Part 6: កាហ្វេប្រៃ

402 32 0
                                    

# ភូមិគ្រឹះ Lee

ងឺត!!
ឡានខ្មៅក្រឹបសេរីទំនើបមួយបានឈប់នៅមុខភូមិគ្រឹស្តធំមួយដ៏ស្គឹមស្គៃដូចរាជវាំងអ៊ីចឹង។នាយសង្ហារឈានជើងចុះពីលើឡានដោយមានជំណិតខ្លួនបើកទ្វារឲ្យ នាយឈរអស់កម្ពស់ក្បែរឡានជ្រែងហោប៉ៅសម្លឹងមើលអ្នកដែលគេងនៅក្នុងឡានយ៉ាងស្កប់ស្កល់ទាំងទឹកមុខស្មើរធេង។

<< Chris យកទឹកមកឲ្យយើង >>
ស្ដាប់សម្លេងក៏អាចដឹងបាត់ទៅហើយថានេះគឺជាសម្លេងលោក Lee Yeonjun

<< បាទ Boss >> Chris ឱនបន្តិចតាមទម្លាប់រួចដើរសម្ដៅទៅក្នុងភូមិគ្រឹស្ត

# 2នាទីក្រោយ

Chris ដើរចេញមកវិញជាមួយទឹកមួយធុងយកមកឲ្យBossខ្លួន ។

<< នេះទឹក Boss >>

<< ...... >>Yeonjunមិននិយាយអ្វីនាយទទួលយកទឹកមួយធុងនោះទាំងស្នាមញញឹមបែបពិសពុល

[ ឈូរ........ ] នាយយកទឹកជះទៅលើ
រាងតូចដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នោះ ប្រែមកជាភ្ញាក់ប្រឺត ឈ្លក់ទឹកស្ទើរតែដាច់ខ្យល់ទៅហើយ

<< ខិ ខិ ខិ >> រាងតូចBeomgyu
ស្ទុះក្រោកពីដំណេកទាំងទឹកឡេឡឺ
ឆ្ងល់ខ្លាំងណាស់មិចបានជាយកទឹកមកជះខ្លួនបែបនេះ

<< កុំមកធ្វើមុខមិនដឹងខ្យល់អីដាក់យើង ទៅរៀបចំអីវ៉ាន់ឯងទៅ នៅក្នុងឡានយើងមិនមែនកន្លែងដេកឯងទេ >> ថាហើយនាយដើរជ្រែងហោប៉ៅចូលភូមិគ្រឹស្ត មានជំណិតតាមពីក្រោយ ដោយមិនខ្វល់ពីរាងរាងតូចដែលនៅក្នុងឡានម្នាក់ឯងឡើយ

# ក្នុងភូមិគ្រឹះ

<< អ្នកប្រុសមកវិញហើយហ៎េស! ឆាប់ទៅងូតទឹកទៅ ម៉ែដោះត្រៀមអាហារដែលអ្នកប្រុសចូលចិត្តឲ្យច្រើនណាស
>>ម៉ែដោះដើរមកទទួលនាយទាំងទឹកមុខញញឹមស្រស់

<< បាទ... បន្តិចខ្ញុំចុះមកវិញ >>
Yeonjunតបទាំងឱនទៅឱបគាត់មើលទៅកក់ក្ដៅខ្លាំងណាស់ នាយដើរទៅបានបន្តិចក៏ដើរមកវិញ

<< អ៎រ! ភ្លេចប្រាប់ម៉ែដោះ >>

<< មានអ្វីមែនទេអ្នកប្រុស >>

<< ថ្ងៃនេះមានអ្នកបម្រើថ្មី គេនៅមុខផ្ទះបន្តិចទៀតគេនឹងចូលមកម៉ែដោះឲ្យគេទៅនៅបន្ទប់ជិតផ្ទះបាយទៅ >>
ប្រាប់ហើយនាយក៏ឡើងទៅបន្ទប់ទាំងជ្រែងហោប៉ៅសប្បាយចិត្តបាត់ទៅ

ភ្លើង អតីត [ ចប់ ]Where stories live. Discover now