២ សប្ដាហ៍ក្រោយមក៚ ពីមួយថ្ងៃទៅមួយថ្ងៃ Taehyung តែងតែចូលទៅស្និតស្នាលនឹងរាងក្រាស ចូលចិត្តទៅរំខាននាយគ្រប់ពេលមិនថាជាពេលទំនេរឬក៏ជាពេលដែលរាងក្រាសកំពុងធ្វើការនោះទេ ឲ្យតែបានរំខាននាយតែបន្តិចក៏គេអស់ចិត្តដែរ។ ពួកគេទាំងពីរក៏ចាប់ផ្ដើមស្និតស្នាលគ្នាម្ដងបន្តិចៗនិងចាប់ផ្ដើមរៀនស្គាល់ពីចិត្តគ្នាទៅវិញទៅមកផងដែរ ទោះជាពេលខ្លះឈ្លោះគ្នាដោយសាររឿងតូចតាចក្ដីក៏ពួកគេមិនដែលឈានចូលដល់ការលែងលះគ្នានោះដែរ ហើយសរុបមកគឺវាមានរយៈពេលជិត ១ ខែហើយដែលពួកគេរស់នៅជាមួយគ្នាក្នុងនាមជាប្ដីប្រពន្ធ ប៉ុន្តែមិនបានស្រលាញ់គ្នាដោយចិត្តនិងចិត្ត ព្រោះវាគឺជាការរៀបការដោយបង្ខំអញ្ចឹងមិនអាចបង្ខំឲ្យពួកគេស្រលាញ់គ្នាដែរនោះទេ ទុកឲ្យពួកគេរៀនស្វែងយល់ពីគ្នាទៅវិញទៅមកដោយខ្លួនឯងបន្តិចទៀតចុះ។
****
« ថ្ងៃនេះខ្ញុំមានកម្មពិធីជួបជុំជាមួយមិត្តយប់បន្តិចទើបត្រឡប់មកវិញ បើអផ្សុកចាំខ្ញុំជូន Tae ទៅដាក់នៅឯផ្ទះប៉ាម៉ាក់របស់ Tae ឬក៏ទៅលេងផ្ទះប៉ាម៉ាក់របស់ខ្ញុំក៏បានដែរ » Jungkook ត្រូវប្រាប់ Taehyung ឲ្យបានដឹងមុនរាល់ពេលដែលនាយមានណាត់ឬក៏កម្មពិធីព្រោះខ្លាចថារាងតូចនឹងត្រូវរង់ចាំយូរហើយក៏ពិបាកសម្រាប់គេក្នុងការនៅវិមានដ៏ធំនេះម្នាក់ឯងដែរ។
« មិនអីទេខ្ញុំនៅម្នាក់ឯងបានព្រោះទម្លាប់ហើយ »
« ប្រាកដហើយមែនទេ? »
« អឹម »
« អញ្ចឹងខ្ញុំទៅសិនហើយមើលថែខ្លួនផង » បន្ទាប់ពីផ្ដាំរាងតូចចប់ Jungkook ក៏ចេញទៅឯ Taehyung ត្រូវនៅវិមានម្នាក់ឯងរង់ចាំរាងក្រាសមកវិញ។
« គេចេញផុតហើយយើងនៅធ្វើអី? ទៅដើរលេងដែរសិន » Taehyung អើតលើមៗមើលក្រែងល៎រាងក្រាសមិនទាន់ចេញផុតរបង តែបន្ទាប់ពីដឹងថានាយចេញទៅផុតហើយទើប Taehyung ក៏ស្ទុះឡើងទៅបន្ទប់របស់គេដើម្បីរៀបចំខ្លួនចេញទៅខាងក្រៅជួបជុំមិត្តភក្តិរបស់គេដូចគ្នា ព្រោះគេខានជួបមិត្តភក្តិរបស់គេយូរដែរហើយ។
***
មកដល់ក្លឹបកំសាន្តចាស់របស់ខ្លួន Taehyung ក៏ចុះចេញពីឡានតាក់ស៊ីរួចដើរចូលទៅខាងក្នុងនិងសម្លឹងរកតុដែលមិត្តរបស់គេកំពុងអង្គុយរង់ចាំ។ បន្ទាប់ពីបានឃើញមិត្តរបស់គេហើយ Taehyung ក៏ចូលទៅឱបអ្នកជាមិត្តដោយក្ដីនឹកនាជាខ្លាំង បន្ទាប់ពីអាកខានបានដើរលេងផឹកស៊ីជាមួយគ្នាអស់រយៈពេលជិតមួយខែកន្លងមកនេះ។
YOU ARE READING
A FORCED MARRIAGE
Romanceអាពាហ៍ពិពាហ៍បង្ខំ MAIN CHARACTERS: Jeon Jungkook x Kim Taehyung Started: Feb.29.24