# ព្រឹកថ្ងៃថ្មី
ងឺត!!
Soobinចុះពីលើឡាន ដៃមានយួរ
របស់រនីងរនោងមិនដឹងរបស់អ្វីខ្លះទេ
យួរដើរចូលទៅក្នុងផ្ទះ។<< ស្លាប់ហើយអ្នកប្រុស ទិញអីមក
និងច្រើនសំពីងសំពោងម្ល៉េះ! >> ម៉ែដោះដើរមកជួយយកឥវ៉ាន់ពីដៃនាយ។<< អៅ! Soobinមកទាំងព្រឹកម្ដង
ហើយកូន >> លោកស្រីLeeដើរមកកន្លែងនាយជាមួយស្នាមញញឹម។<< បាទម៉ាក់! ម៉ាក់ចុះអឺ... >>
Soobinចោទសួរគាត់ទាំងស្ទាក់ស្ទើរ<< Beomgyuមែនទេ? >>
Yeonjunដើរជ្រែងហោប៉ៅចុះមក
ដៃម្ខាងមានកាន់ក្រដាស់មួយសន្លឹក។<< អឺ! ឯងឃើញរឺអត់? >> Soobin
មិនខ្វល់ច្រើនក៏តបទៅយ៉ាងផុសៗ។<< មករកប្រពន្ធគេទាំងព្រឹកចឹង! គេហៅថាអីទៅ?!! >>
<< ហុឹស! ឯងទៅរៀបការជាមួយ
Beomgyuតាំងពីពេលណា? >>
Soobinលើកចិញ្ចើមសួរនាយទាំង
អស់សំណើចក្នុងបំពង់ក។<< មិនទាន់រៀបការ! តែឯងមើលខ្លួនឯងទៅ! >> Yeonjunហុចក្រដាស
មួយសន្លឹកដែលនៅនឹងដៃនាយឲ្យទៅ
Soobinជាមួយស្នាមញញឹមចុងមាត់
របស់នាយ។<< ស្អីគេ?អេតាសុីវិល? ឯងទៅធ្វើ
អេតាសុីវិលក្លែងក្លាយមកពីណាហ្នឹង
អាមិត្តសម្លាញ់ >> Soobinមិនជឿរ
ថែមទាំងសើចចម្អកឲ្យYeonjunថែម
ទៀត។<< ភ្នែកឯងប្រហែលជាមានបញ្ហាហើយបានជាមើលឃើញបែបនេះ! >>
Yeonjunដើរទៅអង្គុយលើសាឡុង<< ម៉ាក់!! នេះវាយ៉ាងមិចទៅ?! >>
Soobinមើលទៅលោកស្រីLeeទាំង
មុខស្អុយ ហើយក៏នឹកស្មានមិនដល់ដូចគ្នាថាវាជាការពិត។<< Soobinត្រូវចេះទទួលយកការ
ពិតណាកូន >> លោកស្រីLeeទះស្មា
នាយតិចៗ រួចដើរទៅអង្គុយជិត
Yeonjun។<< ម៉ាក់!! ម៉ាក់ត្រូវរកយុត្តិធម៌ឲ្យខ្ញុំ >>
Soobinហៅឈ្មោះគាត់បង្អូស រួចរត់
ទៅអង្គុយក្បែគាត់អង្រួនដៃគាត់តិចៗ។<< បានហើយអាBin...យើងខ្ពើមចរឹក
ឯងណាស់!! >> Yeonjunនាយ
អង្គុយជ្រេញនិងចរឹករបស់មិត្តខ្លួន។
ចំណែកSoobinមិនដឹងធ្វើអីនាយ
កើត បានត្រឹមអង្គុយសម្លក់មុខនាយ
ប៉ុណ្ណោះ។