EPISODE 17: បងស្រលាញ់អូន

781 99 6
                                    

កែវភ្នែកស្រទន់ក៏សម្លឹងមើលទៅកាន់ទឹកមុខភិតភ័យរបស់នាយល្អិតដែលកំពុងឈរញ័រខ្លួនឲ្យទទ្រើកនៅចំពោះមុខរបស់នាយ។ Jungkook លើកដៃម្ខាងឡើងសន្សឹមៗទៅប៉ះថ្ពាល់ប៉ោងៗទន់ៗរបស់ Taehyung ធ្វើឲ្យគេរឹងខ្លួនខំប្រឹងបិទភ្នែកនិងខ្ជឹបបបូរមាត់ចូលគ្នាព្រោះតែភ័យនឹងរឹកពាររបស់ស្វាមី។

"ហេតុអីក៏ខ្ញុំភ័យខ្លាំងម្ល៉េះ?" Taehyung ឧទានឡើងនៅក្នុងចិត្តទាំងគិតអំពីរឿងជាច្រើនដែលត្រៀមនឹងកើតឡើងមកលើគេនាពេលបន្តិចទៀតនេះ តែបានបន្តិចក្រោយមកនាយតូចក៏បើកភ្នែកវិញយឺតៗ ឃើញថារាងក្រាសមិនបានធ្វើអ្វីមកលើគេបន្តនោះទេ ប៉ុន្តែ Jungkook បែរជាឈរសម្លឹងមុខរបស់គេមិនព្រិចដោយក្រសែរភ្នែកស្រទន់ទៅវិញ។

« ភ័យមែនទេ? ខ្ញុំមិនទាន់បានធ្វើអី Tae ឯណា! » Jungkook និយាយទាំងអស់សំណើចតិចៗនឹងអាកប្បកិរិយារបស់រាងតូច នាយញញឹមពេលឃើញទឹកមុខភ័យៗរបស់គេនៅចំពោះរបស់នាយ។

« ឆ្កួត! ចេញទៅ » Taehyung ធ្វើជាងរង៉ក់រួចលើកដៃតូចៗរបស់ខ្លួនវ៉ៃទ្រូងហាប់ណែនរបស់រាងក្រាសមុននឹងរុញនាយចេញពីខាងមុខផ្លូវរបស់គេដើម្បីឲ្យគេបានដើរគេចចេញពីនាយ។

« ប្រពន្ធឯណាលើកដៃវ៉ៃប្ដីខ្លួនឯងអញ្ចឹងនោះ! »

« មកពីលោកឯងហ្នឹង! ឆាប់ចេញទៅ » Taehyung ជ្រួញមុខជ្រួញមាត់ក្រម៉ក់ក្រម៉ូវព្រោះត្រូវរាងក្រាសញ៉ោះញ៉ងឲ្យគេខឹងភ្លាមៗមួយរំពេច។

« សុំមិនចេញបានឬអត់? »

« អត់ »

« មិនចេញ »

« ចេញទៅ »

« ខ្ញុំមិនចេញ »

« មុខក្រាស » បន្ទាប់ពីប្រកែកលែងឈ្នះ Taehyung ក៏សម្លក់មុខ Jungkook ធ្វើឲ្យអ្នកម្ខាងទៀតបានឃើញហើយក៏ញញឹមពេញចិត្តនិងញញឹមបែបឌឺដងដែលខ្លួនយកឈ្នះភាពមានះរឹងរូសរបស់រាងតូចបាន។

« ខំមុខក្រាសប៉ុណ្ណឹងហើយគេនៅតែមិនបាត់ខឹងទៀត » Jungkook ធ្វើជាដកដង្ហើមធំអស់កម្លាំងចិត្តក្នុងការលួងរាងតូចអោយបាត់ខឹងនឹងនាយចំពោះរឿងកាលពីថ្ងៃមុនដែលពួកគេឈ្លោះគ្នា។ នាយលួចដៀងភ្នែកសម្លឹងរាងតូចដែលដើរចុះឡើងរកនេះរកនោះដើម្បីជាលេសគេចចេញពីមុខរបស់នាយ ព្រោះតែគេមិនចង់ស្ដាប់មិនចង់ឮមិនចង់និយាយឬក៏រំលឹកអំពីរឿងទាស់ទែងគ្នារបស់ពួកគេទាំងពីរ។

A FORCED MARRIAGEWhere stories live. Discover now