# ភូមិគ្រឹស្ត Park
" ផាច់! " Jayទះថ្ពាល់Jungwon
មួយទំហឹងធ្វើឱ្យងាកទៅម្ខាងតាមកម្លាំងដៃទះ<< ឯងមើលប្អូនយើងយ៉ាងមិច?បាន
ជាបណ្ដាយឱ្យប្អូនយើងបាត់ខ្លួនបែបនេះ! ហា៎ស! >> Jay ស្រែកគំហកឱ្យJungwonដែរឈរនៅនិងមុខនាយទាំងមុខក្រហមងាំង។<< ចៅហ្វាយខ្ញុំសុំទោស ពេលនោះខ្ញុំ... >> Jungwonមិនទាន់បញ្ចប់សេចក្ដីផងក៏ត្រូវមួយកំផ្លៀងរបស់នាយទៀតយ៉ាងតំណរ
<< សុំទោសៗ ឯងចេះស្អីក្រៅពីសុំទោសទៅហាស! អាអត់បានការ >>
ប្រូស..! នាយស្រែកខ្លាំងៗចាប់ក្របួចកអាវJungwonរួចក៏ច្រាន
រាងតូចឱ្យដួលទៅលើការ៉ូមួយទំហឹង។
នាយពេលនេះដូចជាខ្មោចចូលទៅហើយ ធ្វើអ្វីមិនត្រូវឡើយ នាយខឹងសឹងតែចង់ហែកសាច់រាងតូចកាត់ជាបំណែកៗទៅហើយពេលនេះ<< អាBenzយកវាទៅដាក់បន្ទប់
ក្រោមដីបង្អត់អាហារវារហូតរកJake
ឃើញទោះស្លាប់ក៏មិនឱ្យអ្នកណាចូលទៅរវល់ជាមួយវាដាច់ខាត! យល់ទេ?
មនុស្សភ្លឺនិងអត់បានការដូចឯងសមតែនៅកន្លែងហ្នឹង >> នាយបញ្ជាកូនចៅរួចក៏ដើរចេញទងកំហឹង<< ហ្ហឹក ចៅហ្វាយ ទុកពេលឱ្យខ្ញុំរកអ្នកប្រុសតូចសិនតើបានទេ? ហ្ហឹក >>
Jungwonខំប្រឹងក្រោកទាំងមានBenzជួយគ្រា<< Jungwon ឱ្យបងសុំទោសដែរមិនអាចជួយអ្វីឯងបាន ឯងធ្វើតាមដែរគាត់ចង់បានសិនទៅ យើងក៏យល់អារម្មណ៍គាត់ ដែលបាត់ប្អូនទាំងមូលដោយមិនដឹងមូលហេតុបែបនេះ >>
Benzព្យាយាមពន្យល់Jungwon<< ហ្ហឹក បងខ្ញុំជាអ្នកខុស ខ្ញុំអត់បាន
ការ ខ្ញុំស្អប់ខ្លួនឯងណាស់បង គ្រាន់តែអ្នកប្រុសតូចម្នាក់ ខ្ញុំការពារមិនបានផងទាំងដែលកន្លងមកអ្នកប្រុសតូចការពារ
និងយកចិត្តទុកដាក់ជាមួយខ្ញុំរហូត
ហ្ហឹក ពេលនេះមិនដឹងគាត់យ៉ាងម៉េចហើយទេបងខ្ញុំបារម្ភពីគាត់ណាស់ បងជួយរកគាត់ឱ្យឃើញផងណាបងBenz >>