៚មួយសប្ដាហ៍ក្រោយមក
ថ្ងៃភ្ជាប់ពាក្យរបស់កូនប្រុសគ្រួសារ Jeon និង គ្រួសារ Kim ក៏បានឈានចូលមកដល់ហើយភ្ញៀវកិត្តិយសដែលបានអញ្ជើញមកគឺសុទ្ធតែជាអ្នកស្គាល់គ្នាបងប្អូនជិតឆ្ងាយនិងមិត្តភក្តិប៉ុណ្ណោះ ព្រោះនេះគ្រាន់តែជាការភ្ជាប់សាច់ភ្ជាប់ឈាមគ្នា ចាំដល់ថ្ងៃមង្គលការនឹងធ្វើឲ្យគគ្រឹកគគ្រេងតែម្ដង។
Taehyung ត្រូវជាប់ឃុំមិនឲ្យដើរលេងអស់រយៈពេលមួយអាទិត្យពេញហើយព្រោះជិតដល់ថ្ងៃភ្ជាប់ពាក្យរបស់គេអញ្ចឹងប៉ាម៉ាក់របស់គេហាមឃាត់មិនឲ្យគេចេញទៅណាទាំងអស់រហូតដល់ថ្ងៃភ្ជាប់ពាក្យនេះឯង។ បើនិយាយអំពី Jungkook វិញសម្រាប់នាយគឺមិនជាបញ្ហានោះទេ នាយអាចការពារខ្លួនឯងបានពេលទៅណាមកណាដូច្នេះនាយក៏ចេញទៅធ្វើការជាប្រចាំរហូតដល់ថ្ងៃភ្ជាប់ពាក្យដូចគ្នា។
កម្មវិធីភ្ជាប់ពាក្យក៏បានប្រព្រឹត្តិឡើងនៅឯព្រះវិហារដោយគ្រាន់តែបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមកនិងជួបជុំជាមួយភ្ញៀវកិត្តិយសបន្តិចបន្តួចប៉ុណ្ណោះ ពេលកម្មវិធីបានបញ្ចប់ទៅគ្រួសារទាំងពីរក៏ត្រឡប់ទៅភូមិគ្រឹះ Kim វិញដើម្បីពិភាក្សាគ្នាអំពីរឿងបន្ទាប់និងថ្ងៃរៀបការ។
៚ភូមិគ្រឹះ Kim
« កម្មវិធីភ្ជាប់ពាក្យបានបញ្ចប់មួយវគ្គហើយនៅឡើយតែថ្ងៃចូលរោងការទេ ដូច្នេះបន្ទាប់ពីនេះទៅពួកកូនទាំងពីរត្រូវតែរស់នៅជាមួយគ្នាដាច់ដោយឡែកពីប៉ានិងម៉ាក់ហើយណា! » អ្នកស្រី Jeon
« បន្ទាប់ពីរៀបការរួច មិនមែនបន្ទាប់ពីនេះទេអូននិយាយបំភ័យពួកកូនណាស់ » លោក Jeon
« និយាយខុសបន្តិចក៏មិនបាន មកពីអូនចង់ឲ្យកូនៗនៅជាមួយគ្នាពេកហ្នឹងណា! » អ្នកស្រី Jeon និយាយទាំងអស់សំណើចនឹងខ្លួនឯង។
« ខ្ញុំក៏ចង់ឲ្យកូនៗទាំងពីរនៅជាមួយគ្នាឆាប់ៗដែរណា អ្នកដន្លង! » អ្នកស្រី Kim និយាយបន្តទាំងញញឹមខ្ជឹបតែកុំងាកទៅមើលមុខរបស់ Taehyung ដែលអង្គុយក្បែរដៃម៉ាក់របស់គេឲ្យសោះ ធ្វើមុខដូចជាគេឆ្លាក់ខុសអញ្ចឹង។
« សុំអធ្យាស្រ័យប៉ាម៉ាក់...ខ្ញុំសុំចេញទៅខាងក្រៅបន្តិចសិន! » ដោយមានការងារត្រូវនិយាយ Jungkook ក៏សុំអនុញ្ញាតពីប៉ាម៉ាក់របស់នាយនិងប៉ាម៉ាក់ក្មេកដើម្បីចេញទៅនិយាយការងារនៅឯខាងក្រៅ។

YOU ARE READING
A FORCED MARRIAGE
Romantik« លោកប៉ា...ប៉ាធ្វើបែបនេះមិនត្រូវទេប៉ាមានសួរខ្ញុំថាខ្ញុំចង់រៀបការដែរទេ? រៀបការជាមួយនរណាក៏ខ្ញុំមិនដឹងផង មិនទាំងដែលស្គាល់ពីប្រវត្តរបស់គេទៀត ចុះបើរៀបការជាមួយតាកញ្ចាស់ៗអស់នោះប៉ាឲ្យខ្ញុំរៀបការដែរមែនទេ? » Taehyung « មិនទាន់ជួបកុំទាន់វាយតម្លៃណាកូនប្រុស » លោ...