កែវភ្នែកមុតស្រួចយ៉ាងចែងចាំងក៏បាញ់តម្រង់ទៅរកអ្នកដែលកំពុងឆ្លៀតឱកាសប៉ះពាល់ភរិយារបស់ខ្លួនពេលគេស្រវឹងបាត់បង់ស្មារតី។ Jungkook ធ្វើទឹកមុខក្រម៉ូវពេលឃើញសកម្មភាពបែបនេះ ក្នុងចិត្តកំពុងតែឆេះឈួលដែលមានគេលូកលាន់ Taehyung នៅចំពោះមុខរបស់នាយ។
« ចេញពីគេឥឡូវនេះ! » សម្លេងកាចរឹងកំព្រឹសបន្លឺឡើងទើបធ្វើឲ្យបុរសនោះថយឆ្ងាយពីរាងតូច។
« ចាំទុកសិនចុះលើកក្រោយក្មេងនេះនឹងដេកថ្ងូរក្រោមទ្រូងរបស់យើងជាក់ជាមិនខាន » មុននឹងចាកចេញទៅនាយម្នាក់នោះក៏និយាយចំអកឲ្យ Jungkook ថែមទាំងច្បិចថ្ពាល់ Taehyung ឌឺដងទៀតផងទើបគេក៏ដើរចេញទៅកន្លែងផ្សេង។
Jungkook ចូលទៅអូសកដៃរាងតូចរួចនាំគេចាកចេញពីទីនេះទាំងក្នុងចិត្តកំពុងតែខឹងជាខ្លាំងតែនាយមិននិយាយអ្វីចេញមកនោះទេ។ កាលដែលនាយអាចមករក Taehyung នៅទីនេះបានក៏ព្រោះតែនាយអស់ជម្រើសមិនដឹងជាទៅរកគេនៅឯណាទៀតនោះទេទើបសុខចិត្តខលទៅសួរលោកប៉ាក្មេករបស់ខ្លួនដើម្បីឲ្យគាត់ជួយនិងប្រាប់ពីទីកន្លែងមួយចំនួនដែល Taehyung ចូលចិត្តទៅទើបនាយអាចមករកគេឃើញនៅទីនេះបានទាន់ពេលវេលា មិនអញ្ចឹងទេយប់នេះគេប្រាកដជាអស់ខ្លួនប្រាណដោយសារមនុស្សឆ្លៀតឱកាសមិនខានទេ។
« លែងដៃខ្ញុំចង់ទៅនាំខ្ញុំទៅណា » Taehyung ព្យាយាមរមិចរមួលកដៃចេញពីកណ្ដាប់ដៃរបស់រាងក្រាសតែព្យាយាមយ៉ាងណាក៏បេះមិនចេញដែរ។
« ឮទេប្រាប់ថាឲ្យលែង » ខ្លួនស្រវឹងឡើងចង់ដួលទៅហើយនៅមានកម្លាំងយកឈ្នះរាងក្រាសបានទៀតគេព្យាយាមដកដៃចេញពីនាយទាល់តែបាន។
Jungkook ប្រលែងកដៃរបស់រាងតូចទាំងមិនតបតតែនាយក៏បែរទៅសម្លឹងមុខរបស់គេទាំងទឹកមុខរាបស្មើឃើញហើយមិនខ្លាចមិនបាន ប៉ុន្តែគិតថាមនុស្សចចេសដូចជា Kim Taehyung នេះខ្លាចហេស៎?
« ទៅណាទៅៗខ្ញុំចង់សប្បាយ » Taehyung ដេញនាយឲ្យចេញពីគេរួចរៀបនឹងដើរចូលទៅខាងក្នុងក្លឹបវិញទៅហើយស្រាប់តែកម្លាំងដៃដ៏ខ្លាំងលូកចូលទៅទាញកន្ត្រាក់កដៃរបស់គេយកទៅវិញធ្វើឲ្យគេបិះនឹងអស់ជំហរដួលទៅលើដី។

YOU ARE READING
A FORCED MARRIAGE
Romance« លោកប៉ា...ប៉ាធ្វើបែបនេះមិនត្រូវទេប៉ាមានសួរខ្ញុំថាខ្ញុំចង់រៀបការដែរទេ? រៀបការជាមួយនរណាក៏ខ្ញុំមិនដឹងផង មិនទាំងដែលស្គាល់ពីប្រវត្តរបស់គេទៀត ចុះបើរៀបការជាមួយតាកញ្ចាស់ៗអស់នោះប៉ាឲ្យខ្ញុំរៀបការដែរមែនទេ? » Taehyung « មិនទាន់ជួបកុំទាន់វាយតម្លៃណាកូនប្រុស » លោ...