ពេលវេលាបានបន្តដើរទៅមុខជារឿយៗទើបតែថ្ងៃមុនជួបគ្នាសោះតែពេលនេះក៏បង្កើតបានក្តីស្នេហាជាក្តីស្រលាញ់មិនអាចខ្វះគ្នាបាន ជាក្តីស្រលាញ់ដែលមានតែសុភមង្គល ស្នាមញញឹមពោរពេញទៅដោយក្តីសុខបំផុតសម្រាប់ជីវិត ។នៅតុអាហារធំរៀបចំដោយចុងភៅចំណាននិងជាពិសេសគឺមុខម្ហូបដែលគ្រប់គ្នាចូលចិត្តតែម្តង អាហារគ្រប់មុខរៀបចំដាក់តាមលំដាប់លំដោយនៅលើតុធំដែលមានសមាជិកមិនតិចជាង10នាក់នោះទេ ។ នៅក្បាលនៃតុអាហារមានលោកម្ចាស់ Sumettikul ដូចដើមនិងលោកស្រីម្ចាស់បន្ទាប់ពីស្តាំដៃ ទឹកមុខម្ចាស់ផ្ទះទាំង2នាក់ពោរពេញដោយក្តីសុខក៏ព្រោះមានចៅប្រុសចៅស្រីព្រមទាំងចៅតូចៗទាំង4នាក់ធ្វើឱ្យពួកគាត់មិនសូវស្ងាត់ហើយក៏មិនសូវជាហត់ចិត្តគិតរឿងច្រើនផងដែរ ។ តែអ្វីដែលធ្វើឱ្យលោកម្ចាស់ធូស្រាលពីអាការះផ្លូវចិត្តនោះគឺថាលោកម្ចាស់បានទទួលដំណឹងពីចៅប្រុសបណ្តូលចិត្តថាពួកគេមានសុខសុវត្តិភាពរស់នៅបានសុខសប្បាយ ហើយគាត់ក៏លែងគិតច្រើនដូចមុនទៀតដែរ ស្របពេលកូនប្រុសចញ្ចឹមលោកឈុនក៏បានមករស់នៅជាមួយនិងលោកម្ចាស់ព្រមទាំងកូនប្រុសស្រីដូចគ្នាផងដែរ ។
« បៃបល ដាក់អូនចុះទៅ នេះបងមិនចេះខ្មាស់គេទេអី ...» រាងតូចត្រូវបានរង្វង់ដៃមាំធំលើកបីដើរចុះតាមកាំជណ្តើរចុះមកទាំងធ្វើមិនដឹងមិនឮសម្លេងបៀវ ។
« អូហូ...មានក្តីសុខដល់ហើយ ណ៍ » សម្លេងប្រកបដោយការភ្ញាក់ផ្អើល ក្រោមក្រខ្សែភ្នែកហាក់ចង់ចំអក់រាងក្រាស់ ។
« ក្តីសុខយើង វាទើសស្អីឯង » សម្លេងរឹងមាំតបទាំងមិនខ្វល់ពីអ្នកនៅតុអាហារ ។
« ផាច់...ថាឱ្យដាក់អូនចុះ ឃើញទេបង Wichapas ចំអកឱ្យពួកយើងហើយ » ដោយខ្នាញ់មនុស្សអីក៏រឹងម្ល៉េះនិយាយមិនចេះស្តាប់គ្នាសោះ ។
« មកពីវាច្រណែនបងនិងអូន ទើបវាមកចំអកឲ្យពួកយើង សង្ស័យតែប្រពន្ធវាបង្អត់ពីយប់ហើយមើលទៅ »
បៃបលបីបៀវយកមកដាក់នៅលើកៅអីទាំងមិនបានខ្វល់ថាលោកតាឬអ្នកបម្រើគិតអ្វីនោះទេ ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔