<< ហ្ហឹក.ហ្ហឹក តើអាប់ប៉ាគួរសម្រេចចិត្ត
យ៉ាងមិចទៅកូន អាប់ប៉ាគិតអីមិនចេញ
ទេ! ហ្ហឹក >> Beomgyuស្ទាបពោះ
ឈរសម្រក់ទឹកភ្នែក។គ្រប់គ្នាក្នុងកម្ម
វិធីនាំគ្នាមើលយ៉ាងព្រោងព្រៀត។<< Beomgyu!! រៀបការជាមួយបង
ទៅ!! បងសន្យាហ្នឹងមើលថែអូនអស់
មួយជីវិត!!! >> Yeonjunស្រែកពី
ចម្ងាយ ប៉ុន្តែដាក់មេក្រូធ្វើឲ្យលាន់លឺ
ពេញកម្មវីធីមង្គលការ។<< ព្រមទៅ ព្រមទៅ ព្រមទៅ >>
គ្រាប់គ្នានៅក្នុងកម្មវិធី នាំគ្នាស្រែកទះ
ដៃផ្ដល់កម្លាំងចិត្តឲ្យអ្នកទាំងពីរ ក្នុង
នោះរួមមានSoobinផងដែរ។<< ហ្ហឹក ហ្ហឹក >> Beomgyuគិតតែ
ពីឈរយំ សម្លឹងមើលទៅកាន់ម៉ាក់របស់ខ្លួន។ ចំណែកលោកស្រីKim
គាត់ឈរញញឹម ហើយងក់ក្បាលធ្វើជា
សញ្ញាផ្ដល់កម្លាំងចិត្តឲ្យBeomgyu។
ចំណែកBeomgyuក៏សម្រេចលឿន
ផងដែរ។រាងតូចបានរត់ផង យំផងសម្ដៅទៅកន្លែងYeonjunវិញ។អឹប*
រាងតូចបានរត់អស់មួយទំហឹងដើម្បីទៅ
ឱបនាយ ដោយមិនគិតថាក្នុងខ្លួន
កំពុងមានមនុស្សម្នាក់ទៀតឡើយ។<< ហ្ហឹក មនុស្សអាក្រក់! ហេតុអីលោក
មិនប្រាប់ខ្ញុំ? ចាំបាច់អីនាំគ្នាកុហកខ្ញុំ
អញ្ចឹង? ហ្ហឹក >> Beomgyuយំរហេមរហាមឱបនាយ ។<< បានហើយឈប់យំទៅ! បាត់ស្អាត
អស់ហើយ >> រាងក្រាស់ទាញរាងតូច
មកជូតទឹកភ្នែកចេញ មើលចុុុះយំឡើង
ជ្រះMake upចង់អស់ហើយ។ ក្រោយជូតរួចនាយក៏បានសួរទៅកាន់
រៀងតូចម្ដងទៀត ដែលសំណួរនោះមានមនុស្សគ្រប់គ្នានៅលើលោកទាំង
មូលដែលចង់លឺវា ចេញពីមាត់មនុស្ស
ដែលខ្លួនស្រឡាញ់។<< អូនព្រមរៀបការជាមួយបងបាន
ទេ? >> នាយបន្ទន់ជង្គង់ចំពោះមុខ
រាងតូច ដៃមានកាន់ប្រអប់ចិញ្ចៀនមួយ
ដែលមានពណ៌ក្រហមស្រស់ ហើយ
នៅក្នុងប្រអប់នោះបង្ហាញឲ្យឃើញនូវ
ចិញ្ចៀនមួយវង់ សម្រាប់Beomgyu។<< ហ្ហឹក អូន.អូនព្រម >> រាងតូចងក់
ក្បាលយ៉ាងញាប់ស្អេក ពេលនេះចាប់
ផ្ដើមពេបមាត់យំទៀតហើយ ព្រោះរំភើបពេក។Beomgyuមិនដែលគិត
ទេ ថាហ្នឹងមានថ្ងៃនេះជាមួយនាយ។
ហើយរឹតតែមិនដែលគិតថាអាចបង្កើតក្ដីស្រឡាញ់ជាមួយនាយសាជាថ្មីម្ដង
ទៀត។ ពេលនោះក៏ស្រាប់តែលោកស្រី
Leeដើរយកប្រអប់ចិញ្ចៀនមួយទៀត
ឲ្យទៅBeomgyuដើម្បីបំពាក់ឲ្យ
រាងក្រាស់ម្ដង។