10 : ធ្លាក់អន្ទាក់🌼

294 20 7
                                    

ចាប់តាំងតែពីថ្ងៃនោះមកបៃបឺនគេក៏ចាប់ផ្តើមរវល់ការខ្លួនជាបន្តបន្ទាប់រហូតស្ទើរតែរកពេលដើម្បីសម្រាក់មិនបាន ហើយនាយក៏ស្ទើរតែលែងចូលភូមិគ្រឹះដូចគ្នាពេលវេលាដែលមានតិចតួចនាយក៏ដាក់ឲ្យការងារគ្រប់តែម្តង មិនថាមុខជំនួញមួយណាក៏នាយត្រូវតែផ្ចិតផ្ចង់ធ្វើវាដោយខ្លួនឯងព្រោះតែមានអត្រាចំណាយចំនូលខុសគ្នាច្រើន ទាំងសេដ្ឋកិច្ចក្នុងនឹងក្រៅប្រទេសមិនមានបញ្ហាអ្វីសោះ តែមិនថាយ៉ាងណាក៏ បៃបឺន នាយនៅតែអាចដោះស្រាយវាបានដោយរលូនដែរ ។ អស់ពេល2សប្តាហ៍ទៅហើយដែល បៀវ មានអារម្មណ៍ថាវាក៏ស្រលះខ្លួនដែលមិនមានអ្នកមកតាម
រំខាន់មិនថារឿងការងារក្នុងផ្ទះឬផ្ទាល់ខ្លួននោះទេ តែបើនិយាយពីចិត្តនឹងបេះដូងវាក៏មិនបានស្រស់ស្រាយដូចដែលខ្លួនធ្លាប់គិតនោះទេ ព្រោះគ្រប់ពេលម៉ោងអាហាររាល់ពេលគេតែងតែចាំមើលផ្លូវថាលោកពូរបស់ខ្លួននឹងមកញាំបាយនៅផ្ទះឬអត់ យប់ឡើងតើនាយនឹងមកគេងនៅផ្ទះវិញឬទេ តែគ្រប់យ៉ាងវាគ្រាន់តែជាអារម្មណ៍របស់ បៀវតែប៉ុណ្ណោះគេមិនបានខ្វល់គិតដល់រាងតូចដូចដែលខ្លួនគិតដល់នាយនោះទេ គ្រប់ពេលដែលចូលទៅសម្អាតបន្ទប់គេងគេម្តងៗគ្រប់រូបភាពកក់ក្តៅស៉ីជម្រៅស្រៀវស្រើបក៏លេចចេញជារូបរាងធ្វើឲ្យបៀវ ក៏ប្រែទៅជាក្តៅមុខភាយៗ ។
ដៃតូចៗស្ទាប់អង្អែលលើពូកទន់ៗដែលធ្លាប់មានរាងកាយក្រាស់តែងតែអោបក្រសោបរាងតូចជាប់នឹងដើមទ្រូងគ្រប់ពេលដែលបានបង្កាត់ភ្លើងស្នេហ៍នឹងគ្នាហើយនោះ ។ តែនៅពេលនេះវាក៏មានតែពូកសាច់សម្លីទន់ល្មើយបាត់រាងកាយដែលផ្តល់ភាពកក់ក្តៅអោយគេនោះ ។

" បៀវ ឯងកំពុងតែគិតអ្វី ឯងមិនអាចក្បត់នឹងពូបានទេ អ្នកប្រុសធំមិនដែលខ្វល់ពីឯងទេគេមើលមិនឃើញឯង យើងត្រឹមតែជារបស់កំដរអារម្មណ៍គេទេ ឈប់គិតទៅណា " បៀវ លេបទឹកភ្នែកដែលហូរចុះមកទាំងអួលណែនក្នុងដើមទ្រូង ដៃតូចប្រឹងអោបប្រអប់ទ្រូងខាងឆ្វេងដែលសុខៗក៏មានអារម្មណ៍ថាចុកណែនខ្លាំងណាស់ តែអារម្មណ៍មួយទៀតក៏នឹកគិតដល់មនុស្សជាទីស្រលាញ់ដែលរង់ចាំមកយ៉ាងយូ តែក៏នៅតែចាំ បេះដូងគេក៏នៅតែដក់ដាមជាប់បុរសដែលស្គាល់រាងកាយខ្លួនដំបូងគេបង្អស់ ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now