33 អ្នកស្នងSumettikul

270 36 6
                                    


ក្រោយរឿងរបស់លោកឈិនត្រូវបានបញ្ចប់ហើយ Wichapas នាយក៏បានលួងលោមភរិយាឲ្យមានអារម្មណ៍ល្អបន្តិចទើបពួកគេទៅជួបគ្នាព្រមទាំងនិយាយបន្តជាមួយនឹងលោកតាផងដែរ ចំណែកបៀវនឹងលោកស្រីភីមក៏មានចំណែលចូលរួមជាមួយពួកគេនៅពេលនេះ ។

« រឿងលោកឈិនត្រូវបញ្ចប់ហើយ ឯងក៏មិនភ្លេចសន្យារបស់ឯងដែរ បៃបឺន » លោកម្ចាស់ងាកមកនិយាយជាមួយនឹងរាងក្រាស់ដែលពេលនេះមានបៀវនឹងម៉ាក់ក្មេង នៅក្បែរជាមួយ ។

« ខ្ញុំមិនបានភ្លេចសន្យានោះទេ តែមនុស្សដែលខ្ញុំត្រូវរៀបការគឺមានតែ
បៀវម្នាក់ប៉ុណ្ណោះ ពួកយើងបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចហើយ បើមានអ្នកក្រោយក៏ត្រឹមតែជន់ទី2 ដូចខ្ញុំបានជំរាបលោកតាតាំងពីដំបូងមកម្ល៉េះ » បាតដៃធំក្រសោបដៃតូចយកមកដាក់លើភ្លៅរឹងមាំ ដោយបញ្ជាក់ម្តងហើយម្តងទៀតថាគេនៅតែទុកបៀវជាលេខរៀងទី1រហូត ។

« ផ្តេសផ្តាស កុំមកលេងល្បិចជាមួយយើង កូនប្រុសនិយាយហើយមិនអាចលេបសម្តីវិញបានទេ » លោកតាបន្លឺសម្លេងរឹងមាំជាខ្លាំងមកកាន់ចៅប្រុសធំ ។

« លោកតា មុននេះខ្ញុំនិយាយពិតមែន តែខ្ញុំក៏បានបញ្ជាក់តាំងតែពីដើមមកដូចគ្នា តែបើលោកតាមិនពេញចិត្តក៏ឲ្យអ្នកផ្សេងធ្វើទៅ » បៃបឺនតបទាំងមិនក្រែងញញើតនិងលោកតាបន្តិចសោះ ។

« តើឯងបានចរិករឹងរស់បែបនេះពីណាមក ព្រោះតែអាក្មេងម្នាក់បណ្តឹងមែនទេទើបឯងហ៊ានធ្វើបែបនេះដាក់យើងដែលជាអ្នកមើលថែឯងរហូតមក » លោកម្ចាស់ខឹងរាងក្រាស់ស្ទើរតែទ្រាំលែងបានចង់តែហក់មកច្របាច់ក.នាយទៅហើយ ។

« ចរិកខ្ញុំគឺបែបនេះតាំងតែពីដើមមកទៅហើយលោកតា ព្រោះខ្ញុំជាខ្ញុំ មិនមែនជាមនុស្សដែលលោកតាបង្រៀនបង្គាប់តាំងពីតូចនោះទេ » សម្លេងរឹងមាំតបនឹងលោកតាខ្លួនដោយមិនខ្វល់ថាពេលនេះមានអ្នកណាបានដឹងឮនោះទេ ។

« ឯ..ឯងនិយាយស្អី បៃបឺន..» កែវភ្នែកស្រវាំងល្អក់មិនថ្លាក្រោមវែនតាពណ៌សបើកមើលមកនាយដោយការភ្ញាក់ផ្អើល ហើយមិនមែនតែលោកតាតែម្នាក់នោះទេសូម្បីតែបៀវដែលជាមនុស្សរូប2ជីវិតមួយនឹងនាយក៏មិនយល់ថានាយចង់និយាយពីអ្វីដែរ ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now