31 3ឆ្នាំហើយ

223 38 18
                                    


ក្រោយភ្លៀងមេឃស្រឡះ ពាក្យចាស់មួយឃ្លានេះពិតជាមិនខុសពិតមែន   ក្រោយរង់ទុកសោកអស់មកច្រើនឆ្នាំបៀមក្តីទុក្ខនឹកនារគ្នាគ្រប់វេលាទាំងមិនដឹងថាចិត្តម្នាក់ទៀតបែបណា   ក្រោយភ្លៀងហើយ ក្រោយការឈឺចាប់ទុកជាមេរៀនបង្រៀនមនុស្សអោយយល់ពីតម្លៃនៃសេចក្តីស្នេហា យល់ពីតម្លៃរបស់ល្អនៅក្នុងដៃត្រូវចេះថែរក្សាវាឲ្យបានល្អ  ព្រោះពេលបាត់បង់បានត្រឹមតែការនឹកស្តាយស្រណោះហើយក៏មិនអាចបក់ក្រោយទៅលុបលាងកំហុសបានដែរ  តែអ្វីដែលគួរធ្វើបន្តនោះគឺការ.កសាងសេចក្តីល្អក្តីស្រលាញ់នឹងយោគយល់ឲ្យតម្លៃគ្នាទៅវិញទៅមក  ការស្វែងយល់ចិត្តពីគ្នានិងគ្នាឲ្យបានច្រើន សល់ពេលវេលាចុងក្រោយក៏ត្រូវសាងតែរឿងល្អឲ្យគ្នាធ្វើរឿងល្អៗសាងគ្រួសារមួយនេះឲ្យមានសុភមង្គលបន្តរហូត.តទៅ ។

« បៀវ បងស្រលាញ់អូន ខ្សឺត..» សម្លេងស្រាលបន្លឺប្រាប់ឲ្យអ្នកនៅក្នុងរង្វងដៃធំបានឮស្របម្រាមដៃគ្រីមៗបបោសអង្អែលដើមដៃតូចថ្នមៗដោយការប្រលោមលួងលោមដោយក្តីថ្នាក់ថ្នមអបស្នាមថើបដ៏មានន័យនិងកក់ក្តៅក្តីសុខបំផុតពីលើសក់ខ្មៅរលោង ។

« បៃបឺន!!! បងនិយាយច្រើនលើកហើយពាក្យនេះ » រាងកាយតូចស្តើងសាច់សខ្ចីកំពុងគេងកើយផែនទ្រូងហាប់ណែនដោយមានភួយដណ្តាប់ត្រឹមទ្រូង បៀវកើយដើមទ្រូង
បៃបឺនដោយស្តាប់សម្លេងចង្វាក់បេះដូងនាយលោតញាប់ញ័រឮតែ ឌឹបៗៗ បបូរមាត់តូចស្តើងញូ៉ចស្នាមញញឹមពេញចិត្តក្រោយអ្នកកម្លោះស្រស់សង្ហារនិយាយពាក្យនេះច្រើនលើកច្រើនសាររាប់ភ្លេច មិនដឹងថាមកពីនាយភ្លេចពិតមែនឬគ្រាន់ចង់និយាយពាក្យនេះឲ្យច្រើនៗធ្វើឲ្យបៀវចងចាំគ្មានថ្ងៃភ្លេច ។

« អូនធុញឬ ? តែបងនិងនិយាយ
រហូតៗដល់តែអូនលែងចង់ស្តាប់ » រាងក្រាស់ប្រឹងរឹតរួមរាងកាយតូចឲ្យចូលមកផ្អឹបផែនទ្រូងនាយកាន់តែខ្លាំងដោយក្តីស្រលាញ់មានលើភរិយាជាទីស្រលាញ់របស់ខ្លួន ។

« អូនមិនបានធុញទេ តែបងនិយាយច្រើនពេកអូនស្រគាត្រចៀកណាស់ សុំមួយថ្ងៃត្រឹម3ដងអីបានហើយ » បៀវ
តបទាំងសម្លេងសើចតិចៗដូចកំពុង
ញ៉ោះរាងក្រាស់ តែបៃបឺនក៏មានតែស្នាមញញឹមស្រស់ព្រោះគេមានក្តីសុខខ្លាំងណាស់គ្រប់ពេលនៅជាមួយ
បៀវនឹងគ្រួសារតូចនេះ ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now