ពេលល្ងាចក៏ឈានចូលមក នៅក្នុងបរិវេណវិមានទាំងមូលមានសភាពស្ងប់ស្ងាត់គឺមានតែ Taehyung តែម្នាក់ឯងប៉ុណ្ណោះដែលនៅទីនេះ។ គេត្រូវអង្គុយនៅក្នុងវិមានដ៏ធំមួយនេះដោយគ្មានអ្វីត្រូវធ្វើទាំងអស់ តើគេត្រូវអង្គុយរង់ចាំស្វាមីរបស់គេដល់ពេលណាទៀតទៅ? គេគ្មានអីត្រូវធ្វើនោះទេហើយគេក៏មិនចេះធ្វើអ្វីដែរ សូម្បីតែធ្វើអាហារសម្រាប់ញ៊ាំខ្លួនឯង។
« ពេលណាត្រឡប់មកវិញ? ខ្ញុំឃ្លានខ្លាំងណាស់ » Taehyung ពេបមាត់ចង់យំព្រោះតែឃ្លានហើយគេមិនចេះធ្វើអ្វីទៀត ជីវិតរបស់គេពេលនេះដូចជាធ្លាក់ដល់ចំណុចសូន្យអញ្ចឹង អ្នកបម្រើក៏គ្មាននៅជាមួយបើឲ្យគេធ្វើញ៊ាំខ្លួនឯងឲ្យគេទៅស្លាប់ល្អជាង។
« នឹកឃើញហើយ! » អង្គុយគិតមួយស្របក់ Taehyung ក៏ក្រោកចេញពីសាឡុងដើរសម្ដៅទៅផ្ទះបាយហើយក៏ចូលទៅរកទូរទឹកកកដើម្បីបើកមើលឃើញថាគ្រឿងគ្រូវជាច្រើនក៏មានទិញទុកឲ្យស្រាប់ណាស់តែគេមិនចេះធ្វើប៉ុណ្ណោះ។ ក្រោយមករាងតូចក៏ចាប់យកពងមាន់ចំនួនពីរគ្រាប់ទើបទាញទ្វារទូរទឹកកកបិទវិញ។ របស់បន្ទាប់ដែលគេត្រូវយកនោះគឺខ្ទះ ប្រេងឆា និងវែកឆាដើម្បីចៀនពងមាន់ពីរគ្រាប់មុននេះ។
« ខ្ញុំធ្លាប់ឃើញអ៊ំមេផ្ទះចៀន » Taehyung ញញឹមខ្ជឹបមានសង្ឃឹមឡើងវិញដែលគេមិនដាច់ពោះស្លាប់នៅទីនេះ។ គេចាប់ផ្ដើមចាក់ ប្រេងឆា ចូលទៅក្នុងខ្ទះរួចលើកខ្ទះនោះដាក់លើចង្ក្រាន មុននឹងកាច់គន្លឹះឲ្យចេញភ្លើង។ ពេលប្រេងចាប់ផ្ដើមក្ដៅតិចៗហើយ Taehyung ក៏គោះពងមាន់នឹងមាត់ខ្ទះ ចាប់ហែកសំបកចេញពីគ្នាដើម្បីឲ្យផ្ទៃខាងក្នុងធ្លាក់ចុះទៅ។
« ជិតបានញ៊ាំហើយខ្ញុំមិនដាច់ពោះស្លាប់ទេ! ហ៊ឹស រវល់តែការងារទៅខ្ញុំមិនធ្វើឲ្យញ៊ាំជាដាច់ខាត » Taehyung និយាយម្នាក់ឯងទាំងម៉ួរម៉ៅដាក់រាងក្រាសដែលត្រឡប់មកពីធ្វើការងារវិញយូរអើយសែនយូរ ដឹងទេថាគេឃ្លានសឹងស្លាប់ទៅហើយចុងក្រោយអស់ជម្រើសក៏មានតែធ្វើញ៊ាំខ្លួនឯងដដែល។
បន្ទាប់ពីពងមាន់របស់គេឆ្អិនហើយ Taehyung ក៏ចាប់ដាក់ចានសម្រាប់ខ្លួនឯងមួយឯមួយទៀតគឺចាប់ទុកផ្សេងដូចជាទុកសម្រាប់ Jungkook អញ្ចឹង! មាត់សុទ្ធតែនិយាយថាមិនធ្វើអីឲ្យនាយញ៊ាំតែដៃក៏ដួសពងមាន់ដែលគេចៀនរួចចាប់ទុកឲ្យនាយទៅវិញ។
YOU ARE READING
A FORCED MARRIAGE
Romanceអាពាហ៍ពិពាហ៍បង្ខំ MAIN CHARACTERS: Jeon Jungkook x Kim Taehyung Started: Feb.29.24