# ភូមិគ្រឹះ Park
នៅក្នុងភូមិគ្រឹះមួយដស្គឹមស្កៃ បង្ហាញឲ្យឃើញមនុស្សបួននាក់កំពុងតែអង្គុយទល់មុខគ្នា។Jakeអង្គុយមើល
JayនិងJungwonជាមួយខ្សែភ្នែក
កំពុងសង្កេត។<< Won Hyung ប្រាប់តាមត្រង់មក! បងJayជាអ្នកបង្ខំបងតើមែន
ទេ? >> Jakeសង្កត់សម្លេង<< អឺ..គឺ.. >> Jungwonស្ទាក់ស្ទើរ
មិនដឹងឆ្លើយយ៉ាងមិចទេ បើយប់មិញ
វាជាការស្មាក់ចិត្តទាំងពីរនាក់ហ្នឹង។<< ណ៎ែ!! អាប្អូនជើងល្អ! ឯងមិនដែល
មើលបងខ្លួនឯងក្នុងផ្លូវល្អខ្លះទេរឺយ៉ាង
មិច? >> Jayក្រវីក្បាលហួសចិត្តហ្នឹង
ប្អូនរបស់ខ្លួន។<< ឆាប់ប្រាប់មក!! បងជាអ្នកបង្ខំ
Won Hyungមែនទេ!! >> Jake
ចង់ច្រឡោតទៅវៃJay តែក៏ត្រូវ
Heeseungជួយឃាត់ទាន់ កុំអីប៉ោងភ្នែកបាត់។<< វាជាការយល់ព្រមទាំងពីរនាក់ទេបាទ! >> Jungwonដោយមិនចង់មានរឿង ក៏ឆ្លើយទាំងគ្មានស្ទាក់ស្ទើរ។
ធ្វើឲ្យJakeនិងHeeseung និងអ្នកនៅក្នុងផ្ទះទាំងអស់នាំគ្នាគាំងមួយកន្លែង។Skip
# ផ្ទះចាស់មួយកន្លែង
នៅទីនេះពោពេញទៅដោយព្រៃរុំព័ទ្ធជុំ
វិញ មានតែផ្ទះចាស់មួយនៅកណ្ដាលព្រៃប៉ុណ្ណោះ។<< អឹម....អឹម..... >> Beomgyu
អង្គុយលើឥដ្ឋដៃជើងមានជាប់ចំណង មាត់ត្រូវគេបិទស្កុត មុខទាំងមូលត្រូវគេ
ពាក់ដោយក្រណាត់ពណ៌ខ្មៅ មើលអ្វី
មិនឃើញ។ ពេលនោះក៏មានស្រីម្នាក់បបូរមាត់ក្រហមប៉ក់ ស្លៀករ៉ូបពណ៌
ក្រហមស្រស់ ដៃជើងស្រឡូនស្អាត ដើរមកបើកក្រណាត់ចេញពីមុខរបស់រាងតូច ហើយក៏បានបកស្កុតចេញពីមាត់រាងតូចផងដែរ។<< សួរស្តីBeomgyu! ខានជួបគ្នា
យូរហើយ >> នាងញញឹមយ៉ាងស្រស់
ទៅកាន់រាងតូច។<< បងYonha?!! >> Beomgyu
បើកភ្នែកធំៗ ភ្ញាក់ផ្អើលនិងវត្តមាន
មនុស្សស្រីម្នាក់ដែលឈរនៅពីមុខខ្លួន។<< យ៉ាងម៉េច! ភ្ញាក់ផ្អើលហេស៎? ដែល
ឃើញយើងនៅទីនេះ? >> Yonha
ឱនទៅជិតមុខរបស់Beomgyu។<< ប.បងចាប់ខ្ញុំមកធ្វើអី? >>
Beomgyuនិយាយទាំងរដិបរដុប ក្នុងខ្លួនភ័យឡើងញ័រអស់ទៅហើយ។