EPISODE 13: ស្អប់ខ្ញុំ?

1.2K 118 4
                                    

Jungkook បានជិះឡានចាកចេញពីវិមានបន្ទាប់ពីឈ្លោះគ្នាជាមួយនឹងរាងតូចរួច នាយបើកបរទាំងល្បឿនលឿនដូចហោះអញ្ចឹងព្រោះតែកំហឹងព្រោះតែបារម្ភហើយក៏ព្រោះតែខឹងនឹងខ្លួនឯងដែលមិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវបានទើបធ្វើឲ្យនាយជ្រុលមាត់និយាយស្ដីមិនល្អដាក់រាងតូច។

បាតដៃធំទាំងសងខាងក្ដាប់ចង្កូតឡានស្ទើរតែបាក់ ឯជើងក៏ជាន់ហ្គែរមួយកប់បន្ថែមល្បឿនកាន់តែខ្លាំងដោយធ្វើដំណើរឆ្ពោះទៅមុខទាំងគ្មានគោលដៅ។ មួយសន្ទុះក្រោយមក Jungkook ក៏បានធ្វើដំណើរមកដល់ទីតាំងសម្ងាត់មួយកន្លែង ដែលជាឃ្លាំងគេបោះបង់ចោលហើយក៏គ្មាននរណាម្នាក់ដឹងថាក្នុងនោះមានអ្វីដែរក្រៅពី Jungkook ។

***

ក្រោយពីយំឆ្អែតឆ្អន់ហើយ Taehyung ក៏ក្រោកចេញពីពូកទៅងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីដែលគេមិនទាន់បានប្ដូរ ព្រោះគេស្លៀកវាតាំងពីយប់មកម្ល៉េះនៅជាប់ក្លិនស្រាមិនទាន់បាត់នៅឡើយទេ។

តំណក់ទឹកផ្កាឈូកក៏ធ្លាក់ចុះមកប៉ះនឹងស្បែកសម៉ដ្ឋទន់រលោងរបស់រាងតូច។ ដៃស្រឡូនលើកយកស្បៃទៅដុះខាត់ថើរៗជាមួយនឹងពពុះសាប៊ូដែលមានក្លិនផ្កាវ៉ានីឡាក្រអូបផ្អែមគួរឲ្យចង់ហិតនិងចង់ថើបគ្រប់ទីកន្លែងនៃដងខ្លួន។ Taehyung ងើយមុខឡើងដើម្បីទទួលយកតំណក់ទឹកផ្កាឈូកមកស្រោចស្រង់លើស្បែករបស់គេជម្រះនូវពពុះសាប៊ូចេញ។

បន្ទាប់ពីចំណាយពេលងូតទឹករួចរាល់ហើយ Taehyung ក៏ចេញមកពីបន្ទប់ទឹកវិញដោយពាក់នូវអាវឃ្លុំចងខ្សែរ រួចនាយតូចក៏ដើរទៅបើកទូសម្លៀកបំពាក់ដើម្បីរកឈុតថ្មីមកស្លៀក។ Taehyung ក៏ចាប់ទាញអាវយឺតរលុងៗពណ៌សដ៏ធំមួយ បន្ទាប់មកក៏ជ្រើសរើសយកខោក្នុងនិងខោខ្លីត្រឹមគល់ភ្លៅមកស្លៀកដែលជាសម្លៀកបំពាក់ធម្មតាសាមញ្ញគេស្លៀកពាក់ពេលនៅផ្ទះ។ ពេលដែលស្លៀកពាក់និងរៀបចំខ្លួនបែបធម្មតាៗហើយរួចរាល់ Taehyung ក៏សង្ងំនៅក្នុងបន្ទប់របស់គេគេងចុចទូរស័ព្ទដោយមិនចេញឬក៏ចុះទៅខាងក្រោមនោះឡើយ។

***

មិនយូរប៉ុន្មានពេលយប់ក៏ឈានចូលមកដល់ធ្វើឲ្យមេឃចាប់ផ្ដើមប្រែប្រួលទៅជាងងឹតសូន្យសុង។ អ្នកបម្រើនិងអង្គរក្សទាំងប៉ុន្មានក៏ត្រឡប់ទៅផ្ទះរបស់ពួកគេវិញរៀងខ្លួនបន្ទាប់ពីបញ្ចប់ភារកិច្ចរបស់ពួកគេរួចមក។ ពេលនេះ Taehyung ស្ថិតនៅក្នុងវិមានតែម្នាក់ឯងប៉ុណ្ណោះឯ Jungkook មិនដឹងជាទៅដល់ណាបាត់ហើយនោះទេ ស្មាលនេះទៅហើយនៅមិនទាន់ឮសម្លេងឡានរបស់នាយត្រឡប់មកវិញទៀត។

A FORCED MARRIAGEWhere stories live. Discover now