នាព្រឹកព្រលឹមស្រាងៗមានភាពចុះត្រជាក់យ៉ាងខ្លាំងធ្វើឲ្យកាយតូចឈ្មុសឈ្មុលចូលទៅរកកាយមាំធំដើម្បីស្រូបយកនូវភាពកក់ក្ដៅ។ Taehyung រើបម្រាស់រុលចូលទៅរករាងក្រាសដោយគេងកើយដើមដៃរបស់ Jungkook ។ ដៃម្ខាងរបស់គេក៏លើកឡើងទៅឱបដើមទ្រូងរបស់នាយឯជើងម្ខាងរបស់គេក៏លើកទៅគងពីលើនាយឱបនាយជាប់នឹងខ្លួន។
Jungkook ញញឹមឡើងទាំងព្រលឹមទាំងមិនទាន់បើកភ្នែកនៅឡើយទេ ប៉ុន្តែនាយដឹងអំពីអារម្មណ៍នៃការប៉ះពាល់របស់រាងតូចមកលើនាយ ព្រោះតែគេកំពុងតែគេងឱបនាយយ៉ាងណែនដៃដោយសារតែការចុះត្រជាក់នេះឯង ទោះជាភួយមានកម្រាស់ក្រាស់ក៏ពិតមែនតែក៏មិនអាចទប់ភាពត្រជាក់ចំពោះរាងតូចបានដែរ ទើបបានជានាយល្អិតគេងឱបនាយយ៉ាងស្អិតបេះមិនចេញបែបនេះ។ Jungkook បើកភ្នែកឡើងសន្សឹមៗ មុននឹងឱនមុខទៅសម្លឹងមុខតូចច្រមិចរបស់រាងតូចដែលគេងផ្អឹបមុខជាប់នឹងដើមទ្រូងហាប់ណែនរបស់នាយ។ Jungkook លើកដៃដែលនៅទំនេរម្ខាងយកទៅវែកសក់ក្បាលចេញពីមុខរបស់រាងតូចដើម្បីឲ្យនាយបានគេងគយគន់សម្រស់របស់គេ។
« ហឹម...!! » Taehyung ជ្រួញមុខជ្រួញមាត់ពុតខ្លួនអេនអនរើបម្រាស់ភ្ញាក់ពីគេងព្រោះតែការរំខានពីរាងក្រាសនៅមុននេះ ទើបនាយតូចបើកភ្នែកឡើងយឺតៗក៏បានឃើញផ្ទៃមុខសង្ហារបស់ស្វាមីមុនគេ។
« Morning!! រំខានមែនទេទើបបានជាភ្ញាក់? » Jungkook ទៅកាន់រាងតូចទាំងញញឹមឯអ្នកម្ខាងទៀតបានត្រឹមតែសម្លឹងមុខនាយភ្លឹសៗប៉ុណ្ណោះ។
« រំខានហ្នឹងហើយ » Taehyung ធ្វើជានិយាយកំបុតៗដាក់រាងក្រាសតែគេក៏បន្តដាក់ក្បាលគេងលើទ្រូងរបស់នាយធ្វើឲ្យ Jungkook សើចហ៊ឹសក្នុងបំពង់កព្រោះតែអត្តចរិតរបស់គេ។
« សុំទោសបើរំខាន » Jungkook លើកម្រាមដៃទៅច្បិចចុងច្រមុះស្រួលរបស់រាងតូចតិចៗមុននឹងគេងស្ងៀមដើម្បីឲ្យរាងតូចបានគេងកើយលើនាយ។
« យប់មិញនេះ...»
« បើ Tae មិនចង់និយាយក៏មិនអីដែរទុកឲ្យខ្ញុំនិយាយវាចេញមកតែម្នាក់ឯងក៏បាន » រកតែរាងតូចនិយាយឲ្យចប់មិនទាន់ Jungkook ក៏អារកាត់សម្ដីរបស់គេមុនព្រោះនាយគិតថា Taehyung ច្បាស់ជាបដិសេធនឹងការសារភាពរបស់នាយទើបនាយមិនចង់ឲ្យគេនិយាយវាចេញមកដោយផ្ទាល់។
YOU ARE READING
A FORCED MARRIAGE
Romanceអាពាហ៍ពិពាហ៍បង្ខំ MAIN CHARACTERS: Jeon Jungkook x Kim Taehyung Started: Feb.29.24