នៅលើគ្រែដែលមានរាងកាយតូចគេងដណ្តប់ភួយត្រឹមទ្រូងបញ្ជេញសាច់សខ្ចីប៉ុន្តែវាគួរឲ្យស្តាយដែលមើលទៅសាច់ល្អស្អាតពោរពេញដោយស្នាមជាំក្រម៉ៅនឹងផែនទ្រូងតូចមានស្នាមធ្មេញបន្សល់ឲ្យផាវិនដឹងថាយប់មិញមានអ្វីកើតឡើងបាន ។ពន្លឺព្រះអាទិត្យចែងចាំងចូលមកបន្ទប់គេងធ្វើឲ្យបរិយាសដែលស្រស់ល្អប្រែទៅជាអួអាប់ក្រោយសម្លេងគ្រហឹម អឺម...ដោយការល្វើយអស់កម្លាំងមិនចង់ក្រោបបើកភ្នែកមើលទៅអ្វីនៅជុំវិញខ្លួនដែលមាននៅពេលនេះឡើយ ។ រាងតូចប្រាស់ខ្លួនងាកមកម្ខាងដោយគេចវេសពីពន្លឺដែលចាំងចូលមកចំផ្ទៃមុខខ្លួន ត្របក់ភ្នែកស្តើងកម្រើកតិចៗដោយមានអារម្មណ៍ម្យ៉ាងមិនសូវជាល្អ ផាវិនមានអារម្មណ៍ថាគេដូចជាត្រូវមានកែវភ្នែកមួយគូរសម្លឹងមើលមកខ្លួនយ៉ាងម៉េចមិនដឹង ។
« អូនភ្ញាក់ហើយឬ ? » សម្លេងក្រងួរតែស្រទន់ រាងក្រាស់គេងផ្អែងយកដៃមកច្រត់ក្បាលសម្លឹងមើលមុខរាងតូចដោយក្តីស្រលាញ់ ភ្ជាប់ជាមួយស្នាមញញឹមស្រស់ ។
« អឺម...បងៗ..ភ្ញាក់តាំងពីពេលណា នេះម៉ោងប៉ុន្មានហើយ ហេតុអ្វីបងមិនដាស់អូនផង ?» បើកភ្នែកមិនទាន់ទាំងស្វាងងងុយផងរាងតូចភ្ញាក់ព្រើតនឹងរាងក្រាស់ដែលគេងមើលមុខគេមិនដាក់ភ្នែក តែផាវិនមិនបានចាប់អារម្មណ៍ថាមានអ្វីខុសមិនប្រក្រតីនោះទេ ដឹងត្រឹមថាពេលនេះម៉ោងប៉ុន្មានហើយ រាងក្រាស់អាចនឹងឃ្លានជាមិនខានទេ ព្រោះរាល់ព្រឹកជាប្រចាំគឺខ្លួនជាអ្នករៀបចំអាហារសម្រាប់នាយ ផាវិនប្រវេប្រវ៉ាអោបភួយដែលជាប់ខ្លួនបំរុងនឹងចុះពីគ្រែ តែដៃធំចាប់ដៃតូចអោយមកអង្គុយចុះវិញ ។
« អូនប្រញាប់ទៅណា ? »
« អូនទៅធ្វើអីឲ្យបងញាំសិន »
« បងធ្វើរួចហើយ នេះអូនមិនមានឈឺចាប់អ្វីខ្លះទេឬ? » សម្លេងស្រទន់ស្របចង្ការស្រួចដាក់លើស្មារ
ផាវិនដោយជះចំហាយក្តៅអ៊ុនៗតាមចន្លោះកញ្ជឹងក.គេធ្វើឲ្យផាវិនត្រូវគាំងទ្រឹងគិតសម្តីរាងក្រាស់ភ្លាម ឈឺចាប់!!! ឈឺចាប់អ្វី? មែនហើយហេតុអ្វីផាវិនមិនមានអារម្មណ៍ថាឈឺចាប់ខ្លាំងនៅត្រង់ច្រកស្នេហ៍ខ្លួនបែបនេះ ផ្ទៃមុខតូចងាកមកប្រសព្វនឹងរាងក្រាស់យ៉ាងលឿន កែវភ្នែកថ្លាយង់សម្លឹងចំកែវភ្នែកខ្មៅក្រឹបដោយកំពុងតែរកអ្វីម្យ៉ាងពីរាងក្រាស់ ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔