ទះគេមួយកំផ្លៀងអោយស្វាងពីការគេងបានទេ? តើគេមិនបានយល់សប្ដិទេហេស៎? តើបុរសដែលកំពុងឈរនៅចំពោះមុខរបស់គេនៀក៎បានសារភាពស្នេហ៍មកកាន់គេមែនទេឬក៏គេគ្រាន់តែយល់សប្តិប៉ុណ្ណោះ?
« លោ...លោកនិយាយអី » Taehyung ធ្វើមុខភ្ញាក់ផ្អើលនិងចាប់ផ្ដើមភ័យញាប់ញ័រព្រមទាំងរើបម្រាស់ខ្លួនចេញពីការអោបរបស់រាងក្រាសទៀតផង។
« បងស្រលាញ់អូន » Jungkook សារភាពជាលើកទី ២ ព្រមទាំងឈ្មុលចូលទៅរករាងតូចបម្រុងនឹងថើបគេម្ដងទៀតតែអ្នកម្ខាងទៀតក៏ខិតមុខគេចចេញបន្តិចព្រោះគេសឹងតែមិនជឿនឹងអ្វីដែលត្រចៀកទាំងសងខាងរបស់គេបានស្ដាប់ឮ។
« លែងខ្ញុំទៅ » Taehyung នៅតែរើបម្រាស់និងព្យាយាមគេចមុខចេញមិនហ៊ានប្រឈមមុខជាមួយនឹងរាងក្រាសនោះទេ ព្រោះគេទទួលយកការសារភាពមួយនេះមិនទាន់បាននៅឡើយ។
« ហេតុអី? ខ្ញុំមិនល្អមែនទេ? ឬក៏កន្លងមកខ្ញុំធ្លាប់ធ្វើឲ្យ Tae ឈឺចាប់? បើ Tae នៅខឹងនឹងខ្ញុំព្រោះតែរឿងកន្លងមកនេះខ្ញុំសុំទោស! »
« មិនមែនអញ្ចឹងទេកុំសុំទោសអី » នាយល្អិតរើខ្លួនចេញបានសម្រេចរួចក៏ដើរគេចចេញទៅកន្លែងផ្សេងឯរាងក្រាសក៏ដើរទៅតាមគេដូចគ្នា។
« បើមិនខឹងមិនស្អប់ Tae គេចចេញពីបងធ្វើអី? » ភ្លាមៗ Jungkook ស្រាប់តែប្ដូរសព្វនាមខ្លួនឯងមកជាបងធ្វើឲ្យរាងតូចកាន់តែអៀនឡើងក្រហមស្លឹកត្រចៀកអស់ទៅហើយសូម្បីតែមុខក៏គេមិនហ៊ានងាកសម្លឹងរាងក្រាសចំៗនោះដែរ។
Taehyung ឈរបែរខ្នងដាក់រាងក្រាសដោយមិនបញ្ចេញសម្លេងនិយាយស្ដីមកនោះឡើយឯ Jungkook ក៏ឈរស្ងៀមរង់ចាំរាងតូចផ្ដល់ចម្លើយមកឲ្យនាយទាំងក្នុងចិត្តអន្ទះសារជាខ្លាំង។
« Tae....! » Jungkook បន្លឺហៅរាងតូចម្ដងទៀតប៉ុន្តែគេមិនព្រមឆ្លើយនឹងនាយឡើយ។
« អឺ...ខ្ញុំ » ពេលដែលគេបែរក្រោយរៀបនឹងឆ្លើយតបទៅហើយស្រាប់តែទូរស័ព្ទរបស់រាងក្រាសរោទិ៍ឡើងនាំឲ្យរំខានការសន្ទនារបស់ពួកគេ។
Jungkook លើកទូរស័ព្ទមកដាក់ផ្អឹបនឹងត្រចៀករួចក៏ដើរចេញទៅឯ Taehyung តាមសម្លឹងមើលរាងក្រាសទាំងទឹកមុខមិនរីកកើតទុក្ខព្រោះតែគេមិនដឹងឆ្លើយតបនឹងការសារភាពរបស់រាងក្រាសបែបណា។
YOU ARE READING
A FORCED MARRIAGE
Romanceអាពាហ៍ពិពាហ៍បង្ខំ MAIN CHARACTERS: Jeon Jungkook x Kim Taehyung Started: Feb.29.24