<< ចូលមកធ្វើការថ្ងៃដំបូងចង់ធ្វើឃាតចៅហ្វាយចឹងហ៎េស? >>ពាក្យសម្ដីបែបនេះគ្មានអ្នកណាក្រៅពីCEO Yeonjunទេ។នាយចាប់ក.ដៃរាងតូចជាប់
<< លោក.. លោកប្រធាន >> Beomgyuភ្ញាក់ផ្អើលដែលមនុស្សគិតថាជាចោលបែជាប្រធានក្រុមហ៊ុនខ្លួនសោះ
<< លោកប្រធានមកទីនេះធ្វើអី? >>
រាងតូចចោទសំណួរទៅនាយទាំងដកដៃចេញពីនាយ<< សំណួរនេះយើងជាអ្នកសួរឯងទើបត្រូវ ហើយទីនេះជាក្រុមហ៊ុនយើងត្រូវសុំការអនុញ្ញាតពីអ្នកណាដែលហេ៎ស >> នាយដើរទៅជិតរាងតូច
យឺតៗហើយក៏បន្តសួររាងតូច<< ប្រាប់មកឯងមកទីនេះធ្វើស្អីថ្មើរហ្នឹង >> ក្រសែភ្នែកកំណាចរបស់នាយសំឡឹងមកកាន់រាងតូចធ្វើឲ្យរាងតូចទៀតមិនហ៊ានប្រឈមនិងក្រសែភ្នែករបស់នាយឡើយ
<< គឺ.. គឺ.. ខ្ញុំមិនទាន់ធ្វើឯកសាររួចលោកប្រធាន >>
<< ........>> គ្មានការឆ្លើយតបដោយខ្ចិលដេញដោលច្រើននាយក៏ដើរទៅ
Officeរបស់ខ្លួនមួយស្របក់ក៏ចេញមកវិញជាមួយនិងទូរស័ព្ទមួយគ្រឿង។ ការពិតរាងក្រាស់នាយទៅផ្ទះតាំពីក្បាលល្ងាចម្លេះ ហើយក៏ឈ្លាតចូលក្លឹបផងដែលពេលយកទូរស័ព្ទបម្រុងខលទៅChrisដែលជាចំណិតរបស់នាយដោយរកមិនឃើញ នាយក៏ដឹងបាត់ទៅហើយថាទូរស័ព្ទរបស់នាយភ្លេចនៅ
ឯណា ក៏ចេញពីខ្លឹមទាំងយប់ដើម្បីមកក្រុមហ៊ុន។ ពេលចេញពីOfficeនាយក៏បន្តដំណើរទៅវិញយ៉ាងធម្មតាពេលនេះម៉ោង11យប់ហើយ រាងតូច
ក៏ធ្វើការរបស់ខ្លួនរួចស្រេចបាច់អស់ដែលក៏ប្រញាប់រៀបចំឯកសារនឹងអាលបានទៅផ្ទះ។ដើរមកដល់ខាងក្រៅនៃក្នុងហ៊ុនក៏សម្លឹងមើលទៅផ្លូវស្ងាត់ជ្រាប
មើលទៅគ្មានតាក់សុីឲ្យជិះសោះ
Beomgyuដកដង្ហើមធំបន្តិចហើយក៏និយាយឡើង<< ហ្ហើយ...ផ្លូវស្ងាត់ហើយត្រូវដើរទៅផ្ទះទៀត >> Beomgyuរអ៊ូរហើយក៏សម្រេចចិត្តដើរទៅផ្ទះទាំងគ្មានកម្លាំង។ដើរបានពាក់កណ្ដាលផ្លូវរាងតូចចាប់ផ្ដើមមានអារម្មណ៍ដូចជាកំពុងមានអ្នកតាមពីក្រោយក៏ងាកមើលបន្តិចតែគ្មានមនុស្សឡើយ
<< កុំពូកែស្រម៉ៃពេកអាgyuអ្អើយ...
ដើរឲ្យលឿនទៅឆាប់បានដល់ផ្ទះ >>
រាងតូចទះថ្លាល់ខ្លួនឯងតិចៗហើយក៏បន្តដើររហូតដល់ផ្ទះ