EPISODE 12: សម្ដីថោកទាប

1K 103 7
                                    

ឡានរបស់ Jungkook បានធ្វើដំណើរមកដល់វិមានវិញដោយសុវត្ថិភាពដោយមានតៃកុងឡានរបស់នាយជាអ្នកបើកបរជូនមកព្រោះនាយស្រវឹងមិនសូវជាមានស្មារតីនឹងនរអាចបើកបរដោយខ្លួនឯងបាននោះទេ ទើបនាយត្រូវខលហៅតៃកុងឡានឲ្យមកទទួលនាយត្រឡប់មកវិមានវិញ។

« ដល់ហើយបាទលោកប្រុស! » លោកតៃកុងឡានផ្ដល់ដំណឹងពេលឡានឈប់សំចតនៅទីតាំងដើម។

« អឹម...អរគុណហើយលោកទៅផ្ទះសម្រាកវិញចុះ » Jungkook បើកទ្វារឡានចុះដោយខ្លួនឯងរួចក៏ធ្វើដំណើរឡើងទៅខាងលើ ឯតៃកុងឡានក៏ចាកចេញទៅវិញដោយជិះម៉ូតូធំសម្រាប់អង្គរក្សធ្វើដំណើរទៅផ្ទះ។

Jungkook ដើរទ្រេតទ្រតមិនត្រង់ផ្លូវតាមកាំជណ្ដើរឡើងទៅខាងលើ ដៃក៏ព្យាយាមទប់ដើម្បីកុំឲ្យទន់ខ្លួនរអិលធ្លាក់ចុះក្រោម រហូតមកដល់បន្ទប់គេងរបស់នាយ នាយក៏បើកទ្វារចូលទៅទម្លាក់ខ្លួនដេកព្រូសទៅលើពូកតែម្ដង។

****

Bogum បានបើកបរនាំ Taehyung មកកាន់ Apartment របស់នាយព្រោះតែគេបានគេងលក់នៅក្នុងដៃរបស់នាយ ដោយសារតែដាស់មិនភ្ញាក់ទើប Bogum នាំ Taehyung មកសម្រាកទីនេះ នាយមិនមានបំណងអាក្រក់ចង់បំពានទៅលើនាយល្អិតពេលគេកំពុងស្រវឹងបែបនេះនោះទេ ប៉ុន្តែដោយសារតែនាយមិនដឹងថា Taehyung ស្នាក់ឯណាហើយគេក៏ស្រវឹងដាស់មិនភ្ញាក់ថែមទៀត ទើប Bogum ក៏សម្រេចចិត្តនាំគេមកសម្រាកនៅ Apartment របស់នាយតែម្ដង រង់ចាំពេលដែលគេភ្ញាក់ដឹងខ្លួននាយនឹងជូនគេត្រឡប់ទៅផ្ទះវិញ។

Bogum គ្រារាងតូចចូលមកកាន់ខាងក្នុងបន្ទប់រួចទាញទ្វារបិទវិញទើបនាយយកគេទៅដាក់លើពូកស្រាលៗដើម្បីកុំឲ្យរំខានដល់ការគេងរបស់គេ។ បន្ទាប់ពីទាញភួយគ្របដណ្ដប់ត្រឹមទ្រូងឲ្យ Taehyung ហើយ Bogum ក៏ឈរសម្លឹងមើលមុខតូចច្រមិចរបស់គេពេលគេងលក់គឺពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ បើសិនជាមនុស្សដែលនាយស្រលាញ់វិញនាយនឹងចាប់ថើបក្រញិចគេឲ្យណាណីតែម្ដង ប៉ុន្តែគួរឲ្យស្ដាយដែលនាយមិនដែលស្គាល់គេពីមុនមកហើយ សូម្បីតែឈ្មោះក៏នាយនៅមិនទាន់ស្គាល់ដែរ។

ក្រោយឈរសម្លឹងមើលអស់ចិត្តហើយ Bogum ក៏កាន់កន្សែងចូលបន្ទប់ទឹកងូតសម្អាតខ្លួន ពេលដែលរួចរាល់នាយក៏កាន់ភួយនិងខ្នើយយកទៅគេងនៅឯលើសាឡុងដោយទុកឲ្យរាងតូចគេងលើពូករបស់នាយ។

A FORCED MARRIAGEWhere stories live. Discover now