Part 4: ជួបគ្នាម្ដងទៀត

437 34 2
                                    


<< Beomgyu! >>នាយនិយាយទាំងភ្ញាក់ផ្អើលបម្រុងក្រោកចេញពីតុធ្វើការតែក៏ត្រូវសម្រួលអារម្មណ៍វិញ លេចចេញនៅស្នាមញញឹមគែមមាត់និយាយឌឺដងឲទៅរាងតូចដែរឈរនៅនិងមុខនាយ

<< ចេះមកធ្វើការដែលហ៎េស! ស្មានតែចេះតែដើរបោកប្រាស់គេទេតើ >>
មាត់និយាយភ្នែកមើលតែឯកសាប៉ុណ្ណោះ

<< Jun នេះបងជា... >> និយាយបានបន្តិចក៏ត្រូវរាងក្រាស់និយាយកាត់

<< យ៉ាងមិច!ភ្ញាក់ផ្អើលហ៎េស ដែលឃើញខ្ញុំមិនដូចអ្វីដែលអ្នកខ្លះធ្លាប់មើលងាយនោះ អ៎រមែនហើយយើងដូចជាមិនត្រូវជាអ្វីនិងគ្នាទេសូមកុំហៅឈ្មោះខ្ញុំដូចជាស្និតស្នើលពេកអីព្រោះខ្ញុំមិនចូលចិត្ត  >> សម្ដីគ្មានជាតិរបស់នាយធ្វើឲអ្នកដែលឈរស្ដាប់រលីងរលោងទឹកភ្នែកតែក៏ត្រូវទ្រាំឈរស្ដាប់ទាំងទ្រូងអួលណែនចង់និយាយអ្វីក៏មិនចេញព្រោះវាពិតជាអួលដើមក៏ខ្លាំងណាស់

[......] រាងតូចឱនមុខចុះមិនបានតបអ្វីឡើយ ។ Yeonjunមិនឃើញអ្នកម្ខាងទៀតតបបែបនេះក៏និយាយបន្ត

<< យ៉ាងមិចនិយាយមិនចេញហ៎េស!
មនុស្សបោកប្រាស់បែបនេះចេះតែបងHeeឲមកធ្វើការកើតដែល សង្ស័យតែប្រើជំនាញទាក់ប្រុសអស់
នោះមកទាក់បងយើងទេដឹង >>
នាយក្រោកពីតុធ្វើការដើរសម្ដៅទៅកន្លែងរាងតូចដោយបន្តនិយាយទៀត

<< មិនគួរណាដូរមកធ្វើការថ្ងៃទីមួយមកជួបមនុស្សថោកទាបចឹងសោះ >>
នេះជាថ្ងៃទីមួយដែលនាយដូរមកធ្វើការនៅក្រុមហ៊ុននេះព្រោះរាល់ដងក្រុមហ៊ុនមួយនេះHeeseungបង
ប្រុសរបស់នាយជាអ្នកគ្រប់គ្រងប៉ុណ្ណោះតែក៏ត្រូវប្ដូរក្រុមហ៊ុនគ្នាវិញ មុននិងប្ដូរបងប្រុសនាយក៏បានប្រាប់ដែលថានៅក្រុមហ៊ុនមានអ្នកមកធ្វើការថ្មីឲនាយចាត់ចែងផងតែមិននឹកស្មានស្មោះថាជាមនុស្សដែលមិនចង់ជួបទៅវិញ

<< មើលទៅប្រហែលពួកអាប្រុសអស់នោះចិញ្ចឹមបានល្អហើយ បានជា.... >> នាយបន្តដើរសម្ដៅទៅកន្លែងរាងតូចរហូតជិតដល់ រាងតូចក៏ដើរថយក្រោយនាយបន្តដើរទៅមុខរាងតូចដើរថយក្រោយរហូតដល់អស់ផ្លូវថយក៏បុកនិងជញ្ចាំង

ភ្លើង អតីត [ ចប់ ]Where stories live. Discover now