EPISODE 01: ខ្ញុំមិនរៀបការដាច់ខាត!

3.3K 163 6
                                    

THE BEGINNING

Kim Taehyung អាយុ ១៨ ឆ្នាំមានរូបសម្បត្តិស្រស់ស្អាតនិងជាកូនប្រុសតែម្នាក់របស់គ្រួសារ  kim ឪពុកម្ដាយស្រលាញ់ថ្នាក់ថ្នមនិងផ្ដល់ឲ្យនូវអ្វីៗគ្រប់យ៉ាងដែលគេចង់បានតាមអំពើចិត្តរហូតធ្វើឲ្យគេក្លាយខ្លួនជាក្មេងមិនល្អនិងប្រដៅលែងបាន។ Taehyung ចូលចិត្តដើរលេងជាមួយមិត្តដាច់យប់ ជួនកាលមិនត្រឡប់មកផ្ទះវិញក៏មានដែរ កន្លែងដែលគេចូលចិត្តទៅបំផុតនោះគឺ ក្លឹប វាគឺជាកន្លែងតែមួយគត់ដែលធ្វើឲ្យគេមានអារម្មណ៍ថាសប្បាយគ្មានទុក្ខកង្វល់ ជាទីកន្លែងដែលដើរហ៊ឺហារនិងសម្បូរទៅដោយមនុស្សប្រុសមកចោមរោមនឹងរូបសម្រស់ដ៏ល្អឯករបស់គេ ហើយគេថែមទាំងឲ្យពពួកមនុស្សទាំងនោះលូកលាន់គេតាមអំពើចិត្តទៀតផង ឯលោក Kim ជាឪពុកពេលដែលដឹងថាកូនប្រុសជាមនុស្សបែបនេះលោកក៏ហត់ចិត្តនិងទ្រាំទ្រជាមួយអត្តចរិករបស់កូនប្រុសលែងបានតទៅទៀត ទើបលោកក៏មានតែប្រើធម៌ក្ដៅទៅលើគេប៉ុណ្ណោះ ទោះស្រលាញ់កូនខ្លាំងដល់កម្រិតណាក៏ដោយក៏គាត់មិនបណ្ដោយឲ្យកូនប្រុសរបស់គាត់ទៅខូចខ្លួនប្រាណប្រឡាក់ប្រឡូកជាមួយនឹងពពួកមនុស្សអស់នោះដែរ មានវិធីសាស្រ្តតែមួយគត់នោះគឺត្រូវតែចាប់បង្ខំឲ្យ Taehyung រៀបការទើបបាននោះជីវិតនិងអនាគតរបស់គេនឹងមិនខូចខាត។

****

« ឡានរបស់នរណាហ្នឹង? » សម្លេងស្រួយស្រឹបរបស់កម្លោះតូចក៏បន្លឺឡើងមុននឹងសម្រឹបជើងស្រាលៗបោះជំហានចូលមកកាន់ភូមិគ្រឹះវិញបន្ទាប់ពីត្រឡប់មកពីខាងក្រៅ។ គេបានបាត់ទៅពេញមួយយប់ទៅហើយទើបតែឈានជើងចូលផ្ទះវិញប៉ុណ្ណោះ ប៉ុន្តែវាក៏ក្លាយទៅជាទម្លាប់មួយដ៏អាក្រក់របស់គេទៅហើយ ដល់ថ្នាក់អ្នកជាឪពុកម្ដាយប្រដែរប្រដៅលែងបានបែបនេះ គឺថាចរិករបស់គេមិនធម្មតានោះទេ។

« មកវិញហើយហេស៎? » សម្លេងមាំធំរបស់មនុស្សចាស់បានបន្លឺឡើងបន្ទាប់ពីដំណើរយ៉ាងខ្ញង់របស់កូនប្រុសឈានចូលមកដល់ខាងក្នុងផ្ទះវិញ។

Taehyung បែរមុខទៅរកសម្លេងរបស់ឪពុកដែលបានហៅខ្លួនមុននេះ ទើបគេក៏ប្រទាក់ភ្នែកឃើញមនុស្សប្លែកមុខដល់ទៅពីរនាក់កំពុងអង្គុយទល់មុខជាមួយនឹងឪពុកម្ដាយរបស់គេនៅឯបន្ទប់ទទួលភ្ញៀវដូចជាកំពុងពិភាក្សាគ្នាអំពីរឿងអ្វីមួយអញ្ចឹង ក៏បានធ្វើឲ្យគេឆ្ងល់ឡើងមកភ្លាមៗ។

A FORCED MARRIAGEWhere stories live. Discover now