#នៅល្ងាចថ្ងៃដដែល
* តុបាយ
នៅតុបាយធំល្មមក្នុងភូមិគ្រឹស្តPark
បង្ហាយឱ្យឃើញបុរសបីនាក់កំពុងអង្គុយញុាំបាយម្នាក់ញាំុបាយយ៉ាងស្ងៀមស្ងាត់ឯពីរនាក់ទៀតនិយាយយ៉ាងហូហែរ។<< កន្លែងញុាំបាយមិនមែនកន្លែងផ្សារលក់ត្រីទេ ល្មមឈប់និយាយហើយ Jake >> Jay ស្ដីទៅកាន់Jakeដែលអង្គុយនៅនិងមុខខ្លួនទាំងទឹកមុខមាំភ្នែកមិនខ្ចីមើលអ្នកណាដៃកាន់ស្លាបព្រាដួសបាយដាក់ចូលមាត់
<< នេ៎ស! បងញុាំឱ្យច្រើនៗទៅ >>
Jake មិនខ្វល់ពីសម្ដីដែលបានលឺ គិតតែពីដួលម្ហូបឱ្យJungwonដែលអង្គុយជិតនោះ<< អ្នកប្រុសតូចប៉ុណ្ណឹងបានហើយប្រយ័ត្នចៅហ្វាយគាត់ខឹង >> Jungwon ខ្សឹបទៅJakeតិចៗតែក៏មិនផុតពីត្រចៀកអ្នកដែលនៅជិតនិងដែរ
<< បើដឹងហើយក៏ក្រោកទៅកន្លែងឯងវិញទៅ រំខានមែន >> Jay និយាយទាំងទឹកមុខមាំបែបប្រាកដប្រាជានេះកំតែJakeសុំឱ្យJungwonរួមតុជាមួយទេ កំអីគ្មានវត្តមានJungwonនៅទីនេះឡើយ
[.........]
Jungwon មិនបានឆ្លើយបែមកជា
ងួកក្បាលជំនួសវិញហើយក៏ងើបចេញពីតុតែ...<< បងចង់ទៅណា >> Jakeចាប់ដៃJungwonជាប់
<< គឺ.. បងគិតថាទៅញុាំនៅខាងក្រៅជាមួយបងBenzវិញព្រោះបងមិនទម្លាប់ញុាំបាយជាមួយចៅហ្វាយបែបនេះទេ >>
<< ដឹងចឹងល្អហើយ តែថាមិនបាច់ទម្លាប់ទេមុខដូចឯងនេះគ្មានថ្ងៃឈប់ធ្វើកញ្ចាសគេឡើយ >> Jayមើល
ងាយទៅកាន់Jungwonទាំងទឹកមុខស្អប់ខ្ពើមជាខ្លាំង<< បងJay!! បងនិយាយស្អីនិង >>
Jakeងាកទៅសម្លក់នាយទាំងខឹង<< បងនិយាយតាមមើលឃើញ >>
Jayនិយាយទាំងញាក់ស្មា Jungwonលឺបែបនេះក្នុងទ្រូងអួលណែននិយាយអ្វីមិនចេញភ្នែកចាប់
ផ្ដើមក្រហមទឹកភ្នែកក៏ស្រក់មកតក់ៗ<< ខ្ញុំសុំទៅបន្ទប់សិនហើយបាទ >>
Jungwonរត់សំដៅទៅបន្ទប់យ៉ាងលឿនJakeឃើញបែបនេះក៏បម្រុងក្រោកពីតុរត់ទៅតែត្រូវJayឃាត់<< ឱ្យគេទៅណាទៅៗJake មិនបាច់ទៅខ្វល់ពីគេទេ >>នាយនៅរក្សាទឹក
មុខមាំដូចដើម