាស់ដែរកំពុងអង្គុយនៅសូហ្វានៃបន្ទប់ទទួលភ្ញៀវនោះ ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now