បន្ទាប់ពីសង្ងំយំអស់ចិត្ត Taehyung ចាប់ផ្ដើមប្រមូលស្មារតីរបស់គេមកវិញរួចក្រោកឈរដើម្បីងូតទឹកជម្រះកាយដែលពោពេញទៅដោយភាពកខ្វក់។ គេឈរនៅក្រោមតំណក់ទឹកផ្កាឈូកដែលហូរស្រក់ចុះមកប៉ះនឹងរាងកាយស្រឡូនស្ដើងមួយនោះ Tae លើកដៃដុះញីខ្លួនប្រាណខ្លាំងៗនិងកន្លែងទាំងប៉ុន្មានដែលត្រូវបាន Jungkook ប៉ះពាល់ព្រោះគេស្អប់គេខ្ពើម គេមិនចង់បានបែបនេះនោះទេប្រសិនបើវាជាការដែលរំលោភបំពានមិនមែនជាការព្រមព្រៀង។
តំណក់ទឹកភ្នែកស្រក់តក់ៗលាយឡំនឹងតំណក់ទឹក Taehyung ឈរយំអណ្ដើតអណ្ដក់នាកណ្ដាលរាត្រីម្នាក់ឯង ឈឺខ្ទាំក្នុងចិត្តនឹកស្ដាយស្រណោះព្រហ្មចារាដែលគេរក្សាទុកអស់ជាយូរមកនោះឥឡូវនេះក៏ត្រូវបានខ្ទិចខ្ទីបាត់អស់ទៅហើយនរណាក៏ស្ដាយដែរ។
« ខ្ញុំចង់ទៅផ្ទះវិញ » Taehyung ខ្សឹកខ្សួលនិយាយតិចៗម្នាក់ឯង ឯមាត់ក៏ពេបយំឲ្យរហាមតែម្ដង។
មួយសន្ទុះក្រោយមកបន្ទាប់ពីងូតទឹកនិងយំឆ្អែតឆ្អន់ហើយទើប Taehyung ចេញមកពីបន្ទប់ទឹកវិញដើម្បីរៀបចំចូលគេង។ គេដើរត្បៀតជើងចូលគ្នាព្រោះតែឈឺផ្សានៅផ្នែកខាងក្រោមរបស់គេជាខ្លាំង មិនដឹងថាស្អែកនេះនឹងទៅជាយ៉ាងណានោះទេ។
****
ព្រឹកនៃថ្ងៃថ្មីក៏ឈានចូលមកដល់ ព្រឹកនេះ Jungkook ត្រូវក្រោកពីប្រលឹមដើម្បីចេញទៅប្រជុំការងារជាមួយអ្នកជំនួញដែលទើបនឹងចុះកិច្ចកុងត្រាថ្មីជាមួយក្រុមហ៊ុនរបស់នាយទើបនាយត្រូវតែប្រញាប់ចេញទៅដោយភ្លេចនឹកគិតឃើញដល់រឿងកាលពីយប់មិញដែលនាយបានប្រព្រឹត្តចំពោះរាងតូច។
ក្រឡេកមកមើល Taehyung ឯណេះគេជ្រឹមភ្នែកចូលគ្នាជ្រួញមុខជ្រួញមាត់ពេលដែលពន្លឺព្រះអាទិត្យរះឡើងមកប៉ះនឹងផ្ទៃមុខរបស់គេ។ កាយតូចចាប់ផ្ដើមកម្រើកតិចៗតែក៏ត្រូវនៅស្ងៀមមួយកន្លែងវិញនិងឮសម្លេងស្រែកត្អូញរបស់គេ ព្រោះតែសភាពខាងក្រោមរបស់គេគឺកាន់តែពិបាកទៅៗហើយ។
« អ៊ួយ...ស៊ឺត » Taehyung ខាំបបូរមាត់ខ្លួនឯងទ្រាំនឹងភាពផ្សាក្រហាយដែលចាប់ផ្ដើមធ្វើទុក្ខបុកម្នេញមកលើគេ។ រាងតូចខ្ញាំដៃចូលគ្នាដើម្បីទ្រាំនិងដើម្បីកាត់បន្ថយភាពឈឺចាប់របស់គេដែលបានប្រព្រឹត្តឡើងដោយសារស្នាដៃរបស់ Jungkook ផ្ទាល់។ បន្ទាប់ពីរៀងអន់ឈឺបន្តិចហើយ Taehyung ក៏ក្រោកអង្គុយទម្លាក់ជើងចុះពីលើគ្រែត្រៀមនឹងក្រោកឈរដើរទៅបន្ទប់ទឹក។

YOU ARE READING
A FORCED MARRIAGE
Romance« លោកប៉ា...ប៉ាធ្វើបែបនេះមិនត្រូវទេប៉ាមានសួរខ្ញុំថាខ្ញុំចង់រៀបការដែរទេ? រៀបការជាមួយនរណាក៏ខ្ញុំមិនដឹងផង មិនទាំងដែលស្គាល់ពីប្រវត្តរបស់គេទៀត ចុះបើរៀបការជាមួយតាកញ្ចាស់ៗអស់នោះប៉ាឲ្យខ្ញុំរៀបការដែរមែនទេ? » Taehyung « មិនទាន់ជួបកុំទាន់វាយតម្លៃណាកូនប្រុស » លោ...