Part 24: ស្នាដៃឯងនៅតែដដែល

383 34 13
                                    


<< ឯងជាអ្នកធ្វើមកលើយើង! អញ្ចឹងឯងត្រូវតែនៅមើលថែយើង! កុំមកចង់
រត់គេច >> នាយគេងលើគ្រែ ហាស្ដី
ទៅរាងតូចយ៉ាងត្រជាក់។ អ្នកទាំងគ្នា
នៅក្នុងបន្ទប់ គ្រាន់តែលឺភ្លាមនាំគ្នាហឺង
ឆ្ងល់សម្ដីដែលនាយបាននិយាយ

<< មានរឿងអីមែនទេកូនJun!? >>
លោកស្រីLee ចោទសួរនាយដោយ
ចម្ងល់

<< គ្មានអីទេ! ម៉ាក់ឆាប់ទៅសម្រាកចុះ
ខ្ញុំអាចមើលថែខ្លួនឯងបាន >> នាយ
ដៀងភ្នែកមើលទៅរាងតូច ដែលឈរ
មានអាការៈភ័យៗ

<< បើអស់អីហើយ អីចឹងម៉ាក់ទៅ
សម្រាកសិនហើយ រាត្រីសួស្តី >>

<< អ្នកប្រុសចង់ពិសារអីទេ? ចាំ
ម៉ែដោះទៅធ្វើយកមកឲ្យ >> ម៉ែដោះសួរបែបនេះព្រោះគាត់មិនបានឃើញ
នាយញាំុអីទាំងពីព្រឹកមកម៉្លះ

<< មិនអីទេ ម៉ែដោះទៅសម្រាកចុះ >>

<< បើអ្នកប្រុសមានការអីអាចឲ្យ
អាល្អិតទៅហៅម៉ែដោះបានណា >> ថាហើយម៉ែដោះនិងលោកស្រីLeeគាត់ដើរចេញទៅ។ បន្សល់ទុកនៅ
HeeseungនិងBeomgyuតែ
ប៉ុណ្ណោះ។

<< បងនៅធ្វើអីទៀត? >> Yeonjun
សួរទៅកាន់Heeseungដែលអង្គុយ
នៅលើសាឡុង ក្បែរគ្រែរបស់នាយ

<< យ៉ាងម៉េច! បងប្រុសចង់នៅមើល
ថែប្អូនប្រុសពេលឈឺមិនបាន
ហេស៎? >>

<< លេបសម្ដីបងឯងទុកវិញទៅ ស្ដាប់
ហើយវាចេះតែចង់ក្អួត >>

<< ហឹុស! ទៅវិញក៏ល្អ Beomgyu ហា៎! កុំនៅទីនេះយូពេក ប្រយ័ត្នមានគ្រោះថ្នាក់ >> នាយដើរទៅទះស្មា
Beomgyuតិចៗ និយាយមានចេតនាចង់ឲ្យអ្នកដែលដេកនៅលើគ្រែ
ស្ដាប់លឺ។ រួចដើរចេញទៅបាត់ទៅ

<< ចង់ទៅណា!? >> ដោយឃើញ
Beomgyuបម្រុងដើរចេញទៅ
Yeonjunក៏ស្រែកសួរ

<< គឺ!...គឺទៅងូតទឹកហ្នឹងណា! >>

<< មិនបាច់! នោះបន្ទប់ទឹកចូលទៅងូចទៅ >> Yeonjunលើកដៃចង្អុរ
ទៅបន្ទប់ទឹកដែលដើរ4-5ជំហ៊ានពីគ្រែ
របស់នាយ

<< ចុះខោអាវនោះ!? ខ្ញុំគ្មានខោអាវផ្លាស់ប្ដូរទេ! អីចឹងខ្ញុំទៅយកខោអាវនៅបន្ទប់ខ្ញុំសិន >>

ភ្លើង អតីត [ ចប់ ]Where stories live. Discover now