EPISODE 10: ខ្មើតសម្បើមណាស់

1.6K 120 6
                                    

៚មួយសប្ដាហ៍បានកន្លងផុតទៅបន្ទាប់ពីថ្ងៃដែលកើតហេតុនោះក៏បានបញ្ចប់និងកាត់ក្ដីរួចរាល់ដោយឲ្យ Jungyu ត្រូវជាប់ពន្ធធនាគាររយៈពេល ២ ឆ្នាំពីបទដែលហ៊ានចូលទៅរំលោភបំពានភរិយារបស់គេដល់ក្នុងផ្ទះ។ ក្រោយពីថ្ងៃកើតហេតុនោះមក Jungkook តែងតែជូន Taehyung ទៅផ្ទះប៉ាម៉ាក់របស់គេជារៀងរាល់ថ្ងៃមុនពេលដែលនាយត្រូវចេញទៅធ្វើការ។ បន្ទាប់ពីបញ្ចប់ការងារហើយអស់ទើបនាយឈានចូលទៅយក Taehyung មកវិមានជាមួយគ្នាវិញ ហើយទង្វើបែបនេះគឺធ្វើដដែលៗរហូតឈានចូលមកដល់សប្ដាហ៍ថ្មីមួយនេះ។

Taehyung គេងលើសាឡុងចុចទូរស័ព្ទអូសមើលនេះមើលនោះព្រោះមិនដឹងថាត្រូវធ្វើអី ព្រោះគេធ្លាប់តែញ៊ាំស្រាប់និងដើរលេងដាច់ៗយប់ទើបចូលផ្ទះវិញ ប៉ុន្តែពេលការរួចក៏មិនអាចចេញទៅណាបានក្រៅពីនៅផ្ទះនិងរស់នៅក្រោមការគ្រប់គ្រងរបស់ស្វាមីរបស់គេថែមទៀត បើនិយាយហេតុផលឲ្យអស់សេចក្ដីហេតុអីគេត្រូវនៅផ្ទះរាល់ថ្ងៃបែបនេះ? ព្រោះតែគេបានបញ្ឈប់ការសិក្សានៅពាក់កណ្ដាលឆ្នាំនៃថ្នាក់ទី ១២ របស់គេមកម្ល៉េះដោយសារតែគេវក់នឹងដើរលេងរហូតដល់ថ្នាក់លាឈប់ពីការសិក្សាហេតុដូចនេះហើយបានជាប៉ាម៉ាក់របស់គេចាប់បង្ខំឲ្យគេរៀបការហ្នឹងណា មិនអញ្ចឹងទេអនាគតរបស់គេច្បាស់ជាខូចខាតមិនខានបើមិនមាន Jungkook យល់ព្រមរៀបការតាមការបង្ខំមួយនេះទេ។

« រវល់ធ្វើស្អីហ្នឹងម៉េចក៏មិនឃើញចុះមកធ្វើអីឲ្យខ្ញុំញ៊ាំអញ្ចឹង? » Taehyung ប្រាស់ខ្លួនក្រោកអង្គុយទាំងធ្វើមុខក្រញ៉ូវឯទូរស័ព្ទដែលចុចលេងមុននេះក៏ចុចបិទបោះចោលទៅលើសាឡុងទាំងម៉ួរម៉ៅព្រោះគេឃ្លានឡើងរមួលពោះសឹងស្លាប់ទៅហើយមិនឃើញស្វាមីរបស់គេចុះមកធ្វើអីឲ្យគេញ៊ាំសោះ នេះម៉ោង ៩ យប់ទៅហើយណាមិនគិតគូររកធ្វើអីឲ្យគេញ៊ាំទេហេស៎?

« ស្រលាញ់ការងារខ្លាំងណាស់មែនទេចាំមើលណាខ្ញុំនឹងធ្វើឲ្យលោកក្រពុលមុខទាល់តែលោកធ្វើអីឲ្យខ្ញុំញ៊ាំ » Taehyung សម្លក់សម្លឹងទៅកាន់ជាន់ខាងលើរួចគេក៏នឹកឃើញវិធីសាស្រ្តមួយដើម្បីធ្វើឲ្យរាងក្រាសធ្វើអាហារឲ្យគេញ៊ាំ។ Taehyung ញញឹមចុងបបូរមាត់ទាំងមានល្បិចខិលខូចមុននឹងក្រោកឈរដើរឡើងទៅខាងលើ។

A FORCED MARRIAGEWhere stories live. Discover now