EPISODE 16: ចង់ថើបអូន...!

961 120 7
                                    

បន្ទាប់ពីឲ្យពូតៃកុងឡានបើកបរជូនត្រឡប់មកវិមានវិញ Taehyung ក៏រហ័សចុះចេញពីឡានដើរចូលទៅខាងក្នុងនិងបានដើរសម្ដៅទៅខាងលើបន្ទប់របស់គេយកតែម្ដង គេមិនដែលភ័យមិនដែលញាប់ញ័រជាមួយនឹងមនុស្សប្រុសនោះទេប៉ុន្តែសម្រាប់ Jungkook វិញគេអៀន គេភ័យ គេធ្វើអ្វីមិនត្រូវទាំងអស់ ប៉ុន្មានថ្ងៃនេះតាំងពីឈ្លោះគ្នាមិនទាន់បានសម្រួលត្រឹមត្រូវមកគេមានអារម្មណ៍ថាខ្លួនឯងចម្លែកខ្លាំងណាស់ ចូលចិត្តអៀនប្រៀននឹងស្វាមីរបស់ខ្លួនឯង ចូលចិត្តចង់ដឹងចង់ឮពីគេគ្រប់វិនាទី ទាំងដែលពួកគេមិនទាន់បានសម្រុះសម្រួលគ្នារួចស្រួលបួលផង! ចិត្តម្នាក់ៗពិតជាប្រែប្រួលលឿនខ្លាំងណាស់ ឬក៏អាចនិយាយបានថានៅជាមួយគ្នាមួយខែពេញកន្លងមកនេះពួកគេទាំងពីរអាចនឹងយល់ពីចិត្តគ្នាបានខ្លះហើយទើបមិនសូវជាខឹងគ្នាបានយូរ។

ឡើងមកដល់បន្ទប់គេង Taehyung ក៏រុញទ្វារបើកចូលនិងរហ័សទាញបិទវិញរួចគេក៏ដកដង្ហើមញាប់ៗលើកដៃមកទប់ទ្រូងខ្លួនឯង ឈរផ្អែកខ្លួននឹងទ្វារបន្ទប់ទាំងនៅញាប់ញ័រនៅឡើយ។ តាំងពីរៀបការរួចរហូតមកដល់ពេលនេះគេនៅតែមិនទាន់ស៊ាំជាមួយនឹងទង្វើរបស់រាងក្រាសបែបនោះដដែល គេនៅតែអៀននៅតែភ័យឲ្យតែ Jungkook បញ្ចេញកាយវិការខុសពីធម្មតាដូចជាពេលនៅក្រុមហ៊ុនមុននេះអញ្ចឹង គេរៀបរឹកលែងត្រូវអស់ហើយទើបបានជាគេប្រញាប់ត្រឡប់មកផ្ទះវិញបែបនេះ។

« ខ្ញុំមិនគួរអៀននឹងគេនោះទេ! ខ្ញុំគ្រាន់តែចង់ធ្វើអាហារឲ្យគេញ៊ាំដើម្បីផ្សះផ្សាគ្នាប៉ុណ្ណោះគ្មានអ្វីលើសពីនេះទេ » Taehyung និយាយតិចៗជាមួយខ្លួនឯង ប៉ុន្តែពាក្យសម្ដីមួយឃ្លាចុងក្រោយមុននេះគឺគេនិយាយទាំងក្បត់នឹងចិត្តរបស់គេប៉ុណ្ណោះ។

តាមពិតទៅគេពិតជាចង់កែប្រែខ្លួនឯងដើម្បីធ្វើជាភរិយាល្អរបស់ Jungkook ពិតមែន ទោះជាពេលមុននិងថ្មីៗនេះនាយតូចទទួលរងនូវពាក្យសម្ដីដ៏អាក្រក់និងគួរឲ្យរអើមរបស់ស្វាមីមិនក្រោមពីពីរដងក៏ពិតមែនក្ដី ប៉ុន្តែគេដូចជាមិនបានខ្វល់និងយកវាមកទុកដាក់ក្នុងចិត្តរបស់គេឡើយ ព្រោះមនុស្សដូចជាគេនេះណាគឺឆាប់អត់អោនទោសឲ្យអ្នកដែលធ្វើខុសមកលើគេលឿនខ្លាំងណាស់ អាក្រក់យ៉ាងណាក៏គេនៅតែលើកលែងទោសអោយដែរគ្រាន់តែគេមិនចូលចិត្តបញ្ចេញវាមកប៉ុណ្ណោះ។ ហើយកាលដែលគេមិនបញ្ចេញការអត់អោនទោសមកនោះ ក៏ព្រោះតែគេមិនចង់ឲ្យនរណាមកឃើញពីធាតុពិតរបស់គេ ព្រោះគ្រប់គ្នាបានដឹងច្បាស់ហើយថាគេគឺជាមនុស្សដែលឆាប់ចិត្តទន់ងាយនឹងអត់អោនឲ្យមនុស្សដែលធ្វើអាក្រក់មកលើគេ ទោះជាទោសកំហុសនោះយ៉ាងម៉េចក៏ដោយក៏គេនៅតែមិនព្រមយកទោសរហូតនោះដែរ។

A FORCED MARRIAGEWhere stories live. Discover now