Part 20: អែង...អែងជាអ្នកណា?

396 29 4
                                    

<< អ្ហា៎យ!! ជ...ជួយផង >>
Beomgyuខំប្រឹងស្រវេស្រវា ដៃខ្វៃៗពេញទឹក ស្រែកឲ្យនាងដែលឈរមើលឲ្យជួយ ប៉ុន្តែនាងបែរជាឈរមើលលេចចេញនូវស្នាមញញឹមពិសពុលសប្បាយចិត្តទៅវិញ។

<< ពេលនេះឯងដឹងឬនៅថា..... >>
នាងបម្រុងនិយាយឲ្យBeomgyu
បន្ថែមប៉ុន្តែម៉ែដោះក៏ដើរមកសួរកាត់
ពាក្យសម្ដីរបស់នាងពីចម្ងាយ

<< Jen!!! ឯងមានឃើញអាល្អិត
Beomgyuឬអត់!? >>

<< ម៉ែដោះៗ!! Beomgyu លង់ទឹក
ហើយម៉ែដោះជួយគេផង!! >> Jen
ដោយឃើញស្ថានការមិនសូវស្រួលក៏
ប្រញាប់ធ្វើជាស្រែកឲ្យម៉ែដោះជួយ ទាំងទឹកមុខភ័យស្លន់ស្លោ

<< ស្លាប់ហើយៗ!! អ្នកប្រុសៗ!! ជួយផង!! អាល្អិតBeomgyu!!! >> គាត់រត់មកដល់កន្លែងHeeseungស្រែកទាំងហត់គោឃូស

<< Beomgyu? Beomgyuកើតអី
ម៉ែដោះ!? >> Heeseungឃើញគាត់
រត់មកទាំងត្រហេបត្រហបពីក៏សួរ

<< អាល្អិតBeomgyuលង់ទឹកនៅអាងខាងក្រោយផ្ទះអ្នកប្រុស!! >>

<< ហា៎ស!!! >> គ្រាន់តែលឺភ្លាម
Heeseungប្រញាប់ប្រញាល់រត់ទៅ
យ៉ាងរហ័សមានYusanទៅជាមួយផងដែរ។មកដល់កន្លែងអាងទឹក

ប្រូង*

Heeseungហក់ចូលទៅក្នុងអាងទឹកយ៉ាងលឿនព្រោះកាយតូចលិចដល់
បាតនៃផ្ទៃទឹកទៅហើយមិនដឹងជាផឹកទឹកអស់ប៉ុន្មានក្អឹកហើយទេ។Heeseungក៏បានជួយស្រង់
Beomgyuចេញពីអាងទឹកបាន
សម្រេច។

<< Beomgyu!! Beomgyu!! >>
នាយដាក់Beomgyuលើដីដែលមានក្រាលដោយស្មៅ ហើយទះថ្ពាល់រាង
តូចតិចៗ រាងតូចមិនដឹងខ្លួនក៏សម្រេច
ចិត្តធ្វើចលនាបេះដូងឲ្យរាងតូច

<< ខិ ខិ ខិ >> ទីបំផុតBeomgyuក៏
ដឹងខ្លួន។

<< ឯងយ៉ាងម៉េចហើយ? >>
Heeseungសួរទាំងបារម្ភ

<< ខ្ញុំ..ខិ..មិនអីទេ >> Beomgyu
ឆ្លើយទាំងពិបាក

<< មិនអីល្អហើយ តោះទៅក្នុងផ្ទះ >>
ម៉ែដោះថាហើយក៏នាំគ្នាជួយគ្រារាងតូច
ចូលក្នុងផ្ទះ គ្រប់គ្នាសប្បាយចិត្តនៅ
ពេលBeomgyuផុតគ្រោះថ្នាក់។
ចំណែកឯJenវិញនាងឈរទាំងទឹកមុខ
ភ័យស្លេកស្លាំងអស់ហើយ ព្រោះខ្លាច
Beomgyuយកពីភាពអាក្រក់របស់នាងប្រាប់ទៅអ្នកគ្រប់គ្នានៅក្នុងផ្ទះ។

ភ្លើង អតីត [ ចប់ ]Where stories live. Discover now