" យើងមិនចូលចិត្តអ្នករំអួយទេ " ចប់ប្រយោគរាងក្រាស់ចាប់ដៃបៀវចេញហើយដើរទៅបន្ទប់ទឹកបាត់ ទុកអោយរាងតូចយំសសឹកតែម្នាក់ឯងមើលផែនខ្នងធំដើរចេញធ្វើមិនដឹង ។" កូនម៉ាក់..." បៀវអង្អែលពោះរបស់គេថ្នមៗលេបទឹកមាត់ផ្សើមបំពុងករ.ហើយទម្លាក់ជើងចុះបំរុងនឹងដើរចេញពីបន្ទប់ធំនោះ ។
" ចង់ទៅណាទៀតហើយ ? " បៀវមិនទាន់ទាំងបានដាក់ជើងចុះស្រួលបួលផងក៏ត្រូវសម្តីតោកំណាចបង្អាក់ជាងមុន ។
" ទៅបន្ទប់ខ្ញុំ " រាងតូចនិយាយដោយលូកដៃទៅកាន់ចាននឹងវាសទឹកភ្នែកចេញ ។
" មិនចាំបាច់ ឆាប់ញាំទៅ នឹងឆាប់បានដេក " គេមិននិយាយច្រើនដើរទៅជិតរាងតូចដក់ចានពីដៃតូច ទើបនាំបៀវអោយអង្គុយនៅសាឡុងដែលមានផ្លែឆើរីមួយចានធំដាក់នៅទីនោះ រាងតូចសម្លឹងមើលផ្លែឆើរីហើយលេបទឹកមាត់ក្អឹកៗ មិនចាំយូបៀវយកផ្លែឆើរីមកញាំមួយគ្រាប់ហើយមួយគ្រាប់ទៀតដោយអាការះសប្បាយរីករាយបំផុត ការវិការនេះហើយធ្វើឲ្យមនុស្សកំណាចញញឹមចេញមកដោយមិនដឹងខ្លួន ព្រោះបៀវហួសនិស្ស័យជាក្មេងពេកហើយ ។
" ក្រឹប..." សម្លេងចាក់គន្លឹះទ្វាធ្វើឲ្យរាងតូចងាកមកមើលស្ទើរតែបាក់ក.ទៅហើយទាំងភ្នែកឡង់ៗ ។
" ពូដាក់គន្លឹះទ្វាធ្វើអី " មាត់កំពុងតែញាំផ្លែឈើតែមើលទៅនាយដោយមិនយល់ ។
" ស្អែកយើងមានការប្រជុំ ឯងដាស់យើងផង " គេមិនខ្វល់នៅសម្តីបៀវ ដែលចង់សួរថាហេតុអ្វីចាំបាច់ដាក់គន្លឹះទ្វាបើគេបន្តិចទៀតនឹងចេញទៅវិញហើយ តែចម្លើយគេទៅផ្សេង បៀវចាប់ក្រដាស់ជូតដៃអោយស្អាតហើយដើរមកជិតគ្រែគេទាំងមិនអ្វីយល់ពិតមែន ។
" ពូក៏ដាក់ម៉ោងរោទ៍ទៅ " ភ្នែកក្រឡង់ដែរមើលមកនាយហេតុអ្វីចាំបាច់គេដាស់ដាក់តែម៉ោងរោទ៍ទៅបានហើយ ។
" រួចហើយឬនៅ " រាងក្រាស់សម្លឹង
មើលបៀវ ម្នាក់និយាយផ្សេងម្នាក់និយាយផ្សឹង ។" រួច..អា..." មិនទៀងទាន់ចប់ប្រយោគផងដៃក្រាស់ចាប់រាងតូចមកផ្តួលលើ
ពូកភ្លាមៗរកតែនិយាយចប់មិនទាន់ ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Roman d'amourគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔