19 ច្រវ៉ាក់ស្នេហ៍

291 38 15
                                    

ផ្ទៃបន្ទប់ធំមានការរចនាយ៉ាងស្រស់ស្អាតគ្រប់គ្រងដោយស្បៃយវាំងននពណ៌ក្រហមស្រស់ ឯគ្រែធំក្រាល
ក្រោបកម្រាលពូកពណ៌សលំអរដោយស្រទាប់ផ្កាកូលាបរៀបរាយដោយរូបបេះដូងសម្រាប់គូរស្នេហ៍ថ្មោងថ្មីនៃភក្តីភាពស្មោះស្មគ្រ័ តែប្លែកអីតែគ្រែធំមានការរៀបចំស្រស់ល្អនោះវានៅតែរក្សារូបរាងនៅដូចដើមដោយមិនបានប៉ះពាល់ឬធ្វើឲ្យខូចទម្រង់ដើមបែបបទនោះឡើយ ។

រាងស្តើងគ្រោងដោយឆុតកូនក្រមុំពណ៌សបែកប្រាក់លាយនឹងគ្រាប់អង្កាំប៉ាក់ឌិនដោយដៃយ៉ាងស្រស់សោភាពនោះបញ្ជាក់បានថាឆុតកូនក្រមុំនេះមិនអន់នោះទេវាមានតម្លៃថ្លៃគួរសមសម្រាប់គ្រួសារអភិជន តែវាថ្លៃបំផុតសម្រាប់អ្នកដែលមានកម្រឹតធម្មតាៗនោះ រាងតូចតន់នៅតែគេងលង់លក់ទាំងឆុតកូនក្រមុំនៅលើសាឡុងនៅឡើយខុសប្លែកអីតែអ្នកដែរជាម្ចាស់បន្ទប់ដែលមានត្រឹមតែកន្សែងរុំចង្កេះដើរចេញពីបន្ទប់ទឹកទាំងចងចិញ្ចើមចូលគ្នា កែវភ្នែកស្រអាប់រង្វង់ភ្នែកប្រែជាខ្មៅដូចជាមនុស្សមិនបានដេកពួកសោះ នាយដើរមកឈរនៅក្បែរសាឡុងដោយមើលនាងក្រមុំដេកលក់ដោយមិនដឹងអ្វី គេមើលទៅជីយ៉ុងដោយរាប់មើលចម្ងល់ដោយការមិនអស់ចិត្តអ្វីសោះ ។

" នាងៗ..ដេកដូចងាប់អញ្ចឹង ក្រោបឡើង " សម្លេងមាំក្រលរបន្លឺខ្លាំងៗដាសដំណេករបស់នាងក្រមុំធ្វើឲ្យ
ជីយ៉ុងត្រូវស្ទុះក្រោបមកទាំងមិនទានស្វាងងងុយនៅឡើយ ។

" មានអីមែនទេ បៀវមកវិញហើយឬ ? " នាងក្រមុំក្រោបមកទាំងមីងមាំងតែអ្វីដែលនាងនិយាយមុននេះគឺសួររករាងតូចជាមិត្តដែរគេរំពឹងខ្ពស់ខ្លាំងថាពេលភ្ញាក់មកវិញគឺបៀវនឹងនៅមុខគេហើយ ។

" ដេកដូចងាប់ បើគេចាប់យកទៅធ្វើអីក៏មិនដឹងដែរឬ ស្រីល្ងង់ " Wichapas អ្នកកម្លោះអត់ទ្រាំនឹង
ចរឹកនាងក្រមុំមិនបាន ក៏ស្តីថាអោយគេបន្តិចទើបដើរចេញទុកអោយជីយ៉ុងធ្វើមុខមិនសូវសម ។

" ហើយវាស្អីរបស់លោក បើកភ្នែកក៏បើកមាត់អាក្រក់បែបនេះ " ជីយ៉ុងតបដោយក្រោបឈរមើលខ្នងធំកំពុងរកមើលខោអាវរបស់នាយនៅក្នុងទូដាក់ខោអាវធំ ស្រស់ស្រីត្រូវងាកមកវិញយ៉ាងលឿនដោយភាពខ្មាស់អៀន តែថ្ពាល់ទន់រលោងប្រែទៅជាក្រហមព្រឿងៗ ។

    រង្វង់ដៃ កំណាច🔥Where stories live. Discover now