រាប់គិតចាប់ពីថ្ងៃដែលលោកម្ចាស់ Sumettikul បានចេញដំណើរទៅប្រទេសទួគីមក បៃបឺន នាយក៏បានឱកាសចូលខ្លួនទៅមើលការខុសត្រូវក្រុមហ៊ុនព្រមទាំងការងារមុខជំនួញជាច្រើនទៀត មិនថាផ្លូវងងឹតឬផ្លូវភ្លឺនោះទេ ហើយនាយក៏មិនសូវជាមានពេលបានត្រឡប់មកភូមិគ្រឹះញឹកញាប់ដែរ តែបើនាយមកវិញមិនថាពេលណាស្មើលណាទេអ្នកដែរតែងតែមានវត្តមាននៅក្នុងបន្ទប់ធំចៅហ្វាយប្រុសនោះគឺជារាងតូច បៀវនេះឯង ហើយក៏មិនមែនត្រឹមតែការងារមើលថែរៀបចំសម្លៀកបំពាក់ ទឹកក្តៅទឹកត្រជាក់ទេ សូម្បីតែរឿងលើគ្រែក៏បៀវ ត្រូវតែធ្វើតាមបញ្ជាគេបើទោះចង់ធ្វើឬមិនចង់ក៏ដោយ តែអារម្មណ៍តណ្ហាក្នុងខ្លួនចៅហ្វាយឆេះហើយនោះរាងតូចត្រូវតែជាអ្នកពន្លត់វាអោយបាន ។ ហើយក៏ចាប់តាំងពីថ្ងៃបៃបឺនខឹងដឹងរឿងបៀវ ត្រូវបានទៅដេកជាមួយប្រុសផ្សេងទាំងនាយធ្លាប់មានកូនចិត្តមួយចង់ស្រលាញ់ចង់មើលថែ ក្រោយដឹងប្រវត្តិរាងតូចមកថាធ្លាប់ធ្វើជាប្រុសលក់ខ្លួន កំដរប្រុសៗដែលមានលុយ ស្រប់នឹងយប់ដែររាងតូចត្រូវបានគេចាប់រំលោភនៅក្នុងបន្ទប់សណ្ឋាគារ ហើយមកភូមិគ្រឹះវិញស្ទើរតែថ្ងៃត្រង់ទៅហើយ ទើបអ្វីៗក៏មានការប្រែប្រួល ចិត្តធ្លាប់ស្រទន់ប្រែជាកំណាចឃោឃៅ ធ្វើឲ្យ បៀវ ក៏ប្រែចិត្តគិតថាខ្លួនខុសអ្វីទៅទើបអ្នកប្រុសគេប្រែជាស្អប់ខ្ពើមព្រមទាំងមើលងាកគេដល់ថ្នាក់នេះ ចៅហ្វាយទុកគេដូចជាទាសករលើគ្រែដូចជាទាសីតណ្ហារបស់នាយអញ្ចឹង ។
“ កើតអីនឹង បៀវ ហេតុអ្វីក៏មានទឹកមុខមិនល្អបែបនេះ ? ” សាមីដើរមកសួររាងតូចដែលកំពុងអង្គុយនៅលើបង់ក្បែរសួនផ្កាខាងក្រោយផ្ទះធំ ។
“ បាៗបាទ...គឺខ្ញុំមិនកើតអ្វីនោះទេ ម៉ែដោះ ” រាងតូចភ្ញាក់ផ្អើលនឹងសម្តីមនុស្សស្រីចំណាស់ ។
“ មិនកើតអ្វី ហើយមុខក៏ស្លេកស្លាំងខ្លាំងម្ល៉េះ ឯងមិនស្រួលខ្លួនមែនទេ ” សាមីមិនមែនមិនដឹងថាក្មេងម្នាក់នេះមិនស្រួលខ្លួនព្រោះអោយ អ្នកប្រុសធំគេមកភូមិគ្រឹះម្តងណាក៏រាងតូចតែងតែមានអាការះហត់នឿយស្លេកស្លាំងបែបនេះដែរ តឺក៏មិនច្បាស់ថាអ្នកប្រុសធំប្រើគេអោយធ្វើអ្វីនោះដែរ ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔