EPISODE 14: គួរឲ្យអាម៉ាស់ខ្លាំងណាស់

1.6K 137 5
                                    

ព្រឹកថ្ងៃថ្មី៚ Taehyung ក្រោកពីព្រឹកខុសពីធម្មតារួចក៏ចុះមកខាងក្រោមបន្ទាប់ពីរៀបចំខ្លួនរួចរាល់។ រាងតូចដើរចូលទៅកាន់ផ្ទះបាយក៏បានឃើញមីងមេផ្ទះកំពុងតែចម្អិនអាហារពេលព្រឹកសម្រាប់ពួកគេ។

« អូ! អរុណសួស្ដីអ្នកប្រុសតូចថ្ងៃនេះដូចជាក្រោកលឿនជាងធម្មតា » មីងបែរមុខមករក Taehyung រួចក៏ញញឹមដាក់គេទើបនាយល្អិតញញឹមតបវិញ។

« គឺខ្ញុំចង់ក្រោកមកជួយធ្វើម្ហូបមីងហ្នឹងណា ហើយក៏មិនចង់គេងយូរទៀតដែរខ្ញុំនឹងកែប្រែទម្លាប់អាក្រក់ខ្លះៗចេញ » Taehyung សើចស្ញេញដាក់មីងមុននឹងចូលទៅជិតគាត់ដើម្បីមើលថាមីងកំពុងចម្អិនអ្វី។

« ហីយ៉ា...អ្នកប្រុសតូចរបស់មីងពិតជាល្អមែន ប៉ុន្តែមិនអីទេណាអ្នកប្រុសតូចមិនបាច់ធ្វើកិច្ចការទាំងនេះទេព្រោះវាជាមុខងាររបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ »

« ហូយមីង បើមីងមិនឲ្យខ្ញុំធ្វើហើយមិនបង្រៀនខ្ញុំអញ្ចឹងតើពេលណាទើបខ្ញុំចេះធ្វើ? គ្មាននរណាគេនៅជាមួយយើងនិងចាំបម្រើយើងរហូតទេមីង »

« នេះសម្ដីអ្នកប្រុសតូចរបស់មីងនិយាយជាការពិតឬក៏មីងគ្រាន់តែយល់សប្តិ? » មីងមេផ្ទះសួរនាយល្អិតទាំងញញឹមស្រស់ព្រោះសប្បាយចិត្តនឹងឃើញ Taehyung ផ្លាស់ប្ដូរទម្លាប់ដ៏អាក្រក់ៗរបស់គេ ព្រោះគាត់មកធ្វើការទីនេះរយៈពេលជិតមួយខែហើយទើបគាត់ស្គាល់ទម្លាប់របស់គេបានច្រើន ហើយមុនពេលដែលគាត់មកធ្វើការលោកម្ចាស់ Kim ដែលជាឪពុករបស់ Taehyung ក៏បានរៀបរាប់ពីអត្តចរិករបស់កូនប្រុសឲ្យគាត់បានដឹងដូចគ្នា ព្រោះគាត់ជាអ្នកបម្រើនៅឯគ្រួសារ Jeon ទើបលោកម្ចាស់ Kim ជួលគាត់ឲ្យមកធ្វើការនៅទីនេះដើម្បីជួយបង្រៀននិងណែនាំ Taehyung ឲ្យបានល្អផង។

« មីងមិនបានយល់សប្តិទេវាជាការពិត! » Taehyung យកដៃទាញថ្ពាល់និងច្បិចថ្ពាល់របស់មីងទាំងសងខាងតិចៗដើម្បីឲ្យមីងបានដឹងថានេះគឺជាការពិតមិនមែនជាការយល់សប្តិនោះទេ។

ខណៈនោះ Jungkook ក៏បោះជំហានចុះមកខាងក្រោមដោយស្លៀកពាក់នូវសម្លៀកបំពាក់នៅផ្ទះធម្មតាប៉ុណ្ណោះ ប៉ុន្តែក្រែងថ្ងៃនេះជាថ្ងៃដែលនាយត្រូវទៅធ្វើការមិនអញ្ចឹង? ហេតុអីក៏នាយស្លៀកខោសាច់ក្រណាត់ពណ៌ប្រផេះនិងពាក់អាវយឺតពណ៌សទៅវិញ? Jungkook ធ្វើដំណើរចុះមកខាងក្រោមនិងបានដើរឆ្លងកាត់ផ្ទះបាយក៏បានឮពីសម្លេងចេចចាចរបស់ Taehyung ជាមួយមីងហើយក៏បានឃើញរាងតូចកំពុងជួយមីងរៀបចំធ្វើម្ហូបនៅពេលព្រឹកព្រលឹមនេះទៀតផង ចម្លែកពិតមែន។

A FORCED MARRIAGEWhere stories live. Discover now