# ភូមិគ្រឹះ Lee
ថ្ងៃនេះនៅភូមិគ្រឹះLee មានសមាជិកថ្មី
នោះគឺJake។ ព្រោះHeeseungនិង
Jakeពួកគេទាំងពីរហ្នឹងត្រូវរៀបការនៅ
អាទិត្យក្រោយនេះហើយ។<< អេ! អាJun! ជិតដល់ថ្ងៃរៀបការយើងហើយវើយ!! មិចក៏ឯងមកអង្គុយ
ធ្វើមុខស្អុយទៅវិញ? >> Heeseung
ឃើញYeonjunអង្គុយធ្វើមុខស្អុយ
មួយកន្លែង មិនដឹងជាទៅអន់ចិត្តហ្នឹង
អ្នកណាទេ។<< រៀបការបង! មិនមែនរៀបការខ្ញុំ! ខ្ញុំ
ត្រូវអង្គុយញញឹមដែលហេស៎? >>
Yeonjunដាក់ប៉ុន្មានម៉ាត់ ធ្វើឲ្យ
Heeseungចង់តែហក់ទៅធាក់បាន
បួនដប់ជើងទេ។<< ម៉ាក់ដឹងណា! ថាឯងកំពុងតែគិត
រឿងBeomgyu បើឯងស្រឡាញ់គេ
ពិតមែន មិចក៏មិនរកវិធីអីឲ្យគេត្រឡប់
មកវិញទៅ! >><< ចុះក្រែងម៉ាក់ថាឲ្យខ្ញុំរៀបការជា
មួយគេនោះអី? ហេតុអីឥឡូវម៉ាក់មិន
ទៅនិយាយឲ្យគេមកវិញផង! >>
Yeonjunពិតជាដឹងខ្លួនខុសមែន តែ
សម្ដីនៅតែឡូយដដែល។<< ពីមុនម៉ាក់និយាយបែបហ្នឹងមែន!
តែឥឡូវម៉ាក់ទើបតែដឹងថាឯងធ្វើអីដាក់គេខ្លះ ឥឡូវឯងទៅដោះស្រាយខ្លួនឯង
ទៅម៉ាក់មិនដឹងទេ! >><< ម៉ាក់!! >> Yeonjunបង្អូសសម្លេង ដេកផ្អែកសាឡុងទាំងមុខ
ស្អុយ។<< ម៉ាក់ជួយអីឯងមិនបានទេ! កូនJakeម៉ាក់ឡើងទៅបន្ទប់សិនហើយ >> ថារួចលោកស្រីLee បានដើរឡើងទៅបន្ទប់។ ដោយនៅខាង
ក្រោមមានតែHeeseungនិឹងJake
ដែលនៅអង្គុយជាមួយYeonjun
ប៉ុណ្ណោះ។<< ខ្ញុំមានវិធីបងYeonjun >> Jake
និយាយទាំងញញឹម។ រឿងអញ្ចឹងៗទុក
ចិត្តលើJakeចុះ ព្រោះអីJakeជាមនុស្សឆ្លាត។<< Jakeមានវិធីអីមែនហេស៎? >>
Yeonjunគ្រាន់តែលឺភ្លាម ស្ទុះក្រោក
អង្គុយទាំងមានសង្ឃឹម។<< អូនមានវិធីមែនហេស៎? >>
Heeseungជ្រួញចិញ្ចើមសួរបញ្ជាក់
សង្សារខ្លួន។<< បាទ! អញ្ចឹងបងឆាប់ខលទៅបង
Beomgyuភ្លាមទៅ >><< បងនេះហេស៎? >> Heeseung
ចង្អុលខ្លួនឯង ជាមួយទឹកមុខឆ្ងល់។<< បាទ! បងហ្នឹងហើយ បងត្រូវខលទៅបងBeomgyu ហើយត្រូវនិយាយយ៉ាងណាក៏ដោយឲ្យបងBeomgyu
មកមង្គលការយើងឲ្យបាន! >>