08 : កំហឹង🔥

396 43 17
                                    

ម៉ោង4ទៀបភ្លឺបន្ទប់ដែលមានពន្លឺភ្លើងអំពូលពង់មាន់នៅលើក្បាលគ្រែឆ្លុះបញ្ជាំងអោយឃើញរាងកាយមាំកំពុងអោបក្រសោបរាងកាយតូចយ៉ាងស្អិតរមួតស្ទើរតែរលាយចូលគ្នា ត្របក់ភ្នែកក្រាស់បើកមកព្រិមៗដោយហាក់មិនទានសុំានឹងពន្លឺដែលចាំងមកនោះ តែក៏មិនបានធ្វើឲ្យភ្លឺខ្លាំងនោះទេ ។

" យ៉ាងម៉េច? " សម្លេងក្រលរបន្លឺទៅខ្សែរម្ខាងដោយដាក់ទូរស័ព្ទ
អឹបនឹងត្រចៀកនាយម្ខាង ។

" ចៅហ្វាយ លោកម្ចាស់ត្រូវចេញទៅ ទួគីនៅព្រឹកនេះ " ហាន តបទៅចៅហ្វាយខ្លួនតាមការងារបន្ទាន់ ។

" យើងដឹងហើយ " ចប់ប្រយោគនាយក្រាស់ងាកមកមើលផែនខ្នងតូចសក្បុះតែក៏ប្រែជាមានស្នាមជាំក្រហមពេញសាច់នៃដងខ្លួន ។

" ជប់...មនុស្សក្រអូប " ស្នាមថើបអូសចុះពីកញ្ចឹងករ.មកលើស្មានឹងមកដើមដៃទាំងចិត្តនាយមិនចង់ដក់បបូរមាត់ចេញពីរាងកាយមួយនេះសោះ ។

" ជួបគ្នាយប់នេះណា " នាយថើបសក់រលោងរសល់ហើយក៏ក្រោប
មករើខោអាវគេមកស្លៀកពាក់ឲ្យបានរៀបរយទើបបើកទ្វាបន្ទប់ចេញទៅបន្តការងារ ។

✈️✈️ព្រលានយន្តហោះ

" ការងារនៅទួគីមានបញ្ហាអ្វីមែនទេ លោកតា ?"

" តាមានការងារនៅទីនោះសំខាន់ណាស់ ហើយក៏ត្រូវទៅយូទៀតផង ដូចនេះចៅត្រូវមើលការងារអោយបានល្អហើយក៏ត្រូវប្រយ័ត្នខ្លួនឯងផង " លោកម្ចាស់ទះស្មាចៅប្រុសតិចៗដោយក្តីបារម្ភតែក៏ជឿជាក់ថាគេពិតជាអាចធ្វើរឿងនេះបានល្អដូចគ្នា ។

" បាទ លោកតា កុំបារម្ភអី " នាយក្រាស់ញញឹមតបនឹងលោកតាវិញដោយកុំអោយមានកង្វល់អីនឹងគេនោះ ។

" បានហើយ តាទៅសិនហើយ ថែខ្លួនផងដឹងទេ " ចប់ប្រយោគបុរសវ័យចំណាស់ក៏ដើរចេញទៅជាមួយនឹងអង្គរក្ស2នាក់ដែលដឹងច្បាស់ថាគេទាំង2គឺជាជំនិតរបស់លោកម្ចាស់នេះ ។

រាងកាយក្រាស់នៅក្នុងបន្ទប់ធ្វើការនៅឯក្រុមហ៊ុនកែវភ្នែកសម្លឹងសម្លក់នឹងឯកសារដោយមិនប្រែទៅណាទាំងដែរ ហាន គោះទ្វាបន្ទប់ជាច្រើនលើកច្រើនដងមកហើយក៏នៅតែមិនមានការតបមកវិញ ទើបគេដាច់ចិត្តបើកទ្វាចូលមកហើយក៏ឱនគំនាប់ដាក់នាយបន្តិច ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now