38 រាត្រីមាត់ឆ្នេរ

197 20 11
                                    

ក្រោយពីយល់ចិត្តគ្នាទៅវិញទៅមកហើយនោះ ភាពស្និទ្ធស្នាលផ្អែមល្ហែមរបស់ពួកគេក៏បានបង្កើនកាន់តែថ្វេដង ពីមួយថ្ងៃទៅមួយថ្ងៃជារៀងរាល់ថ្ងៃ ការមើលថែយកចិត្តទុកដាក់របស់
ផាវិនកាន់តែធ្វើឲ្យរាងក្រាស់ពេញចិត្តនឹងមានក្តីសុខខ្លាំងបំផុត ដូចនាយបានកើតមកជាថ្មីម្តងទៀតអញ្ចឹង ជីវិតស្នេហារបស់
បៃបលនឹងផាវិនបានដើរទៅមុខជារឿយៗដោយមិនមានកង្វល់អ្វីឡើយ តែក្នុងពេលមួយដែលរាងក្រាស់ចង់ត្រឡប់ទៅផ្ទះវិញដើម្បីបញ្ជប់រឿងគ្រប់យ៉ាងជាមួយបៀវ ទាំងដែលគេមិនបានដឹងឡើយថាបៀវនឹងគ្រួសាររង់ចាំមើលផ្លូវគេវិលត្រឡប់មកជួបជុំគ្នាវិញ ឯផាវិនក៏មិនបានដឹងដូចគ្នាដែរថាគេត្រូវបានជាប់ឈ្មោះជាជនទី3ទាំងមិនដឹងខ្លួន ដោយអំណាចនៃក្តីស្រលាញ់នឹងពាក្យលួងលោមផ្អែមល្ហែមរបស់រាងក្រាស់ធ្វើឲ្យផាវិនធ្លាក់ចូលក្នុងអន្លង់ស្នេហាត្រីកោណមួយនេះបាត់ទៅហើយ ។

ជំនោរនាយឯឆ្នេរសមុទ្រនារពេលល្ងាចខ្យល់ត្រជាក់រំផើយៗ ព្រះអាទិត្យក៏អស់ស្តង់គត់បន្តិចម្តងៗទៅតាមគន្លងនៃគោចររបស់ព្រះអាទិត្យនេះឯង ។ នៅក្រោមពន្លឺព្រះច័ន្ទដែលបញ្ចេញពន្លឺរស្មីមកតិចៗបានបញ្ជាក់ឲ្យឃើញនៅរាងកាយមាំមួយកំពុងតែអង្គុយម្នាក់ឯងដោយសញ្ជឹងគិតពីរអ្វីម្យ៉ាងទាំងទឹកមុខនាយពោរពេញទៅដោយកង្វល់ ។

« ហេតុអ្វីបងចេញមកខាងក្រៅទាំងយប់បែបនេះ ខាងក្រៅខ្យល់ត្រជាក់ណាស់ » ស្បៃផាហ៊ុមត្រជាក់ទន់ល្មើយត្រូវបានដណ្តប់ពីលើរាងកាយក្រាស់ដោយផ្ទាល់ដៃរបស់
ផាវិនស្របនឹងសម្លេងស្រទន់ ។

« គឺ...បងគ្រាន់តែចង់ចេញមកស្រូបយកខ្យល់អាកាសបន្តិចតែប៉ុណ្ណោះ » បៃបលចាប់ដៃតូចអោយដើរមកអង្គុយក្បែរខ្លួនទាំងប្រអប់ដៃក្តៅងំក្តោបដៃ
ផាវិនយ៉ាងណែន ។

« បងនៅតែគិតរឿងនោះទៀតមែនទេ ? » ចិត្តដែលស្រលាញ់មិនចង់ឃ្លាតតែងតែព្រួយបារម្ភពីរាងក្រាស់ជានិច្ច ។

« ផាវិន បងថាពួកយើងគួរតែដល់ពេលហើយណា រឿងដែរត្រូវកើតវានឹងកើតឡើងហើយ ម្យ៉ាងបងមិនចង់ឲ្យអូនមកលំបាក់ជាមួយបងទៀតនោះទេ » បាត់ដៃក្រាស់កាន់តែក្រ្តោដៃតូចកាន់តែណែនហាក់ដូចចង់បញ្ជាក់ពីចិត្តគេដែលគិតបែបណាចំពោះរាងតូច ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now