បន្ទាប់ពីក្រុមគ្រូពេទ្យធ្វើការស្គេនត្រួតពិនិត្យមើលរាងកាយនាយក្រាស់បានល្អច្បាស់លាស់ហើយថាគេនៅមានសង្ឃឹម30%ទៀតក្នុងការអាចដើរបានបើសិនជាគេព្យាយាមព្រមទទួលការព្យាបាលម្តងនេះ លោកដុកទ័រក៏បានធ្វើការណែនាំព្រមទាំងមានគ្រូពេទ្យ
ជំនាញៗនៅចាំមើលថែនាយរួមទាំងបៀវជាអ្នកចាំមើលថែរផ្តល់កម្លាំងចិត្តឲ្យគេទៀតផង ។ ហើយក្នុងថ្ងៃនេះដែរអ្នកគ្រូពេទ្យម្នាក់បានធ្វើការម៉ាស្សារប្រអប់ជើងនាយជាមួយនឹងប្រេងរឹតកម្តៅសសៃរប្រអប់ជើងនាយអោយក្តៅដល់សសៃនាយហើយបៀវ គេក៏បានធ្វើដូចអ្នកគ្រូពេទ្យដូចគ្នានៅប្រអប់ជើងនាយម្ខាងទៀត ឯអ្នកដែរអង្គុយសណ្តូកជើងក៏មានការឈឺចាប់តែគេអាចទ្រាំបាន តែចៅហ្វាយវ័យកណ្តាលញញឹមនិងមាត់ទាំងភ្នែកសម្លឹងសម្លក់មើលមករាងតូចទាំងគេមិនធ្លាប់មានអារម្មណ៍បែបនេះពីមុនមក ។ពេលវេលាដើរទៅមុខជារឿយៗបានកន្លងទៅអស់រយះពេល2សប្តាហ៍ហើយ ដែរនាយក្រាស់មានតែម៉ាស្សាគក់ច្របាច់ដក់ម្រាមជើងនាយតិចៗហើយនឹងលេបថ្នាំបន្តជាធម្មតា ។
" នាំយើងទៅ..." អ្នកដែរអង្គុយលើរទេសសួរមកកាន់ម្ចាស់ដៃដែរចេះតែរុញរទេសនាយទៅមុខតែមិននិយាយអ្វីសោះ ។
" មិនឮយើងសួរទេឬ ? "
" មិនបាននាំចៅហ្វាយទៅសម្លាប់ទេ កុំខ្លាច " រាងតូចនិយាយលាយសើចតិចៗធ្វើឲ្យរាងក្រាសដឹងថាគេចង់ធ្វើអ្វីហើយ មកដល់សួនខាងក្រោយផ្ទះដែរមានទាំងដើមផ្ការីកស្គុះស្គាយ ដើមស្វាយមានផ្លែធំៗ នឹងមានដើមឈើរតូចធំជាច្រើនទៀតកំពុងតែប្រដេញគ្នាត្រៀមប្រមូលផលនឹងខ្លះទៀតក៏ផ្កាមានក្តឹបផងដែរ ។
" ស្អីនេះ " កែវភ្នែករឹងកំប្រឹងមើលទៅរបស់ម្យ៉ាងដែរធ្វើហាក់ដូចជាទុកសម្រាប់ឲ្យក្មេងរៀនដើរបែបនេះ ។
" ដល់ពេលហើយ ម៉ោះ..." បៀវ
និយាយចប់ហើយស្រវ៉ាចាប់លើករាងកាយមាំក្រាស់នោះអោយប្រឹងក្រោយឈរដើរតិចៗសំដៅទៅរកឧបរកណ៍រៀនដើរនោះ រាងក្រាស់អូសជើងនឹងដីទាំងគេក៏ពិតជាចង់រៀនដើរខ្លាំងណាស់តែដូចដឹងថានាយទុកពេលវេលាមួយនេះចោលស្ទើរតែអស់ទៅហើយ ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔