Part 21: ខ្លួនយើងស្អុយស្រា តែឯងក្រអូប

434 34 6
                                    

ផាំង* ផាំង*

<< អឹក >> Jay មិនទាន់ទៅដល់កន្លែងJungwonដើម្បីស្រាយចំណងឲ្យJungwonផងក៏ត្រូវគ្រាប់កាំភ្លើងពីក្រោយចំខ្នង ដួលបាត់ទៅហើយ។ មកមើលBenzក្នុងឡានឯងនេះវិញគ្រាន់ តែបានលឺគ្រាប់កាំភ្លើងភ្លាមមិនចាំយូរក៏រត់ចូលទៅក្នុងយ៉ាងលឿន។

#ក្នុងឃ្លាំង

<< ឯងគិតថាយើងល្ងង់អញ្ចឹងហេស៎?
>> បុរសនោះដើរមកជិតJayជាមួយដៃមានកាំភ្លើង

<< ចៅហ្វាយ ចៅហ្វាយ ក្រោកឡើងកុំដេកបែបនេះអី ហ្ហឹក! >>Jungwon
ឃើញJayដេកស្ដូកស្ដឹងក៏ស្រែកទាំងខ្លួននៅមានចំណងនៅឡើយ

<< អាចង្រៃឯងធ្វើស្អីចៅហ្វាយយើង!! >> Benzរត់មកដល់ឃើញទិដ្ឋភាពទាំងអស់ក៏ហក់ទៅធាក់បុរសនោះពី
ក្រោយ ធ្វើឲ្យដួលបុរសនោះមួយទំហឹង

<< បងBenzឆាប់ជួយចៅហ្វាយផងគាត់ត្រូវគ្រាប់ហើយ >> Jungwon
ឃើញBenzរត់មកក៏រហ័សស្រែកប្រាប់។ ព្រោះមើលទៅJayនាយហូរ
ឈាមច្រើនណាស់

<< មេាះ!! បងស្រាយចំណងឲ្យ >>
Benzរត់មកស្រាយចំណងឲ្យ
Jungwonជាមុនសិន។ រួចពួកគេនាំគ្នាគ្រាJayដែលមានស្មារតីតិចៗដើម្បីចេញពីទីនេះតែ...

<< ចង់ទៅណាក្មួយសម្លាញ់ចិត្តរបស់់
ពូរ >> បុរសចំណាស់ដើរចូលមកជា
មួយស្នាមញញឹមសប្បាយចិត្តពេលឃើញសភាពរបស់Jay

<< លោកពូរSeongho!!? >> ទាំងបីនាក់និយាយដំណើរគ្នាទាំងភ្ញាក់ផ្អើល

<< យ៉ាងមិចភ្ញាក់ផ្អើលហេស៎? ក្មួយ
សម្លាញ់ >>

<< រឿងនេះពូរជាអ្នករៀបចំមែនទេ!? >>

<< មិនមែនតែរឿងនេះទេ គឺនូវរឿងទាំងអស់ដែលកើតឡើងកាលពី13ឆ្នាំ
មុន ពេលដែលគ្រួសារឯងវិនាស
ព្រាត់ប្រាសគ្នានោះអី ឯងចាំបានដែលទេ? >>

# ត្រឡប់ទៅពេលវេលាថយក្រោយ
កាលពី13ឆ្នាំមុននៅពេលដែលលោកParkនិងអ្នកស្រីYangពួកគាត់
ទាំងពីចុះទៅខេត្តជាមួយគ្នាដោយទុកឲ្យJungwonនៅជាមួយJay។
ពួកគាត់ទាំងពីរកំពុងតែបើកឡាននៅតំបន់ដាច់ស្រយាលមួយ ក៏ស្រាប់
តែមានឡានធំបើកតម្រង់មកបុកឡានពួកគាត់បណ្ដាលឲ្យក្រឡាប់ឡានប៉ុន្តែ
ពួកគាត់ទាំងពីមិនទាន់ស្លាប់ឡើយ នៅត្រឹមដង្ហើមចង្រិតប៉ុណ្ណោះ។ ពេលនោះក៏ស្រាប់តែលេចវត្តមានបរុសម្នាក់ស្លៀកឈុតខ្មៅមួយតួរខ្លួនដើរមក ហើយមេឃក៏កំពុងរលឹមស្រិចៗផងដែរ។

ភ្លើង អតីត [ ចប់ ]Where stories live. Discover now