បន្ទាប់ពីបានកែប្រែមុខមាត់ថ្មីរបស់
បៃបលរួចហើយមក រាងក្រាស់មិនបានខឹងនឹងយកចិត្តទុកដាក់ចំពោះសម្តី
ផាវិនមុននេះនោះទេដែរអាចថា ផាវិនគេនៅក្មេងម្យ៉ាងក៏ជាក្មេងដែលរស់នៅឆ្ងាយពីទីប្រជុំជនការរៀនសូត្រក៏ប្រហែលជាបានតិចតួចទើបនាយមិនសូវខ្វល់ច្រើន រីឯផាវិនវិញដឹងថាខ្លួននិយាយមិនសមរម្យធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍នាយទើបគេប្រញាប់រៀបរឹកពាកនឹងជំលៀសខ្លួនទៅធ្វើម្ហូបអារហាសម្រាប់នារពេលល្ងាចនេះតែម្តង ។ នៅក្នុងផ្ទះតូចដែរមានសភាពស្ងប់ស្ងាត់ការញាំអាហារក៏មិនមានសម្លេងអ្វីមករំខានដូចគ្នា ផាវិន
នាយតូចចាប់ម្ហូបដាក់ចានឲ្យអ្នកកម្លោះជារឿយៗព្រោះតែភ្នែកគេមើលមិនឃើញ ឯបៃបលគេក៏មិនបានថាអ្វីនាយនៅតែញាំអាហាររបស់ខ្លួនរហូតទល់តែអស់ ។ បន្ទាប់ពីញាំអាហារពេលល្ងាចរួចហើយវាក៏យប់ល្មមដូចគ្នា ផាវិនរៀបចំគ្រែសម្រាប់រាងក្រាស់ឲ្យបានរៀបរាយព្រមទាំងមានកែវទឹកនៅលើតុក្បាលគ្រែដំណេកនាយទៀតផង ។« ខ្ញុំបានរៀបចំកន្លែងលោកគេងរួចហើយ ទឹកក៏នៅលើតុផងដែរ លោកអាចគេងបានហើយណា » ផាវិនឈរក្តោបដៃនៅពីមុខរាងក្រាស់ទាំងញញឹមស្រស់បើទោះនាយមើលមិនឃើញក៏ដោយ ។
« នេះមានន័យថាយ៉ាងម៉េច ?»
បៃបលសួរទាំងឆ្ងល់ មិនយល់ពីអ្វីដែរ
ផាវិននិយាយមុននេះ ។« ពូ ចង់និយាយថាយ៉ាងម៉េច ជួយនិយាយឲ្យច្បាស់បន្តិចមក » ផាវិនក៏មិនយល់ដែរ ។
« យើងចង់សួរថា ឯងមិនដេកនៅទីនេះជាមួយយើងទេឬ ? »
« គឺៗ...ខ្ញុំគិតថា វាមិនសមនោះទេ ម្យ៉ាងខ្ញុំក៏បានរៀបចំកន្លែងសម្រាប់ពូរួចរាល់ហើយ ពូអាចនឹងងាយស្រួលយករបស់ដែលចាំបាច់បានណា »
ផាវិន ក៏ស្ទាក់ស្ទើរបន្តិចព្រោះនាយជាមនុស្សពិការភ្នែកបើត្រូវការអ្វីយប់
ប្រលប់នោះវាមិនងាយស្រួលពិតមែន ។« គឺថា យើងមិនទម្លាប់ ដេកម្នាក់ឯងទេ ទីនេះយើងក៏មិនទាន់សុំាដែរ រាល់យប់គឺនាយដនមកដេកកំដរយើង ហើយពេលនេះគេមិននៅទៀត យើងមិន
ហា៊នដេកម្នាក់ឯងទេ ផាវិនមកដេកជាមួយយើងបានជាគ្នាមកណា យើងពិតជាខ្លាចពិតមែន » ចាប់តាំងពីរឿងថ្ងៃនោះកើតឡើងមកបៃបលតែងតែខ្លាចនូវភាពឯកកា ខ្លាចថានៅម្នាក់ឯងគ្មានអ្នកណានៅជិតគេ ជាពិសេសគឺពេលយប់នេះហើយសម្លេងសត្វយំនារពេលរាត្រីធ្វើឲ្យគេតែងតែរអាខ្លាចយ៉ាងម៉េចមិនដឹងទេ ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔