« Tae! ជំរាបសួរអ៊ំទៅ » អ្នកស្រី Kim ក៏បានបន្លឺឈ្មោះអ្នកជាកូននាំឲ្យគេភ្ញាក់ខ្លួនពីការភ្លឹកភ្លាំង។ នាយតូចស្រាប់តែអៀនមួយរំពេចពេលដែលខ្លួនឈរសម្លឹងមុខរបស់រាងក្រាសមិនព្រិចភ្នែករាប់នាទីមកហើយ ឯថ្ពាល់ប៉ោងៗទាំងសងខាងក៏ចាប់ផ្ដើមឡើងក្រហមព្រឿងៗ។
Taehyung រៀបឫកពារមិនសូវត្រូវនោះទេ ទើបគេក៏ធ្វើភ្នែកក្រឡេក្រឡាប់មុននឹងឱនចំកោងខ្នងគោរពចំពោះអនាគតឪពុកម្ដាយក្មេករបស់គេបន្ទាប់មកក៏បែរទៅសម្លឹងមុខរបស់ Jungkook បន្តិចដែលនាយក៏កំពុងអង្គុយមើលមកកាន់គេវិញដូចគ្នា រួចនាយតូចក៏ឱនគំនាបគោរពនាយចុងក្រោយគេក្នុងនាមនាយជាអនាគតស្វាមីនិងមានអាយុបងគេផង។
« អង្គុយចុះទៅកូន » អ្នកស្រី kim ទាញដៃកូនប្រុសឲ្យមកអង្គុយក្បែរគាត់ហើយក៏នៅទល់មុខជាមួយនឹង Jungkook តែម្ដង។
« អញ្ចឹងយើងនាំគ្នាពិសារអាហារពេលព្រឹកសិនទៅចាំនាំគ្នាពិភាក្សាអំពីរឿងរបស់កូនៗនៅពេលក្រោយ! » លោក Jeon និយាយទាំងញញឹមនិងសម្លឹងមុខគ្រប់គ្នា បន្តិចក្រោយមកអ្នករត់តុក៏លើកអាហារយកមករៀបចំលើតុជូនពួកគាត់ពិសារ។
ការបរិភោគអាហារក៏បានចាប់ផ្ដើម បើក្រឡេកមកមើល Taehyung ឯណេះវិញញ័រដៃញ័រជើងធ្វើអ្វីមិនសូវជាត្រូវនោះទេព្រោះគេកំពុងតែភ័យហើយក៏អៀនផងដែរ គេអៀនព្រោះតែអនាគតស្វាមីរបស់គេបានហៅគេថាជា អនាគតប្រពន្ធជាទីស្រលាញ់ នៅពេលដែលពួកគេបានឃើញមុខគ្នាជាលើកដំបូង។
***
"មុខងាប់មិនរាប់ញាតិគួរឲ្យស្អប់" Taehyung ឧទានឡើងនៅក្នុងចិត្តទាំងលួចក្នាញ់នឹងទឹកមុខរបស់ Jungkook អោយតែពេលគេងើបមុខទៅលួចសម្លឹងមុខរបស់នាយម្ដងណាក៏នាយម្នាក់នោះមិនចេះញញឹមដែរ គិតតែពីឈ្ងោកញ៊ាំអាហារមិនខ្ចីងើបមុខមកសម្លឹងមុខរបស់គេវិញសូម្បីបន្តិច នេះធ្វើឫកពារដូចជាកូនស្ដេចច្បាស់ណាស់ ខ្មើតយកតែម្ដង។
"គិតថាសង្ហាខ្ញុំនឹងលង់ស្នេហ៍មែនទេ? ហ៊ឹស!" Taehyung នៅតែបន្តនិយាយក្នុងចិត្តរបស់គេទាំងលួចដៀងភ្នែកសម្លក់សម្លឹងរាងក្រាសមិនឈប់ ហើយខណៈនោះអ្នកស្រី Kim ដែលអង្គុយក្បែរដៃកូនក៏បានក្រឡេកចាប់អារម្មណ៍ឃើញថាកូនប្រុសរបស់គាត់លួចសម្លក់សម្លឹងកូនប្រុសរបស់គេមិនឈប់ទាល់តែសោះទើបគាត់ក៏លូកដៃចូលទៅក្ដិចភ្លៅរបស់រាងល្អិតម៉ាល្មមឈឺនាំឲ្យគេរមិចរមួលនៅមិនស្ងៀម។

YOU ARE READING
A FORCED MARRIAGE
Storie d'amore« លោកប៉ា...ប៉ាធ្វើបែបនេះមិនត្រូវទេប៉ាមានសួរខ្ញុំថាខ្ញុំចង់រៀបការដែរទេ? រៀបការជាមួយនរណាក៏ខ្ញុំមិនដឹងផង មិនទាំងដែលស្គាល់ពីប្រវត្តរបស់គេទៀត ចុះបើរៀបការជាមួយតាកញ្ចាស់ៗអស់នោះប៉ាឲ្យខ្ញុំរៀបការដែរមែនទេ? » Taehyung « មិនទាន់ជួបកុំទាន់វាយតម្លៃណាកូនប្រុស » លោ...