ក្នុងបន្ទប់មើលទៅតូចចង្អៀត រញ៉េរញ៉ៃ មានសត្វល្អិតជាច្រើនវាលកាត់ សម្បុកពីងពាងរំព័ទ្ធខ្វាត់ខ្វែង ដូចជាទុកចោលមករាប់ឆ្នាំអញ្ចឹង
<< មិនទាន់ងាប់ទៀតហ៎ស! ស្មានតែងាប់បាត់ហើយតើ! >> រាងក្រាស់Jay
ដើរជ្រែងហោប៉ៅចូលមកទាំងស្នាម
ញញឹមចុងមាត់។ នាយពេញចិត្តខ្លាំងណាស់ដែលឃើញJungwonមានសភាពបែបនេះ ព្រោះជាអ្វីដែលនាយប៉ងទុកយូរមកហើយ។ ចំណែករឿង
Jakeបាត់ខ្លួន ពេលនេះនាយក៏ដឹងថាJakeនៅទីណាជាមួយអ្នកណាដែរព្រោះអម្បាញ់មិញ Heeseungបានខ្ចីទូរស័ព្ទពូររបស់នាយខលមកផ្ដល់ដំណឹងឲ្យJay<< ចៅហ្វាយ! អ្នកប្រុសJakeយ៉ាងមិចហើយ? ចៅហ្វាយបានដំណឹងគាត់ខ្លះទេ? >> Jungwonស្ទុះក្រោកឈរអស់កម្ពស់ទាំងគ្មានកម្លាំងក្នុងខ្លួនបន្តិចសោះ ចំណែកជើងក៏ត្រូវជាប់
ច្រវ៉ាក់ដែលមានទម្ងន់ធ្ងន់ថែមទៀត" ផាច់! "
<< នៅមានមុខមកសួរយើងទៀតហេ៎ស! >> នាយលើកដៃស្ដាំទះផ្ទៃមុខទទេរបស់់Jungwonធ្វើឲ្យរាងតូចដួលទៅលើការ៉ូដែលមានសុទ្ធតែធូលី។
រួចនិយាយត<< ប្អូនយើងបាត់ខ្លួនដោយសារតែឯង អាក្មេងអត់បានការ >> នាយស្រែកឲ្យរាងតូចដោយប្រើក្រសែភ្នែកកំណាច
ព្រោះនេះជាលេសតែមួយគត់ដែលអាចឲ្យនាយឃុំរាងតូចនៅក្នុងបន្ទប់
ក្រោមដីនេះបាន<< ហ្ហឹក ហ្ហឹក ឲ្យខ្ញុំសូមទោស ខ្ញុំគ្មានចេតនាទុកឲ្យគាត់នៅម្នាក់ឯងទេ
ចៅហ្វាយឲ្យខ្ញុំចេញទៅ ខ្ញុំសន្យាថានិងរកអ្នកប្រុសឲ្យឃើញ ខ្ញុំហ៊ានយកជីវិតមកនាធា >> Jungwon
ស្រែកអង្វរនាយ ទឹកភ្នែកហូរដាបពេញថ្ពាល់ ប៉ុន្តែនាយហមិនខ្វល់សោះ<< ជីវិតឯងហេ៎ស? ហឹុស! យកស្អីមកគិតហ្នឹង? ជីវិតឯងគ្មានតម្លៃអីឲ្យយកមកប្រៀបជាមួយជីវិតប្អូនរបស់យើងទេ
មនុស្សដូចឯងស្លាប់ក៏គ្មានអ្នកស្ដាយដែរ ចាំក្នុងខួររបស់ផង >>