28 រង្វង់ដៃកំណាច🔥

381 42 22
                                    


   “ ម៉ាក់ៗ...ហឹកៗ...ម៉ាក់កូនរងារ
ណាស់ ម៉ាក់ ហឹកៗៗ....”

“ BooBee BooBee កូនយ៉ាងម៉េចនឹង ម៉ាក់ៗ...នៅទីនេះហើយណា កុំខ្លាចអី...”

“ ម៉ាក់...ខ្ញុំរងារណាស់ ម៉ាក់...ហឹកៗ”

“ ចាំម៉ាក់អោបកូនណា BooBee កុំយំអី...កុំយំអីណា..ម៉ាក់សុំទោសៗ ” ពាក់កណ្តាលយប់1អាធ្រាតទៅហើយ ក្មេងតូចដែរកំពុងយំដៃអោបរាងកាយខ្លួនឯងរងារញ័រញាក់រណ្តំកាយតូច ធ្វើឲ្យបៀវស្វាងពីភាពងងុយដេកម្នីម្នាមើលកូនប្រុសយ៉ាងប្រញាប់ ទើបដឹងថាកូនប្រុសគេក្តៅខ្លួនដូចភ្លើងហេតុដូចនេះហើយទើបក្មេងតូចរវើរវាយស្រែករកអ្នកជាម្តាយដែលគេតែងតែចង់បានភាពកក់ក្តៅក្តីស្រលាញ់ពីម្តាយកន្លងមក មិនចាំយូបៀវក៏រត់ទៅយកទឹកនឹងកូនកន្សែងមកជត់អោយកូនប្រុសដើម្បីបានកាត់បណ្ថាយកម្តៅក្នុងខ្លួនកូនបានខ្លះ ទើបរាងតូលើកបី BooBee យកមកអោបជាប់នឹងដើមទ្រូងដោយការលួងលោមថ្នាក់ថ្នមដូចកាលពីគេនៅតូចអញ្ចឹង កាយវិការបែបនេះហើយធ្វើឲ្យក្មេងតូចបើកភ្នែកមើលមករាងតូចព្រិមៗ ដៃតូចលើកយកមកដាក់លើដើមទ្រូងបៀវថ្នមៗធ្វើទឹកភ្នែកដែលលាក់ទុកមកយូហើយក៏ត្រូវសម្រក់ចុះមកដោយគ្មានល័ក្ខខ័ណ្ឌ ។

“ ម៉ាក់...ម៉ាក់កុំយំអី...ម៉ាក់...” BooBee និយាយតិចៗដោយបើកភ្នែកមិនរួចតែក៏ចង់ប្រាប់ដល់បៀវឲ្យដឹងថាកុំយំព្រោះខ្លួនអី ។

“ BooBee ម៉ាក់សុំទោស ម៉ាក់មិនល្អដែលមិនអាចផ្តល់ភាពកក់ក្តៅឲ្យកូនបាន ម៉ាក់មិនអាចមើលថែកូនបានម៉ាក់សុំទោសណាកូន ម៉ាក់សុំទោសៗBooBee ហឹកៗ...” បៀវមិនអាចទប់ទឹកភ្នែកដែលពោរពេញដោយក្តីឈឺចាប់បានទៀតនោះទេ ដៃតូចអោបលួងលោមកូនប្រុសបណ្តូលចិត្តតែក្នុងចិត្តគេលួចស្តីបន្ទោសខ្លួនឯងដែលជាម្តាយគេមិនល្អ មិនអាចជំនះនឹងរាងក្រាស់នៅមើលថែកូនសុខចិត្តជ្រើសរើសធ្វើតាមកិច្ចសន្យារបស់ពួកគេទៅវិញ បៀវនៅតែអោបកូនប្រុសលួងលោមកូនរហូតដល់តែគេគេងលក់នៅក្នុងរង្វង់ដៃដ៏កក់ក្តៅមួយនោះ ចំណែករាងតូចនៅតែយំរហូតដល់គេគេងលក់តាំងពីពេលណាក៏មិនដឹងដូចគ្នា  ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now