Part 2: បែកគ្នា

419 28 0
                                    

* ព្រឹកថ្ងៃថ្មី

គ្រឺង គ្រឺង សម្លេងទូរស័ព្ទធ្វើឱ្យអ្នកដែលកំពុងគេងលង់លក់ត្រូវភ្ញាក់បើកភ្នែកទាំងបង្ខំ

<< ហើយអ្នកណាខលមកទាំងព្រឹកហ្នឹង >> Yeonjun មាត់រអ៊ូដៃស្រវ៉ារកទូរស័ព្ទចុចលើកហើយយកមកដាក់ជិតត្រចៀកក៏បានលឺសម្លេងនិយាយយ៉ាងខឹងសម្បារ

<< Jun! នេះម៉ោងប៉ុន្មានហើយ?? បងភ្លេចណាត់របស់ពួកយើងហើយមែនទេ?? >> Yeonjun លឺសម្លេងហើយអាចដឹងថាជាអ្នកណាក៏ស្ទុះងើបព្រោះអម្បាញ់មិញនាយមិនបានមើលលេខទូរស័ព្ទថារបស់អ្នកណាឡើយ

<< បងសុំទោសបងទៅដល់អីឡូវហើយ >> នាយក៏ស្ទុះវឹងទៅទាញកន្សែងចូលបន្ទប់ទឹកបាត់

Skip

* នៅកន្លែងវាលស្មៅមួយមានភ្នំធំៗ ដើមឈើធំៗ ព្រះអាទិត្យរះខ្ពស់ ខ្យល់បក់ល្ហើយៗ ដោយឃើញមនុស្សពីរនាក់កំពុងឈរសន្ទនាគ្នា

<< អូនមានរឿងអីមែនទេបានជាប្រញាប់យ៉ាងនេះ >> YeonjunបោះសំណួរទៅBeomgyuទាំងទឹកមុខសប្បាយចិត្ត

<< យើងបែកគ្នាទៅ >> Beomgyu
ក៏ដោះចិញ្ចៀនចេញពីដៃប្រគល់ឱ្យYeonjun

<< ហេតុអី?? អូនកុំមកលេងសើចអី បងដឹងថាអូនជាមនុស្សលេងសើច
មិនបាច់មកនិយាយឱ្យបងភ័យទេបងដឹងអស់ហើយ ចង់បានចិញ្ចៀនថ្មីមែនទេ??ចាំបងទិញថ្មីឱ្យអូនតែមិន
បាច់លេងដល់ថ្នាក់និងក៏បាន យើងមិនដែលឈ្លោះគ្នាទេសុខៗមកសុំបែកបែបនេះអ្នកណាទៅជឿរអូនទៅ >>
Yeonjun ទឹកមុខចាប់ផ្ដើមភ័យខំ
ប្រឹងនិយាយបន្លប់ ព្រោះBeomgyu
មិនដែលអញ្ចឹងពីមុនមកទេព្រោះរាងតូចជាមនុស្សមានហេតុផលណាស់

<< Jun ខ្ញុំមិនបានលេងសើច យកចិញ្ចៀនលោកទៅវិញទៅវាអស់តម្លៃសម្រាប់ខ្ញុំហើយ >> Beomgyu
ទាញដៃYeonjunដាក់ចញ្ចៀនលើដៃនាយ

<< តើមានហេតុផលអីទៅមិចក៏អូនសុំបែកបងបែបនេះ អូនមិនលេងសើចពេកទេហេ៎ស ??>>

<< ហេតុផល ហេ៎ស ខ្ញុំប្រាប់លោកយកបុណ្យទៅចុះ លោកឈប់ល្ងង់បានហើយខ្ញុំចូលមកជីវិតលោកគ្រាន់តែចង់បោកមនុស្សល្ងង់ដូចលោកប៉ុណ្ណោះអ្នក
ណាមិនដឹងនោះកូនប្រុសលោក Lee CEO ម្ចាស់ក្រុមហ៊ុនលំដាប់ប្រទេស
កូនប្រុសច្បងឆ្លាតសង្ហារ កូនប្រុសពៅក៏សង្ហារដែរតែល្ងង់នោះអី នេះលោកនៅល្ងង់ដល់ណាទៀតអ្នកណាមកស្រឡាញ់មនុស្សល្ងង់ដូចលោកទៅ
មែនខ្ញុំស្រឡាញ់ៗតែលុយរបស់លោកប៉ុណ្ណោះ ឈប់ល្ងង់ទៅអាប្រុសល្ងង់>>
Beomgyuស្រែកខ្លាំងៗច្រាននាយដែលឈរនៅនិងមុខឱ្យដួល រួចក៏បែរ
ខ្នងដើរចេញទាំងទឹកភ្នែកហូរមកតក់គ្មានដាច់

ភ្លើង អតីត [ ចប់ ]Where stories live. Discover now